លោកហ្សេលិនស្គី នៅឯក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ បានបញ្ជាក់ពីភាពត្រឹមត្រូវ ក្នុងការគាំទ្រសម្រាប់អ៊ុយក្រែនថាជាការការពារធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ

UN៖ លោក វ៉្លូឌីមៀ ហ្សេលិនស្គី ប្រធានាធិបតីអ៊ុយក្រែន បានបង្ហាញខ្លួន នៅឯក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ និងបានបង្ហាញនូវភាពត្រឹមត្រូវការផ្គត់ផ្គង់អាវុធឲ្យក្រុងគីវ ដោយជំរុញឲ្យដាក់ទណ្ឌកម្មលើក្រុងម៉ូស្គូ និងគាំទ្រសេចក្តីសម្រេចនានារបស់សហប្រជាជាតិថាជាសកម្មភាពដើម្បីការពារដល់ធម្មនុញ្ញអង្គការសហប្រជាជាតិ។ លោកហ្សេលិនស្គី ស្ថិតក្នុងឯកសណ្ឋានកងទ័ព បានធ្វើដំណើរទៅក្រុងញូយ៉ក ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្ដិសុខ ដែលមាន១៥ប្រទេស ដោយផ្ទាល់លើកដំបូង ចាប់តាំងពីរុស្ស៊ី បានបើកការវាយលុកលើអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំ២០២២មក។ ក្រុមប្រឹក្សាសន្ដិសុខបានជួបប្រជុំជាច្រើនលើកតាំងពីពេលនោះមក ប៉ុន្ដែពុំអាចចាត់វិធានការណាមួយឡើយ ដោយសារតែទីក្រុងម៉ូស្គូ មានសិទ្ធិវ៉េតូ។ លោកហ្សេលិនស្គី បាននិយាយថា អ៊ុយក្រែន ប្រើសិទ្ធិស្វ័យការពាររបស់ខ្លួន ដោយលោកបន្ថែមថា ការជួយផ្តល់អាវុធដល់អ៊ុយក្រែននៅក្នុងការប្រើសិទ្ធិនេះ តាមរយៈការដាក់ទណ្ឌកម្ម … Read More

លោក Edi Rama ប្រាប់រុស្ស៊ីឲ្យបញ្ឈប់សង្រ្គាម និងលោក Zelenskiy មិនចាំបាច់និយាយទេ

UN៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodomyr Zelenskiy បានបង្ហាញខ្លួនលើកដំបូង នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីការលុកលុយរបស់ទីក្រុងមូស្គូ នៅក្នុងប្រទេសរបស់លោក  ពេលឯកអគ្គរដ្ឋទូត រុស្ស៊ី លោកវ៉ាស៊ីលីណេបេនស៊ៀ (Vassily Nebenzia) បានជំទាស់នឹងរូបលោកនៅពេលចាប់ផ្តើមនៃកិច្ចប្រជុំ។ លោក អេឌី រ៉ាម៉ា (Edi Rama) នាយករដ្ឋមន្ត្រីអាល់បានី ដែលកាន់តំណែងជាប្រធានកិច្ចប្រជុំដ៏តានតឹងនេះ បានឆ្លើយតបសម្ដីខ្លាំងៗ ទៅកាន់ទីក្រុងមូស្គូ ដោយបាននិយាយថា ការវាយលុកនេះពុំមែនបង្កើតទៅជាសង្គ្រាម តែជាប្រតិបត្តិការយោធាពិសេសដ៏ព្រៃផ្សៃ។ លោក Rama ដែលគេស្គាល់ថាជាមនុស្សចូលចិត្តលេងសើច បាននិយាយទាំងសើចបិទមាត់ថា ខ្ញុំចង់ធានាដល់សហសេវិករុស្ស៊ីរបស់យើង និងអ្នករាល់គ្នានៅទីនេះថា នេះមិនមែនជាប្រតិបត្តិការពិសេសរបស់ប្រធានអង្គសន្និបាត … Read More

បុត្រសេ្តចថៃ៖ ជំរុញពិភាក្សាបើកចំហអំពីច្បាប់ប្រមាថព្រះមហាក្សត្រ

ថៃ៖ ការអំពាវនាវឱ្យមានការពិភាក្សាជាសាធារណៈរបស់ ព្រះរាជបុត្រ Vacharaesorn Vivacharawongse អំពីច្បាប់តឹងរឹងរបស់ប្រទេសថៃស្តីពីការប្រមាថព្រះរាជវង្សានុវង្ស។ តួយ៉ាង ព្រះរាជបុត្របានលើកឡើងពីករណីនេះនៅក្នុងការតាំងពិព័រណ៍ក្នុងទីក្រុងញូវយ៉កសហរដ្ឋអាមេរិក ក្នុងគោលបំណងផ្សព្វផ្សាយពីសិទ្ធិមនុស្ស និងសេរីភាពក្នុងការបញ្ចេញមតិជំនួសឱ្យប្រជាជនថៃ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣។ ការតាំងពិព័រណ៍ដែលធ្វើនៅក្នុងទីក្រុងញូវយ៉កនេះមានឈ្មោះថា Faces of Victims of 112 ឬមុខជនរងគ្រោះក្រោមការដាក់ទោសទណ្ឌនៃមាត្រា១១២ តាមបន្ទូលព្រះរាជបុត្រមានព្រះរាជ។ ការណ៍នេះប្រព្រឹត្តិឡើងក្រោមការរៀបចំរបស់សកម្មជនថៃប្រឆាំងនឹងលទ្ធិរាជានិយម លោក Pavin Chachavalpongpun។ … Read More

លោក ពូទីន សម្រាប់២០២៣ ដំណើរទស្សនកិច្ចនៅចិន​ នឹងក្លាយជា ចេញក្រៅប្រទេសលើកដំបូង 

រុស្ស៊ី៖ លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់ថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសចិននៅខែក្រោយ ក្នុងដំណើរបំពេញទស្សនកិច្ចនៅបរទេសលើកដំបូង សម្រាប់ឆ្នាំ២០២៣ខណៈមុននេះ លោក Nikolay Patrushev លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី និយាយថា ក្នុងអំឡុងដំណើរទស្សនកិច្ចនោះ លោកពូទីន នឹងជួបសមភាគីចិនលោក ស៊ី ជីនពីង។ កាលពីថ្ងៃពុធទី២០ ខែកញ្ញា ថ្លែងក្នុងកិច្ចប្រជុំជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន លោក ពូទីន បានសរសើរជំនួបចុងក្រោយរបស់គាត់ជាមួយលោក ស៊ី នៅក្នុងខែមីនាថា ជោគជ័យខ្លាំងនិងអស្ចារ្យ ហើយបានផ្តល់សញ្ញាវិជ្ជមានខ្លាំងបំផុត ដល់ទំនាក់ទំនងទ្វេភាគី។ លោក ពូទីន និយាយថា … Read More

ប៉ូឡូញ៖ គំរាមអ៊ុយក្រែន ឈប់គាំទ្រក្នុងសង្គ្រាមជាមួយ រុស្ស៊ី

ប៉ូឡូញ៖ លោករដ្ឋមន្ត្រីក្រសួងកិច្ចការសហភាពអឺរ៉ុបរបស់ប្រទេសប៉ូឡូញ Szymon Szynkowski vel Sek បាននិយាយកាលពីថ្ងៃពុធទី២០   ខែកញ្ញាថា  រដ្ឋាភិបាលទីក្រុងវ៉ាសូវី  អាចនឹងកាត់ផ្តាច់ការគាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែន នៅក្នុងសង្គ្រាមជាមួយរុស្ស៊ី ខណៈជម្លោះអំពីគ្រាប់ធញ្ញជាតិ កាន់តែឡើងកម្តៅរវាងប្រទេសអឺរ៉ុបខាងកើតទាំងពីរ។ នៅពេលស្នើឲ្យធ្វើអត្ថាធិប្បាយ លើការសម្រេចចិត្តរបស់ទីក្រុង វ៉ាសូវី ក្នុងការពង្រីកបម្រាមលើគ្រាប់ធញ្ញជាតិអ៊ុយក្រែន ថ្វីបើ EU ដកការរឹតត្បិតហើយក៏ដោយនោះ រដ្ឋមន្ត្រីបានប្រាប់ទីភ្នាក់ងារព័ត៌មាន PAP ថា ប្រទេសប៉ូឡូញ នឹងមិនអត់ធ្មត់ឡើយ លើបញ្ហានេះ។ លោក Szynkowski vel Sek បន្តថា ការវាយបករបស់ទីក្រុងកៀវ ជុំវិញជម្លោះគ្រាប់ធញ្ញជាតិនេះ គឺធ្វើឲ្យប៉ះពាល់ដល់អ៊ុយក្រែនខ្លួនឯងទៅវិញទេ ព្រោះវានាំឲ្យសាធារណជនប៉ូឡូញមានអារម្មណ៍ឈឺចាប់ និងប៉ះពាល់ដល់ការគាំទ្រ លើការផ្តល់ជំនួយផ្នែកយោធា និងសេដ្ឋកិច្ចជាបន្ត។ … Read More

អាស៊ែរបៃហ្សង់៖ ក្រសួងការពារជាតិ បញ្ជាក់ពីបទឈប់បាញ់ នៅតំបន់ការ៉ាបាក់

អាស៊ែរបៃហ្សង់៖ កាលពីថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងការពារជាតិរបស់អាស៊ែរបៃហ្សង់ បានបញ្ជាក់ថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ជាមួយកងកម្លាំងភាគតិចជនជាតិអាមេនី នៅតំបន់ភ្នំណាហ្គ័រណូ-ការ៉ាបាក់ (Nagorno-Karabakh) ដែលជាតំបន់រស់នៅរបស់ជនជាតិអាមេនី។ ក្រសួងបានឲ្យដឹងថា កងកម្លាំងអាមេនី នៅតំបន់ការ៉ាបាក់ បានយល់ព្រម «ដាក់អាវុធរបស់ពួកគេចុះ» បោះបង់ចោលទីតាំងប្រយុទ្ធ និងប៉ុស្តិ៍យោធា ហើយនិងរំសាយអាវុធទាំងស្រុង ខណៈអាវុធ និងយុទ្ធោបរណ៍ធុនធ្ងន់ទាំងអស់កំពុងត្រូវបានប្រគល់ទៅឲ្យកងទ័ពរបស់អាស៊ែរបៃហ្សង់។ កាលពីថ្ងៃអង្គារ ទី១៩ ខែកញ្ញាកន្លងទៅ ប្រទេសអាស៊ែរបៃហ្សង់ បានចាប់ផ្តើមប្រតិបត្តិការយោធា នៅក្នុងតំបន់នេះ ដោយនិយាយថា  ខ្លួនត្រូវការស្តារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ   និងបណ្តេញអង្គភាពយោធាអាមេនីចេញពីទឹកដីរបស់ខ្លួន។ … Read More

នៅតំបន់ West bankកងកម្លាំងអ៊ីស្រាអែល សម្លាប់ពលរដ្ឋប៉ាឡេស្ទីន៣នាក់

បរទេស៖ នៅតំបន់West Bank កងកម្លាំងអ៊ីស្រាអែល អនុវត្តប្រតិបត្តិការបោសសម្អាត កាលពីថ្ងៃអង្គារ។ ក្រសួងសុខាភិបាលប៉ាឡេស្ទីន និយាយថា ពលរដ្ឋប៉ាឡេស្ទីន ៣នាក់ បានស្លាប់ និងប្រមាណ៣០នាក់បានរងរបួស។ កងកម្លាំងអ៊ីស្រអែល បានអនុវត្តនូវអ្វីដែលពួកគេនិយាយថាគឺជាប្រតិបត្តិការប្រឆាំងភេរវកម្ម នៅជំរំជនភៀសខ្លួន នៅក្នុងទីក្រុង Jennin។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ និយាយថាកងកម្លាំងសន្តិសុខអ៊ីស្រាអែល បានប៉ះទង្គិចជាមួយ ខ្មាន់កាំភ្លើងនៅក្នុងជំរំ និងបើកការវាយប្រហារដោយប្រើប្រាស់យានដ្រូន។ វីដេអូបានមកពីកន្លែងកើតហេតុ បានបង្ហាញផ្សែងខ្មៅដែលទំនងជាកើតឡើងដោយការវាយប្រហារ ហើយអ្នករងរបួសត្រូវបានបញ្ជូនបន្ទាន់ទៅកាន់មន្ទីរពេទ្យ។ ការវាយឆ្មក់នេះគឺជាការវាយប្រហារចុងក្រោយនៃការប៉ះទង្គិចគ្នាកាលពីពេលថ្មីៗនេះជាបន្តបន្ទាប់ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីននៅតំបន់ West Bank។ … Read More

បន្ទាប់ពីមានជម្លោះ ឥណ្ឌាព្រមានពីការធ្វើដំណើរទៅកាណាដា

ឥណ្ឌា៖ កាលពីថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ ប្រទេសឥណ្ឌាបានព្រមានពលរដ្ឋរបស់ខ្លួនមិនឲ្យធ្វើដំណើរទៅលេងផ្នែកខ្លះនៃប្រទេសកាណាដា ដែលជាការរារាំងថ្មីចុងក្រោយ នៅក្នុងជម្លោះការទូត ដោយសារមានការចោទប្រកាន់លើទីក្រុងញូវដេលី ពាក់ព័ន្ធនឹងការសម្លាប់អ្នកបំបែកខ្លួនរបស់សាសនា Sikh នៅជិតទីក្រុង Vancouver។ លោកនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បានទាមទារឲ្យប្រទេសឥណ្ឌា អនុវត្តចំពោះការលាតត្រដាងនូវការពិតដ៏គួរឲ្យភ្ញាក់ផ្អើលនេះយ៉ាងម៉ឺងម៉ាត់បំផុត ជុំវិញការស៊ើបអង្កេតរបស់ខ្លួនលើករណីឃាតកម្មនេះ។ លទ្ធផលនេះបានជំរុញឲ្យមានការបណ្ដេញអ្នកការទូតទៅវិញទៅមកដូចគ្នា និងការបដិសេធយ៉ាងដាច់អហង្ការពីប្រទេសឥណ្ឌា ដែលបាននិយាយថា ការលើកឡើងណាមួយ ដែលថា ខ្លួនមានចំណែករួមក្នុងការសម្លាប់ លោក Hardeep Singh Nijjar កាលពីខែមិថុនា … Read More

ជំនួយការជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន រងការចោទប្រកាន់ពីបទពុករលួយ

អ៊ុយក្រែន៖  លោក Oleh Maiboroda ក្នុងរយៈពេលប៉ុន្មានឆ្នាំ ជានាយកប្រតិបត្តិនៃក្រុមហ៊ុនសំណង់ដ៏ធំបំផុតមួយរបស់អ៊ុយក្រែន លោកបានទទួលយកសំណូកជាច្រើន។ លោក Maiboroda បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា សំណូកទាំងនោះមានបំណងសូកប៉ាន់ក្រុមមន្ត្រីសាធារណៈ ដើម្បីអនុម័តគម្រោងសាងសង់។ លោកបានបន្តថា ភារកិច្ចប្រគល់សំណូកត្រូវបានប្រគល់ឱ្យមេធាវីម្នាក់ ឈ្មោះ Oleh Tatarov ដែលបច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy។ លោក Maiboroda បាននិយាយថា ចាប់ពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០១៩ សំណូកទាំងនោះបានឆ្លងកាត់លោក Tatarov … Read More