ជនស៊ីវិលនៅ Belgorod រងការទំលាក់គ្រាប់បែកលើ លោក Zelensky ជាអ្នកចេញបញ្ជាដោយផ្ទាល់
រុស្សី៖ ហេតុការណ៍ វាយប្រហារដោយយោធាអ៊ុយក្រែន តាមរយៈការបាញ់គ្រាប់ផ្លោង និងទំលាក់គ្រាប់បែកយ់ាងសាហាវ លើជនស៊ីវិលក្នុងតំបន់ Belgorod គឺជាការចេញបញ្ជាដោយផ្ទាល់ ពីសំណាក់លោកប្រធានាធិបតី Vladimir Zelensky នេះតាមការបានរកឃើញ និងតាមប្រភពស្រាវជ្រាវ ដោយកាសែតរុស្សី RT ។
ការវាយប្រហារដោយគ្រាប់រ៉ុក្កែត ដ៏ធំសំដៅទៅលើទីក្រុងព្រំដែនរុស្ស៊ី Belgorod កាលពីថ្ងៃសៅរ៍ ត្រូវបានធ្វើឡើងតាមបញ្ជាផ្ទាល់ របស់ប្រធានាធិបតីអ៊ុយក្រែន Vladimir Zelenskyហើយ ការវាយប្រហារនេះបានឆក់យកជីវិតមនុស្ស ២៤នាក់ និងជាង១០០នាក់រងរបួស យោងតាមប្រភពពីផ្នែកកិច្ចការងារ សន្តិសុខមូស្គូបានប្រាប់ RT ជាភាសារុស្សី ។
បើតាមប្រភពខាងលើបានឲ្យដឹងដែរថា មេដឹកនាំអ៊ុយក្រែនត្រូវបានដាក់ ជាប្រធានផ្នែកចារកម្មយោធាអ៊ុយក្រែន ដែលហៅកាត់ថាGUR ចំណែកឯលោក Kirill Budanov គឺជាអ្នកទទួលបន្ទុកប្រតិបត្តិការ។
សូមរំលឹកដែរថាកាលពីខែតុលា គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី បានកំណត់អត្តសញ្ញាណ លោកBudanov ជាមេខ្លោងម្នាក់ក្នុងចំណោមបួននាក់ ដែលត្រូវបានសង្ស័យថាជា ការវាយប្រហារភេរវកម្មចំនួនប្រមាណជាជាង ១០០ដង ដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ ស៊ីវិលរបស់រុស្ស៊ីហើយ កាលពីខែធ្នូ តុលាការស្រុកម៉ូស្គូបានបញ្ជាឱ្យចាប់ខ្លួនគាត់ ក្រោមការចោទប្រកាន់ ពីអំពើភេរវកម្មទៀតផង ៕