ក្រុមហ៊ូធី មានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ កំពុងបង្កើតច្រកទ្វារនៃទឹកភ្នែកគំរាមកំហែង នៅក្នុងសមុទ្រក្រហម។

បរទេស៖ នៅសមុទ្រក្រហម កំពុងបង្កើនភាពតានតឹង នៃការកើនឡើងនៃការវាយប្រហារ អះអាងដោយក្រុមឧទ្ទាមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់ ក្នុងការធ្វើឲ្យរាំងស្ទះដល់ពាណិជ្ជកម្មដែនសមុទ្រអន្តរជាតិ និងជំរុញឲ្យមានការភ័យខ្លាចចំពោះការផ្ទុះឡើងក្នុងតំបន់ ដែលមិនអាចគ្រប់គ្រងបាននូវជម្លោះដ៏យូរអង្វែងនៅ ប្រទេសយេម៉ែន ។

ក្រុមឧទ្ទាមហ៊ូធីនៅប្រទេសយេម៉ែន ចាប់តាំងពីការផ្តើមនៃសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស នៅតំបន់ហ្កាហ្សា បានគំរាមវាយប្រហារនាវាណាមួយ ដែលធ្វើដំណើរទៅកាន់កំពង់ផែអ៊ីស្រាអែល និងបង្កើនការវាយឆ្មក់របស់ពួកគេ ។

ក្រុមឧទ្ទាមហ៊ូធី កាលពីថ្ងៃអង្គារ បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារដោយមីស៊ីលទៅលើនាវាដឹកប្រេងដែលមានទង់ជាតិន័រវែស ដែលជាការវាយប្រហារមួយក្រុមគាំទ្រដោយអ៊ីរ៉ង់ បាននិយាយថា ជាផ្នែកមួយនៃយុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹងអ៊ីស្រាអែល ។

កាលពីខែមុន ពួកគេ បានរឹបអូសនាវាដឹកទំនិញមួយគ្រឿង ដែលទំនាក់ទំនងជាមួយអ៊ីស្រាអែល មានឈ្មោះថា Galaxy Leader និងនាវិកអន្តរជាតិ ២៥នាក់ ។

ភាគច្រើននៃប្រទេសយេម៉ែន ក្រុមហ៊ូធីបានគ្រប់គ្រង ប៉ុន្តែមិនត្រូវបានទទួលស្គាល់ជាអន្តរជាតិ គឺជាផ្នែកមួយនៃអ្វីដែលហៅថា «អ័ក្សនៃការតស៊ូ» បានគាំទ្រដោយអ៊ីរ៉ង់ ដែលបានរៀបចំប្រឆាំងនឹងអ៊ីស្រាអែល៕