នាយឧត្តមសេនីយ៍ ដាំរ៉ុនសក្តិ កិតិប្រាប៉ាស ថា ការវាយឆ្មក់ផ្ទះរបស់ នាយឧត្តមសេនីយ៍ ស៊ូរ៉ាឆាត មិនពាក់ព័ន្ធនឹងការជ្រើសរើស អ្នកស្នងតំណែងរបស់លោកទេ

ភូកេត៖ នាយឧត្តមសេនីយ៍ ដាំរ៉ុនសក្តិ កិតិប្រាប៉ាស អគ្គស្នងការនគរបាលជាតិ បាននិយាយថា ការវាយឆ្មក់ផ្ទះរបស់នាយឧត្តមសេនីយ៍ ស៊ូរ៉ាឆាត គឺ មិនពាក់ព័ន្ធនឹងការជ្រើសរើស អ្នកស្នងតំណែងរបស់លោកនោះទេ។

លោក ដាំរ៉ុងសក្តិ ដែលនឹងចូលនិវត្តន៍នៅចុងខែនេះ បាននិយាយថា លោកទើបតែបាន ឮពីការវាយឆ្មក់ចូលឆែកឆេរផ្ទះឧត្តម ស៊ូរ៉ាឆាត កាលពីព្រឹកនេះប៉ុណ្ណោះ។ លោក​បាន​បន្ថែម​ថា ការ​ឆ្មក់​ចូល​ធ្វើ​ឡើង​បន្ទាប់​ពី​ប៉ូលិស ​ទទួល​បាន​ដីកា​ចាប់​ខ្លួន​ប្រឆាំង​នឹង ​ជន​សង្ស័យ​លេង​ល្បែង​អនឡាញ​មួយ​ចំនួន នេះយោងតាមសារព័ត៌មាន The Nation របស់ថៃចេញផ្សាយកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹង។

លោក​បាន​បន្ត​ថា​ «​ប៉ូលិស​មិន​ទាន់​ផ្តល់​សេចក្តី​សង្ខេប​ នៃ​ប្រតិបត្តិការ​នៅ​ឡើយ​ទេ​មុន​ពេល​ សន្និសីទ​សារព័ត៌មាន​អាច​ត្រូវ​បាន​រៀបចំ​ឡើង។ យើង​ក៏​នឹង​រង់ចាំ​គោលនយោបាយ​របស់​ នាយករដ្ឋមន្ត្រី​លើ​ប្រធានបទ​នេះ​ដែរ»។

បញ្ជាការរបស់ប៉ូលីសកងកុម៉្មង់ ពិសេសដូមកពីការិយាល័យស៊ើបអង្កេត ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត បានឆ្មក់ចូលផ្ទះរបស់ឧត្តមសេនីយស៊ូរ៉ាឆាត និងផ្ទះប្រាំផ្សេងទៀតដែលគាត់បានទិញ ឲ្យអ្នកក្រោមបង្គាប់របស់គាត់ នៅក្នុងលំនៅដ្ឋានមួយនៅផ្លូវ Soi Vibhavadi 60 កាលពីព្រឹកថ្ងៃចន្ទម្សិលមិញ។

ឧត្តមសេនីយ ដាំរ៉ុងសក្តិ បានបដិសេធ​មិន​បញ្ជាក់​ថា​តើ​ ជនសង្ស័យ​លេង​ល្បែង​ទាំង​១១​នាក់​ នោះ​មាន​មន្ត្រី​ប៉ូលិស ​៨​នាក់​ដែរ​ឬ​ទេ? ដោយលោក​បាន​ថ្លែង​ថា​ “ខ្ញុំ​កំពុង​រង់ចាំ​របាយការណ៍​ស៊ើបអង្កេត​”។ នៅពេលសួរថាតើការវាយឆ្មក់ ប៉ះពាល់ដល់មុខមាត់របស់ប៉ូលីសថៃដែរឬទេ? លោកឧត្តមសេនីយ ដាំរ៉ុងសក្តិ អគ្គស្នងការនគរបាលជាតិថៃ គ្រាន់តែនិយាយថា ករណីនេះកំពុងត្រូវបានផ្តល់អាទិភាព កំពូលដោយនាយករដ្ឋមន្ត្រីលោក ស្រែថា ថាវីស៊ីន។

លោក​បាន​បន្ត​ថា​៖ «​លោក​នាយក​រដ្ឋមន្ត្រី​បាន​ ផ្តល់​អាទិភាព​ចំពោះ​ករណី​នេះ ហើយ​បាន​សន្យា​ថា​ នឹង​មាន​ភាព​យុត្តិធម៌​ចំពោះ​គ្រប់​ភាគី​ទាំងអស់​។

ប្រភពពីប៉ូលីសបាននិយាយថាទីតាំងចំនួន ៣០ រួមទាំងនៅទីក្រុង Bangkok ផងដែរ ត្រូវបានវាយឆ្មក់ បន្ទាប់ពីប៉ូលីសប្រឆាំង ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ទទួលបានដីកាចាប់ខ្លួនចំនួន ២៣នាក់ ប្រឆាំងនឹងមន្រ្តីប៉ូលីសចំនួន ៨ នាក់ និងជនស៊ីវិល ១៥នាក់ ។ អ្នក​ទាំង ២៣​នាក់​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា​ ជា​អ្នក​បើក​គេហទំព័រ​លេង​ល្បែង​អនឡាញ។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ទោ ត្រាយរ៉ុង ផៀផាន់ ប្រធានក្រុមការងារប៉ូលីស តាមអ៊ីនធឺណិតបាននិយាយថា ការឆ្មក់ចូលគឺជាផ្នែកមួយនៃ ប្រតិបត្តិការតាមដានបន្ទាប់ពី ការបង្ក្រាបលើគេហទំព័រ betfixroyal.com និងគេហទំព័រចំនួន ១២ ផ្សេងទៀត បណ្តាលឱ្យមានការចាប់ខ្លួន ៣ នាក់ក្នុងខែកក្កដា ៕