ការបោះឆ្នោតនៅប៉ាគីស្ថាន ក្រុមអ្នកគាំទ្រលោក Imran Khan ឈ្នះអាសនៈភាគច្រើន ស្របគ្នាគូប្រជែងប្រកាសជ័យជម្នះ

ប៉ាគីស្ថាន៖ ប្រទេសប៉ាគីស្ថាន បានបង្ហាញលទ្ធផលចុងក្រោយនៃការបោះឆ្នោតរបស់ខ្លួន ដោយក្រុមអ្នកឯករាជ្យដែលភាគច្រើនគាំទ្រអតីតនាយករដ្ឋមន្ត្រី លោកអ៊ីមរ៉ានខាន(Imran Khan) ដែលកំពុងជាប់ពន្ធនាគារ នាំមុខគេដោយទទួលបានអាសនៈចំនួន៩៣ ក្នុងចំណោមអាសនៈសរុបចំនួន២៦៤។

គណបក្សសម្ព័ន្ធមូស្លីមប៉ាគីស្ថាន (PML) របស់លោក ណាវ៉ាស់ ហ្សារីហ្វ (Nawaz Sharif) ដែលជាអតីតនាយករដ្ឋមន្ត្រីមួយរូបផ្សេងទៀត ស្ថិតក្នុងលំដាប់ទីពីរដោយទទួលបាន៧៥ អាសនៈ បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។

បុរសវ័យ៧៤ ឆ្នាំរូបនេះ ខ្វះសំឡេងភាគច្រើនដាច់ខាត ប៉ុន្តែគណបក្សសម្ព័ន្ធមូស្លីមប៉ាគីស្ថាន( PML)បានលេចចេញជាគណបក្សដ៏ធំបំផុតតែមួយ នៅក្នុងសភា ខណៈក្រុមឯករាជ្យរបស់លោក Khan បានឈរឈ្មោះជាលក្ខណៈបុគ្គល។

លោក Sharif និងលោក Khan ដែលជាអតីតប្រធានក្រុមកីឡា គ្រីកឃីត (cricket)និងជាប្រវត្តិសាស្ត្រនៃកីឡារបស់ប្រទេសប៉ាគីស្ថាន នោះ អ្នកទាំងពីរនាក់សុទ្ធតែបានប្រកាសពីជ័យជម្នះរៀងៗខ្លួន ខណៈលទ្ធផលនៅមិនទាន់ច្បាស់នៅឡើយថា តើអ្នកណា នឹងបង្កើតរដ្ឋាភិបាល។

លោក Khan កំពុងជាប់ពន្ធនាគារសម្រាប់ការកាត់ទោសលើបទចោទប្រកាន់រាប់ចាប់ពីការលេចធ្លាយអាថ៌កំបាំងរដ្ឋរហូតដល់អំពើពុករលួយ ប៉ុន្តែក្រុមអ្នកគាំទ្ររបស់លោកទទូចថាការចោទប្រកាន់នេះគឺមានហេតុផលនយោបាយ។
មនុស្សរាប់លាននាក់បានចេញមកបោះឆ្នោតឱ្យឯករាជ្យ ទោះបីជាលោក Khan មិនអាចជាផ្នែកមួយនៃរដ្ឋាភិបាលណាមួយ ខណៈរូបលោក កំពុងជាប់ពន្ធនាគារក៏ដោយ។

បេក្ខភាពនាយករដ្ឋមន្ត្រី ត្រូវបង្ហាញអាសនៈភាគច្រើនចំនួន ១៦៩ នៅក្នុងរដ្ឋសភា ដើម្បីបង្កើតរដ្ឋាភិបាលនៅពេលដែលសភាត្រូវបានហោះហៅនៅថ្ងៃខាងមុខ។នេះនឹងត្រូវបានកំណត់ដោយការពិភាក្សាចម្រុះនិងថាតើបេក្ខជនដែលគាំទ្រលោក Khan អាចចូលរួមជាមួយគណបក្សតូចជាងខ្លួននៅក្នុងសភាក្នុងការបង្កើតប្លុកតែមួយដើម្បីទទួលបានអាសនៈបម្រុងដែរឬទេ៕