សំណុំរឿង អាហ្វ្រិកខាងត្បូង ប្រឆាំងនឹងអ៊ីស្រាអែល ប៉ាឡេស្ទីន បានជំរុញឲ្យកាត់ទោសឲ្យលឿនដោយតុលាការយូអិន។
រ៉ាម៉ាឡា៖ ក្រសួងការបរទេស ប៉ាឡេស្ទីន បានជំរុញឱ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពន្លឿនដំណើរការនីតិវិធីលើសំណុំរឿង ដែលប្តឹងដោយប្រទេស អាហ្រ្វិកខាងត្បូង ដោយចោទប្រកាន់ អ៊ីស្រាអែលពីបទ “ប្រល័យពូជសាសន៍” នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។
ករណីនេះអះអាងថា “ការរំលោភបំពានដោយអ៊ីស្រាអែល នៃកាតព្វកិច្ចរបស់ខ្លួន ក្រោមអនុសញ្ញាស្តីពីការទប់ស្កាត់ និងការដាក់ទណ្ឌកម្ម នៃឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ (“អនុសញ្ញាប្រល័យពូជសាសន៍”) ទាក់ទងនឹងជនជាតិ ប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប”។
អាហ្រ្វិកខាងត្បូង និងប៉ាឡេស្ទីន ត្រូវបានកត់សម្គាល់ថា គឺជាប្រទេសហត្ថលេខី នៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការទប់ស្កាត់ និងការដាក់ទណ្ឌកម្ម នៃឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ក្រសួងប៉ាឡេស្ទីន បានឲ្យដឹងថា “អ្វីដែលអាហ្រ្វិកខាងត្បូងបានបង្ហាញ ដោយពឹងផ្អែកលើមាត្រា៩ នៃអនុសញ្ញា និងការរំលោភលើមាត្រា ២ និង ៣ របស់អ៊ីស្រាអែល ស្របទាំងស្រុងជាមួយ នឹងភារកិច្ចរបស់ជាតិ ដើម្បីទប់ស្កាត់ការប្រព្រឹត្តឧក្រិដ្ឋកម្មនេះ”។
ក្រសួងបានអំពាវនាវដល់ ICJ ឱ្យឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះសំណើរបស់អាហ្រ្វិកខាងត្បូង ដើម្បីទប់ស្កាត់អំពើ “ប្រល័យពូជសាសន៍” ដោយចេញសេចក្តីសម្រេចបញ្ឈប់ការឈ្លានពាន របស់អ៊ីស្រាអែល ជាមួយនឹងបទឈប់បាញ់នៅហ្គាហ្សា។
ទន្ទឹមនឹងនោះ ក្រុមហាម៉ាសបានអំពាវនាវ ឱ្យប្រទេសជាច្រើនទៀតដាក់សំណើស្រដៀងគ្នានេះ ទៅកាន់តុលាការអន្តរជាតិប្រឆាំងនឹងអ៊ីស្រាអែល ព្រោះថាវាបានគំរាមកំហែងដល់សន្តិភាព និងសន្តិសុខពិភពលោក៕