រដ្ឋធានីរបស់ប្រទេសហៃទី អំពើហិង្សាដែលកើតចេញពីក្រុមជនអន្ធពាលចេះតែកើនឡើង
ហៃទី៖ ក្នុងរដ្ឋធានីរបស់ប្រទេសហៃទី ស្នូរកាំភ្លើងបានលាន់ឮនៅតាមដងផ្លូវនានា កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលក្រុងព័រ អូប្រាំង (Port-au-Prince) បានធ្លាក់ចូលក្នុងស្ថានភាពនៃការបិទខ្ទប់ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងអំពើហិង្សារបស់ក្រុមជនអន្ធពាលដ៏រ៉ាំរ៉ៃរបស់ប្រទេសនេះ។ ពេលជាមួយគ្នានេះ អ្នកស្រុកខ្លះ បានបង្ខំចិត្ដរកកន្លែងពួនសំងំ និងខ្លះទៀត ត្រូវបានគេឃើញស្ថិតនៅតាមផ្លូវកំពុងរត់គេចដោយនាំទៅជាមួយនូវរបស់របនៅក្នុងដៃរបស់ពួកគេ។ អ្នកស្រុកម្នាក់ បានប្រាប់អ្នកសារព័ត៌មាន Reuters ថា នាងមិនមានផ្លូវណាទៅទៀតទេ ខណៈក្រុមអន្ធពាលប្រដាប់អាវុធ បានចូលកាន់កាប់ផ្ទះរបស់នាង។ ផ្លូវជាច្រើនត្រូវបានបិទខ្ទប់ជាមួយនឹងការដុតសំបកកង់រថយន្ដ និងដុំថ្មជាច្រើន ហើយនិងមានផ្សែងខ្មៅដ៍ច្រើនហុយឡើងទៅលើមេឃនៅទូទាំងក្រុងទៀតផង យោងតាមសាក្សីនានា បានប្រាប់អ្នកសារព័ត៌មាន Reuters ផងដែរ។ អំពើហិង្សា បានកើនឡើងរយៈជាច្រើនខែមកហើយ … Read More