ប្រជាជនថៃមានរហូត៣ម៉ឺននាក់នៅក្នុងប្រទេសអ៊ីស្រាអែល នេះបើតាមកាសែតបាងកកប៉ុស្ត ចេញផ្សាយថ្ងៃអង្គារ ទី ១០ តុលា ២០២៣
គម្រោងកងទ័ពថៃដើម្បីដឹកជនជាតិថៃណាដែលចង់ត្រលប់មកប្រទេសវិញតាមរយៈការដឹកចេញពីប្រទេសអុីស្រាអែលតាមផ្លូវគោកទៅប្រទេសជិតខាងនានា រួចទើបឡើងយន្តហោះនៅតាមប្រទេសទាំងនោះ ។ បច្ចុប្បន្ននេះ មានជនជាតិថៃជាង ៣ ម៉ឺននាក់នៅក្នុងប្រទេសអុីស្រាអែល ក្នុងនោះមាន ៥ ០០០ នាក់នៅក្នុងតំបន់ Gaza ។ មកទល់នឹងថ្ងៃទី ៩ តុលា ២០២៣ នេះ មានតែជនជាតិថៃ ១ ៤០០ នាក់ប៉ុណ្ណោះដែលបានធ្វើលិខិតសុំត្រលប់ទៅប្រទេសថៃវិញ។