ឱ្យពេលត្រឹម២៤ម៉ោងដល់ម្ចាស់ក្រុមហ៊ុន មេតា របស់សហភាពអឺរ៉ុប ដើម្បីឆ្លើយតបនឹងកង្វល់ព័ត៌មានមិនពិតរបស់អ៊ីស្រាអែល

បរទេស៖ មហាសេដ្ឋីនាយកប្រតិបត្តិរបស់បណ្ដាញសង្គម X  លោក Elon Musk ដោយកាលពីមុនត្រូវគេស្គាល់ថាឈ្មោះ Twitter បន្ទាប់ពីបានទទួលលិខិតព្រមានក្នុងសប្តាហ៍នេះ ពីលោក Thierry Breton ដែលជាស្នងការនិយតកម្ម របស់សហភាពអឺរ៉ុបមក លោក Breton បានបង្ហោះសារការឆ្លើយតបមួយទៀត ដែលលោកបានផ្ញើទៅកាន់នាយកប្រតិបត្តិក្រុមហ៊ុន មេតា គឺលោក Mark Zuckerberg នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលាកន្លងមកនេះ ដោយផ្តល់ឱ្យស្ថាបនិកបណ្ដាញសង្គមហ្វ៊េសប៊ុក រូបនេះ នូវរយៈពេល២៤ម៉ោង ដើម្បីឆ្លើយតប។ សារនោះបានទទួលស្គាល់តំបន់នានា … Read More

ច្បាប់សង្គ្រាម៖ លោក បៃដិន ជំរុញឲ្យអ៊ីស្រាអែលអនុវត្តតាម

បរទេស៖ ប្រធានាធិបតីអាមេរិក លោកចូ បៃដិន បានជំរុញឱ្យ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃពុធ ទី១១ ខែតុលា ឱ្យអនុវត្តតាមច្បាប់នៃសង្គ្រាម បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ បានប្តេជ្ញាថា នឹងកម្ទេចក្រុមហាម៉ាស បន្ទាប់ពីការវាយប្រហារដ៏ឃោរឃៅរបស់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន មួយនេះទៅលើអ៊ីស្រាអែល។ ប្រធានាធិបតីអាមេរិក វ័យ៨០ឆ្នាំ ដែលបានបញ្ជូននាវាផ្ទុកយន្តហោះអាមេរិក ទៅកាន់តំបន់សង្រ្គាម ក្នុងការបង្ហាញការគាំទ្រដល់អ៊ីស្រាអែលរូបនេះ ក៏បានព្រមានអ៊ីរ៉ង់ដែលគាំទ្រក្រុមហាម៉ាសឱ្យ «ប្រុងប្រយ័ត្នខ្លួន» ផងដែរ ។ លោក បៃដិន បានថ្លែងប្រាប់ … Read More

អ្នកគាំទ្រអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅតែបន្តការតវ៉ាទូទាំងពិភពលោក ស្របពេលជម្លោះកាន់តែតានតឹង

បរទេស៖ កាលពីថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ ប្រជាជនរាប់រយនាក់ក្នុងប្រទេសជាច្រើន បន្តប្រមូលផ្តុំគ្នាក្នុងការតវ៉ា ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេ សម្រាប់ភាគីទាំងសងខាង ខណៈជម្លោះកាន់តែតានតឹង បន្ទាប់ពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស ទៅលើអ៊ីស្រាអែល បានធ្វើឱ្យមនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ កាលពីថ្ងៃសៅរ៍ ទី៧ ខែតុលាកន្លងមកនេះ ដែលជំរុញឱ្យអ៊ីស្រាអែលសងសឹកជាមួយនឹងការវាយប្រហារតាមអាកាសដោយឥតឈប់ឈរទៅលើតំបន់ ហ្គាហ្សា។ ការប្រមូលផ្តុំគ្នាតវ៉ា និងស្រែកពាក្យស្លោកដូចជា «ដោះលែងប៉ាឡេស្ទីន» អំឡុងពេលបាតុកម្ម ដោយក្រុមបាតុកររាប់រយនាក់នៅអាហ្រ្វិកខាងត្បូង អូទ្រីស ជប៉ុន កាណាដា អេស្បាញ និងប្រទេសជាច្រើនទៀត ។ … Read More

អង់គ្លេស៖ បែបនឹងប្រើប្រាស់ច្បាប់ ចាប់ខ្លួនអ្នកស្រែកតវ៉ា ប្រើទង់ជាតិប៉ាឡេស្ទីន

អង់គ្លេស៖  លោក Suella Braverman រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិយាយ នៅក្នុងលិខិតណែនាំមួយផ្ញើ កាលពីថ្ងៃអង្គារថាប៉ូលិសនៅក្នុងប្រទេសអង់គ្លេស និងវេល គួរតែចាត់ទុកទង់ជាតិប៉ាឡេស្ទីន ការស្រែកច្រៀង និងនិមិត្តសញ្ញាផ្សេងទៀត ដែលបង្ហាញក្នុងបរិបទជាក់លាក់ថា ជាពាក្យសម្ដីស្អប់ខ្ពើមនិងការើសអើងគ្នា ។ លោកស្រី Braverman បានសរសេរនៅក្នុងលិខិតមួយថា៖វាមិនមែនគ្រាន់តែជានិមិត្តសញ្ញាគាំទ្រក្រុមហាម៉ាសច្បាស់លាស់ទេ ដែលនាំឱ្យមានការព្រួយបារម្មណ៍ចំពោះអង់គ្លេស ។ ខ្ញុំសូមលើកទឹកចិត្តប៉ូលីសឱ្យពិចារណាថាតើការស្រែកបន្ទដូចជាពីទន្លេដល់សមុទ្រ ប៉ាឡេស្ទីននឹងមានសេរីភាពគួរតែត្រូវបានយល់ថា ជាការបង្ហាញនៃបំណងប្រាថ្នាដ៏ឃោរឃៅ ក្នុងការឃើញអ៊ីស្រាអែលត្រូវបានលុបចេញពីពិភពលោក និងថាតើការប្រើប្រាស់របស់វានៅក្នុងបរិបទជាក់លាក់ដែរឬទេ ហើយវាគួរតែអាចចាត់ចូល​ជា​បទល្មើស​សណ្តាប់ធ្នាប់​សាធារណៈ​ផ្នែក​ទី ៥ ដែល​មាន​ស្ថាន​ទម្ងន់​ទោស? បើយោងតាមការចេញផ្សាយរបស់ RT … Read More

កំពុងប្រយុទ្ធនឹងក្រុមហាម៉ាសប៉ាឡេស្ទីន តើអ៊ីស្រាអែលប្រើកងកម្លាំងយោធាប៉ុន្មាននាក់ និងយន្តហោះចម្បាំង ប៉ុន្មានគ្រឿង ?

អ៊ីស្រាអែល៖ ការកោះហៅអ្នកបម្រុងចំនួន ៣០០.០០០ នាក់ ក្នុងរយៈពេលពីរបីថ្ងៃ ដើម្បីជួយខ្លួនទប់ទល់នឹងក្រុមហាម៉ាស់ ដែលបានធ្វើការវាយប្រហារ ដែលមិនធ្លាប់មានពីមុនមកប្រឆាំងនឹងរដ្ឋកាល កាលពីថ្ងៃទី៧ ខែតុលា នេះបើយោងតាមយោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃចន្ទកន្លងមកនេះ ។ ទីក្រុង តែលអាវែវ បានអនុម័តការហៅអ្នកបម្រុងសម្រាប់កងទ័ពបន្ថែមចំនួន ៦០.០០០ នាក់ ដោយបង្កើនចំនួនសរុបនៃអ្នក ដែលត្រូវបានចល័តក្នុងរយៈពេលបីថ្ងៃ ចុងក្រោយនេះដល់ ៣៦០.០០០នាក់ បើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹង ។ ប៉ុន្តែតើកងទ័ពអ៊ីស្រាអែលបច្ចុប្បន្នមានទំហំប៉ុនណា? … Read More

នៅសប្តាហ៍ក្រោយ ប្រទេសចិន នឹងបើកវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី៣

ចិន៖ ប្រទេសចិន និងបើកវេទិកាខ្សែក្រវ៉ាត់និងផ្លូវលើកទី៣ នៅក្នុងរដ្ឋធានីរបស់ខ្លួននៅសប្តាហ៍ក្រោយ ដោយបានបញ្ជាក់លម្អិតពីព្រឹត្តិការណ៍នេះថា មេដឹកនំាបរទេសជាច្រើនត្រូវបានរំពឹងថានឹងមកចូលរួម ដោយរួមមានទាំងមេដឹកនាំរុស្ស៊ីលោក Vladimir Putin  ទីក្រុងប៉េកាំងបានឲ្យដឹង។ ការកំណត់ពេលចូលរួមក្នុងព្រឹត្តិការណ៍នេះ មានអ្នកតំណាងមកពីជាង១៣០ប្រទេស ដែលប្រារព្ធខួប១០ឆ្នាំនៃគំនិតផ្តួចផ្តើម ហេត្ថារចនាសម្ព័នដ៏ទូលំទូលាយរបស់ទីក្រុងប៉េកាំង។ លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយថា ប្រធានាធិបតីចិន លោក Xi Jinping នឹងអញ្ជើញបើកពិធីនៃវិទិកានេះ និងថ្លែងសុន្ទរកថា។ លោកក៏នឹងរៀបចំពិធីជប់លៀងស្វាគមន៍សម្រាប់បណ្តាមេដឹកនាំបរទេស និងប្រធានអង្គការអន្តរជាតិ ដែលមកចូលរួមវេទិកានេះ ។ លោក … Read More

លោក ពូទីន៖ អំពើហិង្សានៅអ៊ីស្រាអែល និងប៉ាឡេស្ទីន បង្ហាញពីបរាជ័យរបស់អាមេរិកនៅតំបន់មជ្ឈិមបូព៌ា

រុស្ស៊ី៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី និយាយកាលពីថ្ងៃអង្គារ ទី១០កន្លងទៅនេះថា ការផ្ទុះអំពើហិង្សារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បង្ហាញឲ្យឃើញពីបរាជ័យ របស់គោលនយោបាយសហរដ្ឋអាមេរិក ដែលលោកនិយាយថា ពួកគេព្យាយាមធ្វើផ្តាច់មុខលើកិច្ចចរចា ខណៈពុំខ្វាយខ្វល់ពីផលប្រយោជន៍របស់ប៉ាឡេស្ទីន ។ លោក ពូទីន បាននិយាយប្រាប់នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក Mohammed Shia Al-Sudani ថា លោកគិតថា មនុស្សជាច្រើនឹងឯកភាពជាមួយខ្ញុំថា នេះគឺជាឧទាហរណ៍យ៉ាងច្បាស់ក្រឡែតពីបរាជ័យ របស់គោលនយោបាយសហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ា ។ លោក ពូទីន … Read More

ប្រជាជនថៃមានរហូត៣ម៉ឺននាក់នៅក្នុងប្រទេសអ៊ីស្រាអែល នេះបើតាមកាសែតបាងកកប៉ុស្ត ចេញផ្សាយថ្ងៃអង្គារ ទី ១០ តុលា ២០២៣

គម្រោងកងទ័ពថៃដើម្បីដឹកជនជាតិថៃណាដែលចង់ត្រលប់មកប្រទេសវិញតាមរយៈការដឹកចេញពីប្រទេសអុីស្រាអែលតាមផ្លូវគោកទៅប្រទេសជិតខាងនានា រួចទើបឡើងយន្តហោះនៅតាមប្រទេសទាំងនោះ ។ បច្ចុប្បន្ននេះ មានជនជាតិថៃជាង ៣ ម៉ឺននាក់នៅក្នុងប្រទេសអុីស្រាអែល ក្នុងនោះមាន ៥ ០០០ នាក់នៅក្នុងតំបន់ Gaza ។ មកទល់នឹងថ្ងៃទី ៩ តុលា ២០២៣ នេះ មានតែជនជាតិថៃ ១ ៤០០ នាក់ប៉ុណ្ណោះដែលបានធ្វើលិខិតសុំត្រលប់ទៅប្រទេសថៃវិញ។

សារភាពកំហុស របស់អតីតព្រឹទ្ធសមាជិកហៃទី ក្នុងករណីឃាតកម្មលើអតីតប្រធានាធិបតី

ហៃទី៖ លោក Joseph Joel John  អតីតសមាជិកព្រឹទ្ធសភា របស់ប្រទេសហៃទី បានថ្លែងសារភាពទោសកំហុសនៅចំពោះមុខតុលាការសហរដ្ឋអាមេរិក កាលពីម្សិលមិញ លើបទចោទប្រកាន់ចំនួនបីករណី ពាក់ព័ន្ធនឹងការចូលរួមនៅក្នុងផែនការធើ្វឃាតអតីតប្រធានាធិបតីហៃទីលោក ចូវេណេល ម៉យ (Jovenel Moise) កាលពីឆ្នាំ ២០២១។ លោក John និងចុងចោទចំនួន ១១រូបផ្សេងទៀត សុទ្ធតែបានសារភាពទោសកំហុស ក្នុងករណីឃាតកម្មលើអតីតមេដឹកនាំ ហៃទី ខណៈតុលាការគ្រោងនឹងប្រកាសសាលដីកាផ្តន្ទាទោសជាផ្លូវការនៅថ្ងៃទី ១៩ ខែឆ្នូខាងមុខ ។ លោក John … Read More