លោក Edi Rama ប្រាប់រុស្ស៊ីឲ្យបញ្ឈប់សង្រ្គាម និងលោក Zelenskiy មិនចាំបាច់និយាយទេ
UN៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodomyr Zelenskiy បានបង្ហាញខ្លួនលើកដំបូង នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីការលុកលុយរបស់ទីក្រុងមូស្គូ នៅក្នុងប្រទេសរបស់លោក ពេលឯកអគ្គរដ្ឋទូត រុស្ស៊ី លោកវ៉ាស៊ីលីណេបេនស៊ៀ (Vassily Nebenzia) បានជំទាស់នឹងរូបលោកនៅពេលចាប់ផ្តើមនៃកិច្ចប្រជុំ។
លោក អេឌី រ៉ាម៉ា (Edi Rama) នាយករដ្ឋមន្ត្រីអាល់បានី ដែលកាន់តំណែងជាប្រធានកិច្ចប្រជុំដ៏តានតឹងនេះ បានឆ្លើយតបសម្ដីខ្លាំងៗ ទៅកាន់ទីក្រុងមូស្គូ ដោយបាននិយាយថា ការវាយលុកនេះពុំមែនបង្កើតទៅជាសង្គ្រាម តែជាប្រតិបត្តិការយោធាពិសេសដ៏ព្រៃផ្សៃ។
លោក Rama ដែលគេស្គាល់ថាជាមនុស្សចូលចិត្តលេងសើច បាននិយាយទាំងសើចបិទមាត់ថា ខ្ញុំចង់ធានាដល់សហសេវិករុស្ស៊ីរបស់យើង និងអ្នករាល់គ្នានៅទីនេះថា នេះមិនមែនជាប្រតិបត្តិការពិសេសរបស់ប្រធានអង្គសន្និបាត ប្រទេស អាល់បានី ទេ ។ លោក បានបន្តថា ដោយថ្លែងទៅកាន់លោក ណេបេនស៊ៀ ដោយផ្ទាល់ថានេះគឺជាសេចក្ដីសម្រេចសម្រាប់បញ្ហានេះ ប្រសិនបើអ្នកយល់ព្រម អ្នកត្រូវបញ្ឈប់សង្រ្គាមនេះ ហើយលោក Zelenskiyនឹងមិនចាំបាច់ឡើងនិយាយអ្វីទាំងអស់។
លោក ណេបេនស៊ៀ ពុំបានយល់ព្រមទេ។ លោកបានបន្តថា សម័យប្រជុំនេះ គឺជាការបង្ហាញ និងបានរិះគន់លោក Rama ចំពោះអ្វីដែលលោក Rama បាននិយាយថា កំពុងបង្កើតសេចក្ដីថ្លែងការណ៍ចោទប្រកាន់នយោបាយជាងការធ្វើជាអាណាព្យាបាលអព្យាក្រឹត្យនៃនិតិវិធី។
លោក Zelenskiy បន្ទាប់ពីសម័យប្រជុំ បានថ្លែងអំណរគុណលោក Rama នៅលើបណ្ដាញសង្គម ដោយនិយាយថាលោកនាយករដ្ឋមន្ត្រីអាល់បានី ដែលជាសីល្បករនិងជាអតីតកីឡាករបាល់បោះ បានបង្ហាញពិភពលោកពីរបៀបដោះស្រាយដោយផ្ទាល់ចំពោះរុស្ស៊ី ការកុហក់របស់ខ្លួន និង ពុតត្បុតរបស់ខ្លួន៕