ក្នុងប្រទេសសមាជិកអឺរ៉ុប មួយថានឹងដាក់ពង្រាយ ក្បាលគ្រាប់នុយក្លេអ៊ែររុស្សី
បេឡារូស៖ លោក Viktor Khrenin រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសបេឡារូស បានថ្លែងថា ការកែប្រែគោលលទ្ធិការពារជាតិនឹងបញ្ជាក់ពីគោលជំហររបស់ប្រទេសបេឡារុស្ស លើការប្រើប្រាស់អាវុធនុយក្លេអ៊ែរ របស់រុស្ស៊ី ដែលឈរជើងនៅលើដីរបស់ខ្លួននឹងត្រូវធ្វើឡើង បើយោងតាមការចេញផ្សាយរបស់ RT ។
តាមប្រភពដដែលបានឲ្យដឹងទៀតដែរថា លោកឧត្តមសេនីយ៍ឯករូបនេះ បានធ្វើការកត់សម្គាល់នេះកាលពីថ្ងៃពុធខណៈដែលលោកបានថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ។
លោកKhrenin បានបន្តថា ការសម្រេចចិត្តចំពោះគោលលទ្ធិការពារជាតិ របស់ប្រទេសនេះបានដំណើរការអស់រយៈពេលជាច្រើនខែ ហើយឯកសារដែលបានកែសម្រួលនឹងផ្តល់នូវការទទួលយកថ្មីលើ ទស្សនៈរបស់ទីក្រុង Minsk ទាក់ទងនឹងសន្តិភាព និងសង្រ្គាម និង ការប្រើប្រាស់កម្លាំងយោធាដើម្បីប្រតិកម្មទៅនឹងបញ្ហាប្រឈម និងការគំរាមកំហែងដែលមានស្រាប់។
ថ្វីបើជាយ៉ាងណាក្តីភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ថា តើឯកសារនេះនឹងកំណត់អំពីអ្វីពិតប្រាកដ ទាក់ទងនឹងអាវុធនុយក្លេអ៊ែរនោះទេ ដោយសារការគ្រប់គ្រងលើអាវុធនុយក្លេអ៊ែរ នៅស្ថិតនៅជាមួយនឹងប្រទេសរុស្ស៊ី នៅឡើយ៕