ជំនួយការជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន រងការចោទប្រកាន់ពីបទពុករលួយ

អ៊ុយក្រែន  លោក Oleh Maiboroda ក្នុងរយៈពេលប៉ុន្មានឆ្នាំ ជានាយកប្រតិបត្តិនៃក្រុមហ៊ុនសំណង់ដ៏ធំបំផុតមួយរបស់អ៊ុយក្រែន លោកបានទទួលយកសំណូកជាច្រើន។ លោក Maiboroda បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា សំណូកទាំងនោះមានបំណងសូកប៉ាន់ក្រុមមន្ត្រីសាធារណៈ ដើម្បីអនុម័តគម្រោងសាងសង់។

លោកបានបន្តថា ភារកិច្ចប្រគល់សំណូកត្រូវបានប្រគល់ឱ្យមេធាវីម្នាក់ ឈ្មោះ Oleh Tatarov ដែលបច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy។

លោក Maiboroda បាននិយាយថា ចាប់ពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០១៩ សំណូកទាំងនោះបានឆ្លងកាត់លោក Tatarov ។ ទំនាក់ទំនងរបស់មេធាវីរូបនេះជាមួយនគរបាល តុលាការ និងព្រះរាជអាជ្ញា បានធ្វើឱ្យលោក Tatarov មានភាពល្អងាយស្រួលក្នុងការទំនាក់ទំនងពួកគេ។

លោកបានបន្តថា «ពិតណាស់ លោក Tatarov បានចំណាយប្រាក់ដើម្បីឱ្យគម្រោងដំណើរការដោយរលូនជាមួយក្រុមអាជ្ញាធរ រួមទាំងដោយការធានាការអនុញ្ញាតសាងសង់ផងដែរ»។ ដោយបន្ថែមថា «លោកឲ្យលុយទៅពួកគេ ដូច្នេះទើបការរៀបចំទាំងនេះត្រូវបានធ្វើឡើង»។

លោក Maiboroda ការលើកឡើង ចំពោះបង្កការគំរាមកំហែងឲ្យមានភាពចម្រូងចម្រាសឡើងវិញ ដែលបានធ្វើទុក្ខបុកម្នេញលោកប្រធានាធិបតី Volodymyr Zelenskiy បន្ថែមទៀត ដែលប្រទេសកំពុងស្ថិតនៅក្នុងសម័យសង្គ្រាមរួចទៅហើយនោះ។

លោក Tatarov ដែលជាទីប្រឹក្សាប្រធានាធិបតី ស្តីពីការអនុវត្តច្បាប់ និងភ្នាក់ងារសន្តិសុខ ចាប់តាំងពីឆ្នាំ២០២០មក បានបដិសេធថាមិនបានធ្វើអ្វីខុសនោះទេ ហើយក៏មិនត្រូវបានកាត់ទោសពីបទឧក្រិដ្ឋអ្វីនោះដែរ៕