ឱ្យពេលត្រឹម២៤ម៉ោងដល់ម្ចាស់ក្រុមហ៊ុន មេតា របស់សហភាពអឺរ៉ុប ដើម្បីឆ្លើយតបនឹងកង្វល់ព័ត៌មានមិនពិតរបស់អ៊ីស្រាអែល

បរទេស៖ មហាសេដ្ឋីនាយកប្រតិបត្តិរបស់បណ្ដាញសង្គម X  លោក Elon Musk ដោយកាលពីមុនត្រូវគេស្គាល់ថាឈ្មោះ Twitter បន្ទាប់ពីបានទទួលលិខិតព្រមានក្នុងសប្តាហ៍នេះ ពីលោក Thierry Breton ដែលជាស្នងការនិយតកម្ម របស់សហភាពអឺរ៉ុបមក លោក Breton បានបង្ហោះសារការឆ្លើយតបមួយទៀត ដែលលោកបានផ្ញើទៅកាន់នាយកប្រតិបត្តិក្រុមហ៊ុន មេតា គឺលោក Mark Zuckerberg នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលាកន្លងមកនេះ ដោយផ្តល់ឱ្យស្ថាបនិកបណ្ដាញសង្គមហ្វ៊េសប៊ុក រូបនេះ នូវរយៈពេល២៤ម៉ោង ដើម្បីឆ្លើយតប។

សារនោះបានទទួលស្គាល់តំបន់នានា ដែលមានការសម្របសម្រួលខ្លឹមសារពីក្រុមហ៊ុនមេតា ធ្វើឲ្យមានភាពប្រសើរឡើង ប៉ុន្តែបានបង្កើនការព្រួយបារម្ភបន្ថែមអំពីព័ត៌មានមិនពិត រួមទាំងការក្លែងបន្លំយ៉ាងជ្រាលជ្រៅ នៅលើវេទិកាសង្គមរបស់ក្រុមហ៊ុនមួយនេះ ខណៈសង្រ្គាមដ៏បង្ហូរឈាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតែបន្ត។

ច្បាប់សេវាកម្មឌីជីថលរបស់សហភាពអឺរ៉ុប (DSA) តម្រូវឱ្យក្រុមហ៊ុនបណ្ដាញសង្គមដូចជា ក្រុមហ៊ុនមេតា សម្របសម្រួល និងលុបខ្លឹមសារដែលខុសច្បាប់ និងបង្កគ្រោះថ្នាក់ចេញពីវេទិការបស់ខ្លួន។

សារមួយនោះ បានលើកឡើងពីការព្រួយបារម្ភអំពីការក្លែងបន្លំយ៉ាងជ្រាលជ្រៅ និងខ្លឹមសារដែលផ្លាស់ប្តូរការពិតតាមឌីជីថលផ្សេងទៀត ជាមួយនឹងផលប៉ះពាល់ដ៏មានសក្តានុពលទៅលើពិភពលោកពិត។

លោក Breton បានស្នើឱ្យលោក Zuckerberg ទំនាក់ទំនងជាមួយក្រុមការងាររបស់ស្នងការ «ដោយមិនមានការពន្យារពេល» លើព័ត៌មានលម្អិតនៃវិធានការដែលក្រុមហ៊ុនបានអនុវត្ត ដើម្បីកាត់បន្ថយការក្លែងបន្លំពីបញ្ហា នៅអ៊ីស្រាអែល និងការប្រឆាំងព័ត៌មានមិនពិតទាក់ទងនឹងការបោះឆ្នោតនានាផងដែរ៕