ក្រុមហ៊ូធី មានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ កំពុងបង្កើតច្រកទ្វារនៃទឹកភ្នែកគំរាមកំហែង នៅក្នុងសមុទ្រក្រហម។

បរទេស៖ នៅសមុទ្រក្រហម កំពុងបង្កើនភាពតានតឹង នៃការកើនឡើងនៃការវាយប្រហារ អះអាងដោយក្រុមឧទ្ទាមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់ ក្នុងការធ្វើឲ្យរាំងស្ទះដល់ពាណិជ្ជកម្មដែនសមុទ្រអន្តរជាតិ និងជំរុញឲ្យមានការភ័យខ្លាចចំពោះការផ្ទុះឡើងក្នុងតំបន់ ដែលមិនអាចគ្រប់គ្រងបាននូវជម្លោះដ៏យូរអង្វែងនៅ ប្រទេសយេម៉ែន ។ ក្រុមឧទ្ទាមហ៊ូធីនៅប្រទេសយេម៉ែន ចាប់តាំងពីការផ្តើមនៃសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស នៅតំបន់ហ្កាហ្សា បានគំរាមវាយប្រហារនាវាណាមួយ ដែលធ្វើដំណើរទៅកាន់កំពង់ផែអ៊ីស្រាអែល និងបង្កើនការវាយឆ្មក់របស់ពួកគេ ។ ក្រុមឧទ្ទាមហ៊ូធី កាលពីថ្ងៃអង្គារ បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារដោយមីស៊ីលទៅលើនាវាដឹកប្រេងដែលមានទង់ជាតិន័រវែស ដែលជាការវាយប្រហារមួយក្រុមគាំទ្រដោយអ៊ីរ៉ង់ បាននិយាយថា ជាផ្នែកមួយនៃយុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹងអ៊ីស្រាអែល ។ កាលពីខែមុន ពួកគេ បានរឹបអូសនាវាដឹកទំនិញមួយគ្រឿង ដែលទំនាក់ទំនងជាមួយអ៊ីស្រាអែល … Read More

ប្រមុខដឹកនាំអ៊ុយក្រែនថា សម្ព័ន្ធមិត្តអ៊ឺរ៉ុបរបស់ខ្លួន កំពុងធ្វើឲ្យអស់សង្ឃឹម។

EU៖ ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន គឺជាវិបត្តិដ៏ធ្ងន់ធ្ងរបំផុត ដែលក្រុមអ្នកការទូត កំពុងស្វែងរកដំណោះស្រាយ មុនពេលសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានទាក់ការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិទាំងស្រុង ។ នៅទីក្រុងប្រ៊ុចសែល ជាពេលវេលាដ៏សំខាន់សម្រាប់សប្តាហ៍នេះ ត្រូវបានគេកំណត់ថា ជាការទទួលយក ឬ ការអនុលោមតាមលក្ខណៈអឺរ៉ុបរបស់ប្រទេសអ៊ុយក្រែន ខណៈដែលរដ្ឋជាសមាជិកសហភាពអឺរ៉ុប ជួបប្រជុំគ្នាសម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាចុងក្រោយនៃឆ្នាំនេះរបស់ពួកគេ ដើម្បីបើកភ្លើងខៀវទាំងការផ្តល់ថវិកាបន្ថែមសម្រាប់ ទីក្រុងគីវ និងចុងក្រោយ គឺការបើកការចរចាសម្រាប់សមាជិកភាពអ៊ុយក្រែននៃប្លុកនេះ ។ កិច្ចការទាំងអស់នោះ ត្រូវបានចោទជាសំណួរដោយរដ្ឋសមាជិកមួយ គឺប្រទេសហុងគ្រី។ លោក វីកទ័រ អ័របាន (Viktor Orban) … Read More

ការតវ៉ាបិទផ្លូវធំទៅមក ទាមទារបទឈប់បាញ់ នៅតំបន់ហ្កាហ្សាបាន ក្នុងទីក្រុង Los Angeles។

បរទេស៖ នៅទីក្រុង Los Angeles ក្រុមបាតុករគាំទ្រប៉ាឡេស្ទីន រាប់សិបនាក់បានបិទផ្លូវធំទៅមកមួយកន្លែង កាលពីថ្ងៃពុធ ខណៈពួកគេអំពាវនាវឲ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា។ ស្រែកពាក្យថា «ឈប់បាញ់ឥឡូវនេះ»’ និងពាក្យថា «បើយើងមិនទទួលបានបទឈប់បាញ់ទេ បិទផ្លូវនេះចោលទៅ» ដែលត្រូវបាននិយាយម្តងហើយម្តងទៀត ខណៈក្រុមបាតុករ បានបិទចរាចរណ៍រយៈពេលប្រហែលមួយម៉ោង។ ក្រុមអ្នកតវ៉ា បាននាំគ្នាដើរលើផ្លូវធំទៅមកនៅម៉ោងប្រហែល ៩ ព្រឹកម៉ោងក្នុងស្រុក ដោយបានចេញពីរថយន្តរបស់ពួកគេ ហើយដើរឆ្លងកាត់គន្លងផ្លូវទៅភាគខាងត្បូង។ ពួកគេបានឈរនៅលើផ្លូវ ហើយក្រោយមកបានអង្គុយចុះ បង្កើតជាខ្សែតភ្ជាប់គ្នា បើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹង។ នៅពេលព្រឹកក្នុងម៉ោងដ៏មមាញឹក អ្នកបើកបរដែលខឹងសម្បា បានប៉ះទង្គិចគ្នាជាមួយក្រុមបាតុករ នៅតាមដងផ្លូវជាច្រើនលើក … Read More

កញ្ចប់ថវិកាជំនួយ សម្រាប់ប្រទេសអ៊ុយក្រែន ហុងគ្រី រក្សាប្រឆាំង។

EU៖ អ្នកគាំទ្រសំខាន់ៗរបស់ទីក្រុងគៀវ នៅក្នុងសហភាពអឺរ៉ុប និងត្រូវធ្វើការប្រឆាំងជាមួយនឹងជំហរបស់ហុងគ្រីចំពោះការបែងចែក ដែលបានស្នើឡើងចំនួន៥៤ពាន់លានដុល្លារ ជាជំនួយរយៈពេលវែងសម្រាប់អ៊ុយក្រែន តាមរយៈការផ្តល់មូលនិធិ នៅខាងក្រៅថវិការួមរបស់ប្លុកនេះ បើយោងតាមការចេញផ្សាយរបស់កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃអង្គារកន្លងទៅនេះ ។ គណៈកម្មការអឺរ៉ុបកំពុងស្វែងរក ការផ្តល់មូលនិធិក្នុងរយៈពេល៤ឆ្នាំខាងមុខ តាមរយៈអ្វីដែលគេហៅថា ទីតាំងជំនួយសម្រាប់អ៊ុយក្រែន។ ថវិកានេះមានគោលបំណង ជួយក្រុងគៀវក្នុងជម្លោះជាមួយរុស្ស៊ី ព្រមទាំងកិច្ចប្រឹងប្រែងកសាង ប្រទេសជាតិឡើងវិញផងដែរ ។ ហុងគ្រី ត្រូវបានគេស្គាល់ថាជាអ្នកដែល បានរិះគន់យ៉ាងខ្លាំងចំពោះវិធីសាស្រ្ត របស់ទីក្រុងប្រ៊ូសែល ចំពោះវិបត្តិអ៊ុយក្រែន បានបង្ហាញថា ខ្លួននឹងវេតូការសម្រេចចិត្តនេះ ក្នុងអំឡុងកិច្ចប្រជុំកំពូល … Read More

លោកបៃដិន ព្រមានអំពី«ការទម្លាក់គ្រាប់បែកតាមអំពើចិត្ត» ក្នុងពេល អ៊ីស្រាអែល បន្តការប្រហារនៅតំបន់ហ្គាហ្សា។

អាមេរិក៖ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានចេញការរិះគន់ដ៏ធ្ងន់ធ្ងរបំផុតរបស់ខ្លួនមិនធ្លាប់មាន អំពីការប្រព្រឹត្តរបស់អ៊ីស្រាអែល នៅក្នុងសង្គ្រាមរបស់ខ្លួន ជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស កាលពីថ្ងៃអង្គារ។ ដោយមន្ត្រី សុខាភិបាល នៅតំបន់ហ្គាហ្កាស្ទ្រីប ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា មនុស្សជាង ១៨.000 នាក់ ត្រូវបានសម្លាប់នោះ លោកបៃដិន បានព្រមានថា រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតានីយ៉ាហ៊ូ (Benjamin Netanyahu) កំពុងបាត់បង់ការគាំទ្រពីអន្តរជាតិ ដោយសារតែ «ការទម្លាក់គ្រាប់បែកតាមអំពើចិត្ត» … Read More

ប្រធានរដ្ឋចិន ចាកចេញពីទីក្រុងហាណូយប្រទេសវៀតណាម ។

បរទេស៖ លោក Xi Jinping ប្រធានាធិបតេយ្យចិន និងភរិយារបស់លោក លោកស្រី Peng Liyuan បានចាកចេញពីទីក្រុងហាណូយ កាលពីរសៀលថ្ងៃពុធ ទី១៣ ខែធ្នូ ដោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ថ្ងៃ នៅប្រទេសវៀតណាម ។ លោក Nguyen Phu Trong និងភរិយា លោក Xi Jinping និងភរិយា បន្ទាប់ពីជួបជាមួយបញ្ញវន្ត និងយុវជនវៀតណាម និងចិន រួមជាមួយអគ្គលេខាបក្សវៀតណាម … Read More

ពិធីស្វាគមន៍ផ្លូវការ វៀតណាម ធ្វើសម្រាប់ប្រធានាធិបតីចិន ជាមួយនឹងការបាញ់កាំភ្លើង 21-cannon salute ដែលជាកម្រិតកិត្តិយសខ្ពស់បំផុត សម្រាប់ប្រធានរដ្ឋ។

ហាណូយ៖ លោក ង្វៀន ភូទ្រុង អគ្គលេខាបក្សរបស់វៀតណាម បានឲ្យដឹងថា វៀតណាមចាត់ទុកការអភិវឌ្ឍទំនាក់ទំនង ជាមួយចិនជាអាទិភាពកំពូល និងជាជម្រើសយុទ្ធសាស្ត្រ ដើម្បីសុភមង្គលរបស់ប្រជាជន នៃប្រទេសទាំងពីរ និងដើម្បីសន្តិភាព និងវឌ្ឍនភាពសកល។ លោក ង្វៀន ភូទ្រុង បានធ្វើការកត់សម្គាល់នៅពេលលោក ជួបពិភាក្សាជាមួយអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានាធិបតីនៃ សាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជិនពីង កាលពីថ្ងៃអង្គារ បន្ទាប់ពីពិធីស្វាគមន៍ជាផ្លូវការ ជាមួយនឹងការបាញ់កាំភ្លើង 21-cannon salute ដែលជាកម្រិតកិត្តិយសខ្ពស់បំផុត សម្រាប់ប្រធានរដ្ឋនៅទីក្រុងហាណូយ … Read More

ការចោទប្រកាន់មនុស្ស ២២នាក់ រួមទាំងមន្រ្តីរដ្ឋាភិបាល ពាក់ព័ន្ធនឹងការរត់ពន្ធសាច់ជ្រូក ពីនាយកដ្ឋានស៊ើបអង្កេតពិសេស។

ថៃ៖ ការចោទប្រកាន់ជនសង្ស័យចំនួន ២២នាក់ ក្នុងនោះរួមមាន បុគ្គល ១២ នាក់ និងនីតិបុគ្គល ១០នាក់ ពាក់ព័ន្ធនឹងការរត់ពន្ធសាច់ជ្រូក និងរឹបអូសទ្រព្យសម្បត្តិ របស់ពួកគេដែលមានតម្លៃប្រហែល ៩០ លានបាត ដោយនាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) របស់ប្រទេសថៃ ។ លោកវរៈសេនីយ៍ Nathapol Ditsayatham ប្រធានផ្នែកស៊ើបអង្កេតករណីរត់ពន្ធ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារថា នាយកដ្ឋានស៊ើបអង្កេតពិសេស ក៏បានកោះហៅនាយកប្រតិបត្តិនៃក្រុមហ៊ុន Rainbow Group Co Ltd … Read More

លោក គីស៊ីដា ទំនងជានឹងជំនួស តំណែងរដ្ឋមន្ត្រី ៤រូប ចំពេលមានរឿង អាស្រូវរៃអង្គាសប្រាក់។

តូក្យូ៖ លោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន គ្រោងនឹងជំនួសតំណែង រដ្ឋមន្ត្រីចំនួន ៤រូប រួមទាំងអ្នកនាំពាក្យរដ្ឋាភិបាល កំពូលផងដែរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ស្អែកនេះ ជុំវិញការជាប់ពាក់ព័ន្ធ ក្នុងរឿងអាស្រូវរៃអង្គាស ថវិកានយោបាយ ដែលផ្តោតលើបក្សពួកដ៏ធំបំផុត របស់គណបក្សកាន់អំណាច តាមការឲ្យដឹងពីប្រភពរដ្ឋាភិបាល ។ បក្សសម្ព័ន្ធប្រជាធិបតេយ្យសេរី ត្រូវបានគេ សង្ស័យថា បានបញ្ជូនត្រឡប់មកវិញ នូវប្រាក់ចំណូលរបស់គណបក្ស ដែលមានចំនួនប្រហែល ៥០០លានយ៉េន (៣,៤លានដុល្លារ) ដល់សមាជិក ដែលលើស ពីកូតាលក់សំបុត្រ … Read More