នៅតាមផ្លូវប្រទេសសេណេហ្គាល់ នគរបាល និងក្រុមបាតុករប្រយុទ្ធគ្នា ជុំវិញការពន្យារពេលការបោះឆ្នោត

សេណេហ្គាល់៖ ការប៉ះទង្គិចរវាងកងកម្លាំងសន្តិសុខសេណេហ្គាល់ជាមួយបាតុកររាប់រយនាក់ កាលពីចុងសប្ដាហ៍នេះ ដែលប្រឆាំងនឹងការពន្យារពេលនៃការបោះឆ្នោតប្រធានាធិបតី ស្របពេលរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានច្រានចោលការចោទប្រកាន់ថា ការពន្យារពេលនេះ គឺជាការប៉ុនប៉ងដណ្តើមអំណាច។

តិចជាងបីសប្តាហ៍មុនការបោះឆ្នោតថ្ងៃទី២៥ ខែកុម្ភៈ សភាបានបោះឆ្នោតដើម្បីរុញពេលទៅខែធ្នូ វិញ ដោយបិទការបន្តអាណត្តិរបស់ប្រធានាធិបតី ម៉ាគីសាល់(Macky Sall) ដែលបានធ្វើឱ្យមានក្ដីបារម្ភថាមួយក្នុងចំណោមប្រទេសលទ្ធិប្រជាធិបតេយ្យ ដែលនៅសេសសល់ក្នុងរដ្ឋប្រហារនៅអាហ្វ្រិកខាងលិចមួយនេះ រងការគំរាមកំហែង។

នៅក្នុងរដ្ឋធានី ដាកា (Dakar) នគរបាលបង្រ្កាបកុបកម្ម បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់បែកផ្សែង និងអ្វីដែលទំនងជាគ្រាប់កាំភ្លើងជ័រទៅកាន់ហ្វូងបាតុករ ដែលកំពុងដុតសំបកកង់រថយន្ត និងគប់ដុំថ្ម នៅក្នុងជម្លោះដ៏ធ្ងន់ធ្ងរបំផុតនៃភាពចលាចលទាក់ទងនឹងការពន្យារពេលរៀបចំបោះឆ្នោត បើយោងតាមសារព័ត៌មាន Reuters ។

ក្រមបាតុករខ្លះគ្រវីទង់ជាតិសេណេហ្គាល់ ខណៈខ្លះទៀតស្រែកពាក្យស្លោកដូចជា លោក ម៉ាគី សាល់ ‘Macky Sall គឺជាជនផ្តាច់ការ៕