ប្រមុខដឹកនាំកំពូល កូរ៉េខាងជើង ប្តេជ្ញាពង្រឹង សមត្ថភាពយោធា
បរទេស៖ តាមទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA)ថា មេដឹកនាំកំពូលកូរ៉េខាងជើង បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ឱ្យបង្កើនសមត្ថភាពយោធា ដើម្បីសន្តិសុខជាតិជានិរន្ត ។ ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ក្រសួងការពារជាតិ លោក គីម ជុងអ៊ុន អគ្គលេខាបក្សពលករកូរ៉េ និងជាប្រធានកិច្ចការរដ្ឋរបស់កូរ៉េខាងជើង បានលើកឡើងក្នុងសុន្ទរកថា នាឱកាសខួបលើកទី៧៦ នៃការបង្កើតកងទ័ពប្រជាជនកូរ៉េ (KPA) ។ លោក គីម ថ្លែងថា ភារកិច្ចចម្បងបំផុតសម្រាប់កូរ៉េខាងជើងគឺ “ដើម្បីទទួលបានសន្តិសុខជានិច្ច” ដល់ទីបញ្ចប់ ប្រទេសនេះ “ត្រូវតែមានអំណាចដាច់ខាត ដែលអាចទប់ទល់នឹងការបង្កហេតុណាមួយ អាចខ្លាំងគ្រប់គ្រាន់ ដើម្បីគ្រប់គ្រងសត្រូវ”។ … Read More