អាកាសយានដ្ឋានក្នុងទីក្រុងតូក្យូ អ្នកដំណើរ និងអាកាសយានិកទាំងអស់ នៅលើយន្តហោះរបស់ JAL បានគេចផុតពីអគ្គិភ័យ
ជប៉ុន៖ ក្រុមហ៊ុនអាកាសចេណ៍ Japan Airlines មានយន្តហោះមួយគ្រឿង ត្រូវបានអណ្ដាតភ្លើងឆាបឆេះ នៅឯអាកាសយានដ្ឋាន Haneda ក្នុងទីក្រុងតូក្យូ កាលពីថ្ងៃទី២ ខែមករា នេះ បន្ទាប់ពីមានការបុកគ្នាជាមួយនឹងយន្តហោះឆ្មាំល្បាតឆ្នេរសមុទ្រ ដោយក្រុមហ៊ុនអាកាសចរណ៍នេះ បានប្រាប់ថា អ្នកដំណើរ និងអាកាសយានិកទាំងអស់ចំនួន ៣៧៩នាក់ ត្រូវបានជម្លៀសដោយសុវត្ថិភាព។ យន្តហោះនេះបានផ្ទុះអណ្តាតភ្លើងឡើង ខណៈដែលវាបានរអិលធ្លាក់ចេញពីផ្លូវ បើទោះបីជាក្រុមជួយសង្គ្រោះបានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីគ្រប់គ្រងចំហេះនេះក៏ដោយ នេះបើតាមវីដេអូផ្សាយផ្ទាល់តាមរយៈទូរទស្សន៍រដ្ឋ NHK បានបង្ហាញ ។ អង្គភាពឆ្មាំល្បាតសមុទ្រ បាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតលើមូលហេតុ … Read More