លោកបៃដិន ព្រមានអំពី«ការទម្លាក់គ្រាប់បែកតាមអំពើចិត្ត» ក្នុងពេល អ៊ីស្រាអែល បន្តការប្រហារនៅតំបន់ហ្គាហ្សា។
អាមេរិក៖ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានចេញការរិះគន់ដ៏ធ្ងន់ធ្ងរបំផុតរបស់ខ្លួនមិនធ្លាប់មាន អំពីការប្រព្រឹត្តរបស់អ៊ីស្រាអែល នៅក្នុងសង្គ្រាមរបស់ខ្លួន ជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស កាលពីថ្ងៃអង្គារ។ ដោយមន្ត្រី សុខាភិបាល នៅតំបន់ហ្គាហ្កាស្ទ្រីប ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា មនុស្សជាង ១៨.000 នាក់ ត្រូវបានសម្លាប់នោះ លោកបៃដិន បានព្រមានថា រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតានីយ៉ាហ៊ូ (Benjamin Netanyahu) កំពុងបាត់បង់ការគាំទ្រពីអន្តរជាតិ ដោយសារតែ «ការទម្លាក់គ្រាប់បែកតាមអំពើចិត្ត» នៅក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើន ។
ការអត្ថាធិប្បាយទាំងនោះ បានធ្វើឲ្យលោកបៃដិន មានការខ្វែងគំនិងគ្នាជាមួយនឹងលោក ណេតាន់ យ៉ាហ៊ូ ដែលបានបង្ហាញឆន្ទៈ ក្នុងការបន្ធូរបន្ថយយុទ្ធនាការទម្លាក់គ្រាប់បែក នៅតំបន់ហ្កាហ្សាភាគខាងត្បូង បើទោះបីជាមានការបាត់បង់ជីវិតជនស៊ីវិលដ៏មហន្តរាយ និងភាពមិនច្បាស់លាស់ អំពីជោគវាសនារបស់ចំណាប់ថ្នូរជាង ១០០នាក់ ដែលនៅតែត្រូវបានគេជឿថា ត្រូវបានឃុំខ្លួន នៅក្នុងទឹកដីនោះ ។
យោធាអ៊ីស្រាអែល បាននិយាយថា ក្រុមសកម្មប្រយុទ្ធហាម៉ាស នៅក្នុងការវាយប្រហារភេរវកម្មដ៏បង្ហូរឈាមរបស់ពួកគេ កាលពីថ្ងៃទី៧ ខែតុលា នៅទូទាំងប្រទេសអ៊ីស្រាអែលភាគខាងត្បូង បានសម្លាប់មនុស្សប្រហែល១.២០០នាក់ និងបានចាប់ពង្រត់ជាង ២០០ នាក់ ដែលប្រហែលពាក់កណ្តាលនៃពួកគេ ត្រូវបានដោះលែង ចាប់តាំងពីពេលនោះមក ភាគច្រើននៃពួកគេក្នុងអំឡុងពេលឈប់បាញ់រយៈពេលមួយ សប្តាហ៍។
លោកបៃដិន បានប្រឈមមុខនឹងការរិះគន់កាន់តែខ្លាំង ចំពោះការឆ្លើយតបរបស់រដ្ឋបាលរបស់លោក ចំពោះសង្គ្រាម រួមទាំងការបដិសេធរបស់លោក ក្នុងការអំពាវនាវឲ្យមានបទឈប់បាញ់ថ្មីមួយ។ សេតវិមាន និងលោក ណេតាន់ យ៉ាហ៊ូ បានបញ្ជាក់ថា បទឈប់បាញ់ថ្មីណាមួយ នឹងអនុញ្ញាតឲ្យក្រុមសកម្មប្រយុទ្ធហាម៉ាស ប្រមូលផ្តុំគ្នាឡើងវិញ៕