កញ្ចប់ថវិកាជំនួយ សម្រាប់ប្រទេសអ៊ុយក្រែន ហុងគ្រី រក្សាប្រឆាំង។

EU៖ អ្នកគាំទ្រសំខាន់ៗរបស់ទីក្រុងគៀវ នៅក្នុងសហភាពអឺរ៉ុប និងត្រូវធ្វើការប្រឆាំងជាមួយនឹងជំហរបស់ហុងគ្រីចំពោះការបែងចែក ដែលបានស្នើឡើងចំនួន៥៤ពាន់លានដុល្លារ ជាជំនួយរយៈពេលវែងសម្រាប់អ៊ុយក្រែន តាមរយៈការផ្តល់មូលនិធិ នៅខាងក្រៅថវិការួមរបស់ប្លុកនេះ បើយោងតាមការចេញផ្សាយរបស់កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃអង្គារកន្លងទៅនេះ ។

គណៈកម្មការអឺរ៉ុបកំពុងស្វែងរក ការផ្តល់មូលនិធិក្នុងរយៈពេល៤ឆ្នាំខាងមុខ តាមរយៈអ្វីដែលគេហៅថា ទីតាំងជំនួយសម្រាប់អ៊ុយក្រែន។ ថវិកានេះមានគោលបំណង ជួយក្រុងគៀវក្នុងជម្លោះជាមួយរុស្ស៊ី ព្រមទាំងកិច្ចប្រឹងប្រែងកសាង ប្រទេសជាតិឡើងវិញផងដែរ ។

ហុងគ្រី ត្រូវបានគេស្គាល់ថាជាអ្នកដែល បានរិះគន់យ៉ាងខ្លាំងចំពោះវិធីសាស្រ្ត របស់ទីក្រុងប្រ៊ូសែល ចំពោះវិបត្តិអ៊ុយក្រែន បានបង្ហាញថា ខ្លួននឹងវេតូការសម្រេចចិត្តនេះ ក្នុងអំឡុងកិច្ចប្រជុំកំពូល នៃមេដឹកនាំនៅថ្ងៃព្រហស្បតិ៍នេះ។

លោក Dmitry Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ មុនកិច្ចប្រជុំជាមួយសមភាគីអឺរ៉ុប របស់គាត់នៅទីក្រុងប្រ៊ុសែលថា រដ្ឋាភិបាលអ៊ុយក្រែនកំពុងពឹងផ្អែកលើ ប្រាក់សម្រាប់ថវិកាឆ្នាំ២០២៤ របស់ខ្លួន ហើយបានព្រមានអំពី ផលវិបាកដ៏អាក្រក់ ប្រសិនបើសហភាពអឺរ៉ុបចេញមក ក្នុងរយៈពេលខ្លីនោះ ៕