លោក Netanyahu មានប្រសាសន៍ថា អ៊ីស្រាអែល កំពុងវាយប្រហារអ៊ីរ៉ង់
អ៊ីស្រាអែល ៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានលើកឡើងថា លោកកំពុងខិតខំប្រឹងប្រែង គ្រប់បែបយ៉ាងដើម្បី “រារាំងប្រទេសអ៊ីរ៉ង់ ពីការឈានដល់គោលដៅ អាវុធនុយក្លេអ៊ែរ” ហើយថា អ៊ីស្រាអែលកំពុងធ្វើការវាយប្រហារដោយផ្ទាល់លើ សាធារណរដ្ឋអ៊ីស្លាមរួចហើយ។
ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាននៅទីក្រុង Tel Aviv កាលពីថ្ងៃព្រហស្បតិ៍ អំពីមូលហេតុដែលអ៊ីស្រាអែល ធ្វើការវាយប្រហារលើ អ្នកតំណាងរបស់អ៊ីរ៉ង់ ជាជាងវាយប្រហារអ៊ីរ៉ង់ដោយផ្ទាល់ លោក Netanyahu បានឆ្លើយតបថា “អ្នកណានិយាយថា យើងមិនវាយប្រហារអ៊ីរ៉ង់ គឺយើងកំពុងវាយប្រហារ” បើយោងតាមសារព័ត៌មាន RT ចេញផ្សាយឱ្យដឹងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ។
អ៊ីស្រាអែលបានអះអាងថា អ៊ីរ៉ង់បានចូលរួមក្នុងការរៀបចំការ វាយប្រហារថ្ងៃទី ៧ ខែតុលា នៅពេលដែលជនជាតិអ៊ីស្រាអែលប្រមាណ ១.២០០ នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ ត្រូវបានចាប់ជាចំណាប់ខ្មាំងក្នុងការ វាយឆ្មក់ដ៏ភ្ញាក់ផ្អើលរបស់ក្រុម Hamas នៅក្បែរតំបន់ Gaza។ អ៊ីស្រាអែលបានសងសឹក ដោយការបាញ់ផ្លោងលើតំបន់ប៉ាឡេស្ទីនដោយកាំភ្លើងធំ និងការវាយប្រហារតាមអាកាស រហូតមកដល់ពេលនេះ បានបណ្តាលឲ្យមនុស្សប្រហែល ២៤.០០០ នាក់ស្លាប់ ។ អ៊ីស្រាអែលនិយាយថា ប្រតិបត្តិការនេះមានគោលដៅ កម្ចាត់ក្រុមសកម្មប្រយុទ្ធ៕