ប្រមុខដឹកនាំអ៊ុយក្រែនថា សម្ព័ន្ធមិត្តអ៊ឺរ៉ុបរបស់ខ្លួន កំពុងធ្វើឲ្យអស់សង្ឃឹម។
EU៖ ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន គឺជាវិបត្តិដ៏ធ្ងន់ធ្ងរបំផុត ដែលក្រុមអ្នកការទូត កំពុងស្វែងរកដំណោះស្រាយ មុនពេលសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានទាក់ការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិទាំងស្រុង ។
នៅទីក្រុងប្រ៊ុចសែល ជាពេលវេលាដ៏សំខាន់សម្រាប់សប្តាហ៍នេះ ត្រូវបានគេកំណត់ថា ជាការទទួលយក ឬ ការអនុលោមតាមលក្ខណៈអឺរ៉ុបរបស់ប្រទេសអ៊ុយក្រែន ខណៈដែលរដ្ឋជាសមាជិកសហភាពអឺរ៉ុប ជួបប្រជុំគ្នាសម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាចុងក្រោយនៃឆ្នាំនេះរបស់ពួកគេ ដើម្បីបើកភ្លើងខៀវទាំងការផ្តល់ថវិកាបន្ថែមសម្រាប់ ទីក្រុងគីវ និងចុងក្រោយ គឺការបើកការចរចាសម្រាប់សមាជិកភាពអ៊ុយក្រែននៃប្លុកនេះ ។
កិច្ចការទាំងអស់នោះ ត្រូវបានចោទជាសំណួរដោយរដ្ឋសមាជិកមួយ គឺប្រទេសហុងគ្រី។ លោក វីកទ័រ អ័របាន (Viktor Orban) នាយករដ្ឋមន្ត្រីហុងគ្រី គឺជាកូនបញ្ហាទី១ របស់អឺរ៉ុបខាងលិចមួយរយៈមកនេះ ។ សូម្បីតែមុនសង្គ្រាមនៅអ៊ុយក្រែន ប្រទេសហុងគ្រី មានទម្រង់ដើម្បីធ្វើឲ្យសហភាពអឺរ៉ុបទាំងមូលធ្វើអ្វីតាមដែលខ្លួនចង់បាន ។ ការសម្រេចចិត្តសំខាន់ៗ ភាគច្រើនដែលធ្វើឡើងដោយទីក្រុងប្រ៊ុចសែល ទាមទារការយល់ព្រមជាឯកច្ឆន្ទពីរដ្ឋសមាជិកទាំង២៧ ។
នេះមានន័យថា រដ្ឋសមាជិកនីមួយៗមានសិទ្ធិវេតូ ដែលខ្លួនអាចប្រើ ដើម្បីទប់ស្កាត់គោលនយោបាយស្នូលរបស់សហភាពអឺរ៉ុប ដូចជាការផ្ញើប្រាក់រាប់ពាន់លានអឺរ៉ូ ទៅកាន់ប្រទេសដែលហែកហួរដោយសង្រ្គាមនេះ ឬអនុញ្ញាតឲ្យប្រទេសមួយចូលទៅក្នុងប្លុកនេះ៕