នៅសប្តាហ៍ក្រោយ ប្រទេសចិន នឹងបើកវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី៣

ចិន ប្រទេសចិន និងបើកវេទិកាខ្សែក្រវ៉ាត់និងផ្លូវលើកទី៣ នៅក្នុងរដ្ឋធានីរបស់ខ្លួននៅសប្តាហ៍ក្រោយ ដោយបានបញ្ជាក់លម្អិតពីព្រឹត្តិការណ៍នេះថា មេដឹកនំាបរទេសជាច្រើនត្រូវបានរំពឹងថានឹងមកចូលរួម ដោយរួមមានទាំងមេដឹកនាំរុស្ស៊ីលោក Vladimir Putin  ទីក្រុងប៉េកាំងបានឲ្យដឹង។

ការកំណត់ពេលចូលរួមក្នុងព្រឹត្តិការណ៍នេះ មានអ្នកតំណាងមកពីជាង១៣០ប្រទេស ដែលប្រារព្ធខួប១០ឆ្នាំនៃគំនិតផ្តួចផ្តើម ហេត្ថារចនាសម្ព័នដ៏ទូលំទូលាយរបស់ទីក្រុងប៉េកាំង។

លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយថា ប្រធានាធិបតីចិន លោក Xi Jinping នឹងអញ្ជើញបើកពិធីនៃវិទិកានេះ និងថ្លែងសុន្ទរកថា។ លោកក៏នឹងរៀបចំពិធីជប់លៀងស្វាគមន៍សម្រាប់បណ្តាមេដឹកនាំបរទេស និងប្រធានអង្គការអន្តរជាតិ ដែលមកចូលរួមវេទិកានេះ ។

លោក Putin ប្រធានាធិបតីរុស្ស៊ី បាននិយាយថា លោកនឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ ក្នុងអ្វីដែលនឹងជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកមកកាន់ប្រទេសចិន ចាប់តាំងពីសង្គ្រាមរបស់លោកនៅអ៊ុយក្រែន ដែលធ្វើឲ្យលោកស្ថិតក្នុងភាពឯកោពីអន្តរជាតិ។

ប្រទេសចិន និងរុស្ស៊ីបានចាត់ទុកគ្នាជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រ ដែលជាញឹកញាប់ជំរុញគ្នាទៅវិញទៅមកគ្មានកំណត់នូវភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការទាំងសេដ្ឋកិច្ចនិងយោធា។