សារភាពកំហុស របស់អតីតព្រឹទ្ធសមាជិកហៃទី ក្នុងករណីឃាតកម្មលើអតីតប្រធានាធិបតី
ហៃទី៖ លោក Joseph Joel John អតីតសមាជិកព្រឹទ្ធសភា របស់ប្រទេសហៃទី បានថ្លែងសារភាពទោសកំហុសនៅចំពោះមុខតុលាការសហរដ្ឋអាមេរិក កាលពីម្សិលមិញ លើបទចោទប្រកាន់ចំនួនបីករណី ពាក់ព័ន្ធនឹងការចូលរួមនៅក្នុងផែនការធើ្វឃាតអតីតប្រធានាធិបតីហៃទីលោក ចូវេណេល ម៉យ (Jovenel Moise) កាលពីឆ្នាំ ២០២១។
លោក John និងចុងចោទចំនួន ១១រូបផ្សេងទៀត សុទ្ធតែបានសារភាពទោសកំហុស ក្នុងករណីឃាតកម្មលើអតីតមេដឹកនាំ ហៃទី ខណៈតុលាការគ្រោងនឹងប្រកាសសាលដីកាផ្តន្ទាទោសជាផ្លូវការនៅថ្ងៃទី ១៩ ខែឆ្នូខាងមុខ ។
លោក John នៅក្នុងចម្លើយសារភាពរបស់ខ្លួន ព្រមទទួលកំហុសក្នុងការជួយជ្រោមជ្រែង ដល់ក្រុមឃាតករក្នុងការធើ្វឃាតលោកប្រធានាធិបតី ចូវេណេល ម៉យ ដោយបានផ្តល់នូវមធ្យោបាយ ដូចជា យានជំនះ និងអាវុធមួយចំនួនសម្រាប់ឃាតករ។
លោក John បានចូលរួមនៅក្នុងកិច្ចប្រជុំសម្ងាត់ដែលធើ្វឡើងដើម្បីពិភាក្សាគម្រោងធើ្វឃាតលោក ចូវេណេល ម៉យ ជាច្រើនលើក ក៏ដូចជាបានចូលរួមកិច្ចប្រជុំចុងក្រោយបង្អស់ មុនពេលអតីតមេដឹកនាំហៃទីត្រូវគេសម្លាប់ បើតាមសេចក្តីថ្លែងការណ៍របស់មន្រ្តីរដ្ឋអាជ្ញាបានអះអាង៕ ប្រភព៖ Reuters Connect