ប្រមុខដឹកនាំកំពូលហុងគ្រី លាលែងពីតំណែងជុំវិញការលើកលែងទោសករណីរំលោភផ្លូវភេទលើកុមារ ក្រោយផ្ទុះការតវ៉ាទូទាំងប្រទេស
ហុងគ្រី៖ ការលាលែងពីតំណែងរបស់ប្រធានាធិបតីអភិរក្សនិយមក្នុងប្រទេសហុងគ្រីបាន កាលពីថ្ងៃសៅរ៍ស្របពេលមានការតវ៉ាជាសាធារណៈចំពោះការលើកលែងទោស ដែលលោកស្រីបានផ្តល់ដល់បុរសម្នាក់ដែលត្រូវបានកាត់ទោសថាជាអ្នកសមគំនិតក្នុងសំណុំរឿងរំលោភបំពានផ្លូវភេទលើកុមារ ជាការសម្រេចចិត្តមួយបានលាតត្រដាងរឿងអាស្រូវនយោបាយមិនធ្លាប់មានសម្រាប់រដ្ឋាភិបាលជាតិនិយម ដែលគ្រប់គ្រងរដ្ឋាភិបាលអ្នកជាតិនិយមជាយូរមកហើយ។
នៅក្នុងសារទូរទស្សន៍របស់លោកស្រី កាតាលីន ណូវ៉ាក់ (Katalin Novák) អាយុ៤៦ ឆ្នាំ បានប្រកាស ថាលោកស្រីនឹងចុះចេញពីតំណែងជាប្រធានាធិបតី ដែលលោកស្រីបានកាន់អំណាចតាំងពីឆ្នាំ២០២២មក។
ការសម្រេចចិត្តរបស់លោកស្រីបានកើតឡើង បន្ទាប់ពីការផ្ទុះកំហឹងជាសាធារណៈជាងមួយសប្តាហ៍ បន្ទាប់ពីត្រូវបានគេបង្ហាញថាប្រធានាធិបតីរូបនេះ បានចេញការលើកលែងទោសកាលពីខែមេសា ឆ្នាំ ២០២៣ដល់បុរសម្នាក់ដែលត្រូវបានកាត់ទោសពីបទលាក់បាំងការរំលោភផ្លូវភេទកុមារ នៅក្នុងផ្ទះកុមារដែលគ្រប់គ្រងដោយរដ្ឋ។
មនុស្សជាង១ពាន់នាក់នៅក្នុងរដ្ឋធានីនៃប្រទេសហុងគ្រី បានតវ៉ានៅថ្ងៃសុក្រ ថ្ងៃទី ៩ ខែកុម្ភៈ ដោយទាមទារឱ្យប្រធានាធិបតី Katalin Novak លាលែងពីតំណែងសម្រាប់ការលើកលែងទោសបុរសម្នាក់ដែលពាក់ព័ន្ធនឹងការបិទបាំងករណីរំលោភបំពានផ្លូវភេទ នៅក្នុងផ្ទះរបស់កុមារ។
ក្រុមអ្នកតវ៉ានៅទីក្រុងប៊ូដាប៉េស(Budapest) បានអំពាវនាវឱ្យលោកស្រី Novak លាលែងពីតំណែង ដោយលើកឡើងពីការសម្រេចចិត្តលើកលែងទោសរបស់លោកស្រីថាមិនអាចទទួលយកបាន។ ទោះយ៉ាងណាក៏ដោយ ក្រុមអ្នកតវ៉ាអះអាងថា ការលាលែងពីតំណែងរបស់លោកស្រី គឺជាដំណោះស្រាយដែលអាចទទួលយកបានតែមួយគត់ ដោយសង្កត់ធ្ងន់ទៅលើភាពធ្ងន់ធ្ងរនៃកំហុសរបស់លោកស្រី៕