លោកហ្សេលិនស្គី នៅឯក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ បានបញ្ជាក់ពីភាពត្រឹមត្រូវ ក្នុងការគាំទ្រសម្រាប់អ៊ុយក្រែនថាជាការការពារធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ

UN៖ លោក វ៉្លូឌីមៀ ហ្សេលិនស្គី ប្រធានាធិបតីអ៊ុយក្រែន បានបង្ហាញខ្លួន នៅឯក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ និងបានបង្ហាញនូវភាពត្រឹមត្រូវការផ្គត់ផ្គង់អាវុធឲ្យក្រុងគីវ ដោយជំរុញឲ្យដាក់ទណ្ឌកម្មលើក្រុងម៉ូស្គូ និងគាំទ្រសេចក្តីសម្រេចនានារបស់សហប្រជាជាតិថាជាសកម្មភាពដើម្បីការពារដល់ធម្មនុញ្ញអង្គការសហប្រជាជាតិ។

លោកហ្សេលិនស្គី ស្ថិតក្នុងឯកសណ្ឋានកងទ័ព បានធ្វើដំណើរទៅក្រុងញូយ៉ក ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្ដិសុខ ដែលមាន១៥ប្រទេស ដោយផ្ទាល់លើកដំបូង ចាប់តាំងពីរុស្ស៊ី បានបើកការវាយលុកលើអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំ២០២២មក។ ក្រុមប្រឹក្សាសន្ដិសុខបានជួបប្រជុំជាច្រើនលើកតាំងពីពេលនោះមក ប៉ុន្ដែពុំអាចចាត់វិធានការណាមួយឡើយ ដោយសារតែទីក្រុងម៉ូស្គូ មានសិទ្ធិវ៉េតូ។

លោកហ្សេលិនស្គី បាននិយាយថា អ៊ុយក្រែន ប្រើសិទ្ធិស្វ័យការពាររបស់ខ្លួន ដោយលោកបន្ថែមថា ការជួយផ្តល់អាវុធដល់អ៊ុយក្រែននៅក្នុងការប្រើសិទ្ធិនេះ តាមរយៈការដាក់ទណ្ឌកម្ម និងដាក់សម្ពាធឲ្យកាន់តែធ្ងន់លើអ្នកឈ្លាន ពាន  ព្រមទាំងការបោះឆ្នោតគាំទ្រសេចក្តីសម្រេចពាក់ព័ន្ធនានាដែលពាក់ព័ន្ធនានា  នឹងមានន័យថាជួយការពារធម្មនុញ្ញរបស់អង្គការសហប្រជាជាតិហើយ។

អ៊ុយក្រែន និងបណ្ដាប្រទេសលោកខាងលិច បានទទួលជោគជ័យក្នុងការដាក់រុស្ស៊ីឲ្យស្ថិតនៅឯកោផ្នែកកាទូត នៅឯអង្គការសហប្រជាជាតិ ជាទីដែលមហាសន្និបាតអង្គការសហប្រជាជាតិមាន១៩៣ប្រទេសជាសមាជិក បានបោះឆ្នោតជាច្រើនលើកដោយសំលេងលើសលប់នៅក្នុងការថ្កោលទោសការវាយលុក និងបានទាមទារឲ្យក្រុងម៉ូស្គូដកទ័ពរបស់ខ្លួនចេញជាបន្ទាន់។

លោក ហ្សេលិនស្គី បាននិយាយថា យើងមិនគួរង់ចាំឲ្យអ្នកឈ្លានពានបញ្ចប់សង្រ្គាមទេ។ ពោលគឺយើង ត្រូវតែធ្វើសកម្មភាពពីឥឡូវនេះទៅ។ លោកបន្តថា បំណងប្រាថ្នារបស់យើងគឺដើម្បីសន្ដិភាព គួរតែជំរុញនាំទៅរកកំណែទម្រង់៕