អតីតប្រធានាធិបតីលោក Trump ថា «បើលោក Biden មិនត្រូវបានចោទប្រកាន់ ដូច្នេះខ្ញុំមិនគួរត្រូវបានចោទប្រកាន់ដែរ»
អាមេរិក៖ នាទីក្រុង Harrisburg រដ្ឋ Pennsylvania នាកិច្ចប្រជុំរបស់សមាគមកាំភ្លើងជាតិ កាលពីថ្ងៃម្សិលមិញ អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់អ្នកគាំទ្រថា រូបលោកគួរតែត្រូវបានគេអនុវត្តដូចប្រធានាធិបតីលោក Joe Biden ដែរ នៅពេលលើកឡើងពីការកាន់កាប់ឯកសារសម្ងាត់ ដោយនិយាយថា៖ «ប្រសិនបើលោក Biden នឹងមិនត្រូវបានចោទប្រកាន់ទេនោះ ដូច្នេះ ខ្ញុំក៏មិនគួរត្រូវបានចោទប្រកាន់ដូចគ្នាដែរ»។
សូមបញ្ជាក់ថា របាយការណ៍ពីទីប្រឹក្សាពិសេសលោក Robert Hur អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកប្រចាំរដ្ឋ Maryland បានជំរុញឲ្យមានជម្លោះពីឆ្នាំបោះឆ្នោត និងសំណួរជាថ្មីអំពីវ័យកាន់តែចាស់របស់លោក Biden ដែលក្នុងសប្តាហ៍នេះ លោកបានច្រឡំឈ្មោះមេដឹកនាំពិភពលោកមួយចំនួន។
នៅក្នុងរបាយការណ៍មួយ លោក Hur បានឲ្យដឹង ដែលបានចេញផ្សាយកាលពីថ្ងៃទី៨ ខែកុម្ភៈ ថា លោកបានជ្រើសរើសមិនឲ្យមានការចោទប្រកាន់ព្រហ្មទណ្ឌ បន្ទាប់ពីការស៊ើបអង្កេតរយៈពេល ១៥ខែ លើការគ្រប់គ្រងចាត់ចែងឯកសារសម្ងាត់របស់លោក Biden ដោយសារតែលោកប្រធានាធិបតីរូបនេះ បានសហការជាមួយ៕