មេដឹកនាំចិន កូរ៉េខាងត្បូង និងជប៉ុន៖ បើកកិច្ចប្រជុំកំពូលលើកដំបូង ចាប់តាំងពីឆ្នាំ២០១៩មក

បរទេស៖ ប្រទេសចិន បានព្រមព្រៀងជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដើម្បីបើកកិច្ចប្រជុំកំពូល រវាងមេដឹកនាំប្រទេសទាំងបីខណៈអាចធ្វើទៅបាន បន្ទាប់ពីជំនួបដ៏កម្ររវាងអ្នកការទូតជាន់ខ្ពស់ នៅក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃអង្គារកន្លងមក។ កិច្ចពិភាក្សាបីភាគី ដែលត្រូវបានចូលរួមដោយអនុរដ្ឋមន្ត្រី និងឧបការីរដ្ឋមន្ត្រីមកពីប្រទេសទាំងបី ត្រូវបានគេមើលឃើញថាជាការប៉ុនប៉ងដើម្បីបន្ធូរបន្ថយក្តីបារម្ភរបស់ទីក្រុងប៉េកាំងជុំវិញទំនាក់ទំនងសន្តិសុខស៊ីជម្រៅរបស់ទីក្រុងវ៉ាស៊ីនតោន ជាមួយទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល។ ទីក្រុងប៉េកាំង បានចាត់ទុកវាថាជាកិច្ចពិភាក្សាស៊ីជម្រៅ លើការជំរុញស្ថិរភាពដោយការចាប់ផ្តើមជាថ្មីកិច្ចសហប្រតិបត្តិការ។ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយថា វាត្រូវបានយល់ស្របថាការអនុវត្តន៍កិច្ចសហប្រតិបត្តិការរវាងចិន ជប៉ុន និងកូរ៉េខាងត្បូងស្ថិតក្នុងផលប្រយោជន៍រួមរបស់ភាគីទាំងបី។ លោក Wang និយាយថា ប្រទេសទាំងបី … Read More

បំផ្ទុះបំពង់បង្ហូរឧស្ម័នមួយ រុស្ស៊ីដាក់បន្ទុកសហរដ្ឋអាមេរិក ដោយសំអាងពីភ័ស្តុតាងលេចឡើង

រុស្ស៊ី៖  ប្រទេសរុស្ស៊ី បានស្តីបន្ទោសសហរដ្ឋអាមេរិក ចំពោះការផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream នៅក្រោមមហាសមុទ្របាល់ទិក ក្នុងអំឡុងពេលកិច្ចប្រជុំពិសេសនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីប្រារព្ធខួបមួយឆ្នាំនៃការវាយប្រហារនេះ កាលពីថ្ងៃអង្គារ ទី២៦ ខែកញ្ញាកន្លងទៅ។ ឯកអគ្គរដ្ឋទូតរុស្ស៊ីរបស់អង្គការសហប្រជាជាតិ លោក Vassily Nebenzia បាននិយាយថា «ភស្តុតាងដែលលេចឡើង» បានបង្ហាញថា សហរដ្ឋអាមេរិកជាអ្នកទទួលខុសត្រូវចំពោះករណីនេះ បានថ្លែងនៅក្នុងសុន្ទរកថាទៅកាន់ក្រុមប្រឹក្សា។ ជាការឆ្លើយតប អ្នកសម្របសម្រួលផ្នែកនយោបាយរបស់សហរដ្ឋអាមេរិក លោក John Kelley បាននិយាយថា «រុស្ស៊ីបានអះអាងម្តងហើយម្តងទៀតថា ខ្លួនស្វះស្វែងស៊ើបអង្កេតដោយមិនលំអៀង បើទោះបីជាខ្លួនព្យាយាមទម្លាក់កំហុសដោយគ្មានមូលដ្ឋានគ្រិះច្បាស់លាស់ … Read More

ផ្ទុះឆេះនៅស្ថានីយប្រេងឥន្ធនៈនៅតំបន់ការ៉ាបាក់ មនុស្សរាប់សិបនាក់ស្លាប់ និង១០៥នាក់បាត់ខ្លួន

អាស៊ែបៃហ្សង់៖  ចំនួនអ្នកស្លាប់ដោយសារការផ្ទុះនិងភ្លើងឆេះស្ថានីយប្រេងឥន្ធនៈនៅតំបន់ណាហ្គ័រណូ-ការ៉ាបាក់ (Nagorno-Karabakh) បានកើនឡើងដល់ ៦៨នាក់ ហើយមនុស្សចំនួន១០៥ នាក់ទៀត បានបាត់ខ្លួន និងជិត ៣០០នាក់ បានរងរបួស បើតាមការិយាល័យនៃមន្ត្រីទទួលពាក្យបណ្តឹងរបស់ពលរដ្ឋនៅតំបន់ការ៉ាបាក់ បាននិយាយកាលពីថ្ងៃអង្គារកន្លងទៅនេះ ។ ការផ្ទុះនេះ បានកើតឡើង នៅពេលដែលជនជាតិអាមេនីរាប់ពាន់នាក់ បានភៀសខ្លួនចេញពីតំបន់បែងចែកនេះ បន្ទាប់ពីយុទ្ធជនរបស់ពួកគេ ត្រូវបានកម្ចាត់ដោយអាស៊ែបៃហ្សង់ នៅក្នុងប្រតិបត្តិការយោធាផ្លេកបន្ទោរមួយ។ អាជ្ញាធរពុំបានផ្តល់ការពន្យល់ណាមួយអំពីមូលហេតុនៃការផ្ទុះនេះទេ។ មុននេះ ប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានដកស្រង់សម្តីរដ្ឋមន្ត្រីសុខាភិបាលអាមេនី ដោយនិយាយថា ចំនួនអ្នកស្លាប់ដោយសារឧបទ្ទវហេតុកាលពីថ្ងៃចន្ទ បានកើនឡើងដល់១២៥នាក់ហើយ៕

ឥណ្ឌូណេស៊ី​៖ នៅសប្តាហ៍នេះ អាច​បិទការលក់តាមអនឡាញ​

ឥណ្ឌូណេស៊ី៖ លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី បាននិយាយថា ឥណ្ឌូណេស៊ីនឹងចេញច្បាប់ហាមឃាត់មិនឲ្យលក់ទំនិញនៅក្នុងបណ្តាញសង្គម​ទៀតឡើយ ក្នុងគោលបំណងដើម្បីលុបបំបាត់ការគំរាមកំហែងដល់ទីផ្សារក្រៅបណ្តាញ។ លោក Widodo បញ្ជាក់ថា ច្បាប់នៃការធ្វើពាណិជ្ជកម្មផ្សព្វផ្សាយ​លក់​ទំនិញនៅលើបណ្តាញសង្គម អាចនឹងចេញនៅថ្ងៃអង្គារសប្តាហ៍នេះ ។ លោកបន្ថែមថា ប្រជាជនតែរំពឹងទុកលើការរីកចម្រើននៃបច្ចេកវិទ្យាដែលអាចបង្កើតសក្ដានុពលសេដ្ឋកិច្ច ប៉ុន្តែពួកគេក៏រំពឹងទុកដែរថា បច្ចេកវិទ្យានោះក៏មិនសម្លាប់សេដ្ឋកិច្ចដែលមានស្រាប់ដូចគ្នា។ ទន្ទឹមនោះ យោងតាមរយៈ លោក Jerry Sambuaga អនុរដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី បានឲ្យដឹងថា បច្ចុប្បន្នអ្នកលក់ពាណិជ្ជកម្មអេឡិចត្រូនិច ដោយប្រើការកំណត់តម្លៃទាបនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម កំពុងគំរាមកំហែងទីផ្សារក្រៅបណ្តាញនៅក្នុងប្រទេសឥណ្ឌូណេស៊ី ។ ឃើញថា កាលពីដើមខែនេះ … Read More

ប្រធានាធិបតីប្រេស៊ីល៖ ពង្រឹងទំនាក់ទំនងប្លុកពាណិជ្ជកម្មអាមេរិកខាងត្បូងជាមួយបណ្តាប្រទេសអាស៊ី

ប្រេស៊ីល៖ ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva កាលពីថ្ងៃចន្ទម្សិលមិញ បានប្រកាសថា វៀតណាម បង្ហាញចំណាប់អារម្មណ៍ខ្លាំងលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្លុកពាណិជ្ជកម្មអាមេរិកខាងត្បូង(Mercosur) ។ នៅទីក្រុង Brasiliaប្រទេសប្រេស៊ីល ការប្រកាសបែបនេះ បានធ្វើឡើងអំឡុងព្រឹត្តការណ៍ ជាទីដែលលោកស្វាគមន៍យ៉ាងកក់ក្តៅនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh ។ ស្របពេលដែលបច្ចុប្បន្នប្រេស៊ីលធ្វើជាប្រធាន Mercosur លោក Lula បានធ្វើការសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តរបស់លោកចំពោះការជំរុញទំនាក់ទំនងខ្លាំងក្លាជាងមុនរវាងប្លុក Mercosur ដែលមានប្រទេសប្រេស៊ីល អាហ្សង់ទីន … Read More

សមុទ្រចិនខាងត្បូង៖ ចិនជំរុញហ្វីលីពីនកុំឲ្យបង្កើតបញ្ហា

ចិន៖ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយ កាលពីថ្ងៃអង្គារ ទី២៦ ខែកញ្ញានេះ ថា ប្រទេសចិនការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាព និងសិទ្ធិដែនសមុទ្រ និងផលប្រយោជន៍របស់កោះ Huangyan។ គួររំលឹកថា ឆ្មាំល្បាតសមុទ្ររបស់ហ្វីលីពីន បាននិយាយថា ខ្លួនបានដក «របាំងបណ្តែតទឹក» ដែលដាក់ដោយប្រទេសចិន នៅក្នុងដែនទឹកជាប់គ្នានៃកោះ Huangyan។ ថ្លែងនៅឯសន្និសីទសារព័ត៌មាន ដែលតែងធ្វើជាប្រចាំ លោក Wang បានសង្កត់ធ្ងន់ថា ប្រទេសហ្វីលីពីនត្រូវបានប្រាប់កុំឲ្យបង្កើតបញ្ហានានាឲ្យសោះ។ លោកបានលើកឡើងថា៖ «អ្វីដែលគេហៅថា … Read More

ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃជាថ្នាក់ដឹកនាំដំបូងបំផុតមកកម្ពុជា ក្នុងចំណោមថ្នាក់ដឹកនាំប្រទេសក្នុងតំបន់អាស៊ានក្រោយកម្ពុជាបោះឆ្នោតរួច

ភ្នំពេញ៖ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ខណៈដំណើរទស្សនកិច្ចនេះ គឺជាថ្នាក់ដឹកនាំដំបូង បំផុតដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្រោយកម្ពុជាធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិ កាលទី៧ កាលពីខែកក្កដា កន្លងទៅថ្មីៗនេះ។ តបតាមការអញ្ជើញរបស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លោកសេដ្ឋា ថាវិស៊ីន នឹងមកកម្ពុជានាថ្ងៃទី២៨ ខែកញ្ញា ខាងមុខនេះ ដោយដំណើរទស្សនកិច្ចនេះនឹងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឲ្យកាន់តែល្អប្រសើបន្ថែមទៀតលើគ្រប់វិស័យ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ … Read More

លោក Yoon Suk Yeol ព្រមានលោកគីម ជុងអ៊ុនថា របបរបស់លោក នឹងត្រូវបញ្ចប់ បើសិនប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះ

កូរ៉េខាងត្បូង ៖ លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង បានព្រមានកូរ៉េខាងជើងថា របបរបស់ខ្លួន នឹងត្រូវបញ្ចប់ដោយទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ប្រសិនបើប្រទេសនេះ ប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅក្នុងសុន្ទរកថាមួយប្រារព្ធខួបលើកទី៧៥នៃការបង្កើតយោធារបស់ប្រទេសនេះ។ លោកYoon បានសម្តែងការអប់អរដល់សម្ព័ន្ធភាពយូរអង្វែងជាមួយសហរដ្ឋអាមេរិក ដើម្បីប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធ និងកិច្ចព្រមព្រៀង ដែលលោកបានឈានជាមួយប្រធានាធិបតី លោក ចូ បៃដិន ដើម្បីពង្រឹងការពិគ្រោះយោបល់អំពីការដាក់ពង្រាយគ្រឿងយុទ្ធោបករណ៍របស់អាមេរិកទៅកាន់តំបន់នេះ ដើម្បីរារាំងលោក គីម ជុងអ៊ុន ពីការព្យាយាមធ្វើការវាយប្រហារ។ លោក Yoon បាននិយាយកាលពីថ្ងៃចន្ទ ដោយសំដៅដល់ប្រទេសរបស់គាត់តាមឈ្មោះផ្លូវការរបស់ខ្លួនថា … Read More

នាយឧត្តមសេនីយ៍ ដាំរ៉ុនសក្តិ កិតិប្រាប៉ាស ថា ការវាយឆ្មក់ផ្ទះរបស់ នាយឧត្តមសេនីយ៍ ស៊ូរ៉ាឆាត មិនពាក់ព័ន្ធនឹងការជ្រើសរើស អ្នកស្នងតំណែងរបស់លោកទេ

ភូកេត៖ នាយឧត្តមសេនីយ៍ ដាំរ៉ុនសក្តិ កិតិប្រាប៉ាស អគ្គស្នងការនគរបាលជាតិ បាននិយាយថា ការវាយឆ្មក់ផ្ទះរបស់នាយឧត្តមសេនីយ៍ ស៊ូរ៉ាឆាត គឺ មិនពាក់ព័ន្ធនឹងការជ្រើសរើស អ្នកស្នងតំណែងរបស់លោកនោះទេ។ លោក ដាំរ៉ុងសក្តិ ដែលនឹងចូលនិវត្តន៍នៅចុងខែនេះ បាននិយាយថា លោកទើបតែបាន ឮពីការវាយឆ្មក់ចូលឆែកឆេរផ្ទះឧត្តម ស៊ូរ៉ាឆាត កាលពីព្រឹកនេះប៉ុណ្ណោះ។ លោក​បាន​បន្ថែម​ថា ការ​ឆ្មក់​ចូល​ធ្វើ​ឡើង​បន្ទាប់​ពី​ប៉ូលិស ​ទទួល​បាន​ដីកា​ចាប់​ខ្លួន​ប្រឆាំង​នឹង ​ជន​សង្ស័យ​លេង​ល្បែង​អនឡាញ​មួយ​ចំនួន នេះយោងតាមសារព័ត៌មាន The Nation របស់ថៃចេញផ្សាយកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹង។ … Read More