កម្មករឥណ្ឌា ៤០នាក់បន្តនៅជាប់ខ្លួនក្នុងផ្លូវក្រោមដីបាក់ ធ្វើឲ្យសាច់ញាតិខកចិត្ត

ឥណ្ឌា៖  នៅក្រៅផ្លូវក្រោមដីបាក់ មានកម្មករខឹងសម្បាររាប់សិបនាក់ កាលពីថ្ងៃពុធកន្លងមកនេះ បានអំពាវនាវឲ្យជួយសង្រ្គោះសហការីដែលជាប់ខ្លួនរបស់ពួកគេ ស្របពេលដែលកម្មករធ្វើផ្លូវ ៤០នាក់ បន្តនៅជាប់អស់រយៈពេល ៣ថ្ងៃមកហើយ នៅក្នុងប្រទេសឥណ្ឌា ។ ក្រុមជួយសង្រ្គោះ បានព្យាយាមទៅដល់ក្រុមកម្មករ ហើយសង្ឃឹមថា ក្នុងពេលដ៏ខ្លីខាងមុខនេះ នឹងទទួលបានជំនួយពីម៉ាស៊ីនខួងធន់ធ្ងន់ ដែលត្រូវបានដឹកតាមអាកាសទៅកាន់កន្លែងកើតហេតុ បើតាមការលើកឡើងពីក្រុមមន្រ្តី ។ ក្រុមកម្មករនៅមានសុវត្ថិភាពទេ ហើយក្រុមជួយសង្រ្គោះ អាចទាក់ទងជាមួយពួកគេបានហើយ ថែមទាំងបញ្ជូនចំណីអាហារ ទឹក និងអុកស៊ីសែនដល់ពួកគេ តាមបំពង់ ចាប់តាំងពីបាក់ផ្លូវក្រោមដីកាលពីព្រឹកថ្ងៃអាទិត្យមកម្ល៉េះ ប៉ុន្តែផ្ទាំងថ្មដ៏ធំ បានរារាំងដល់កិច្ចខិតខំជួយសង្រ្គោះ ក្នុងការជីកផ្លូវចេញសម្រាប់ពួកគេ … Read More

ចង់ឲ្យតុលាការអន្តរជាតិ ICC កាត់ទោសលោក Netanyahu ករណីប្រល័យពូជសាសន៍ ពីសមាជិកសភា តួកគី

តួកគី ៖ សមាជិកសភា របស់តួកគីពីរនាក់ និងអតីតសមាជិកសភាម្នាក់ បានដាក់ញត្តិទៅរដ្ឋាភិបាល ក្នុងទីក្រុងអង់ការ៉ា ដើម្បីស្វែងរកការចោទ ប្រកាន់ពីបទប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំង នឹងនាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benjamin Netanyahu ជុំវិញការប្រព្រឹត្ត របស់អ៊ីស្រាអែលនៅហ្គាហ្សា នេះយោងតាមការចេញ ផ្សាយរបស់ RT ។ ប្រភពដដែលបានឲ្យដឹងទៀតដែរថា សំណើ​នេះ ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ឈាន​ដល់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ឬហៅកាត់ថា ICC ​ដែលតួកគី​និង​អ៊ីស្រាអែល​មិន ដែល​ទទួល​ស្គាល់ឡើយ នាពេលកន្លងមក ។ … Read More

ចិន បង្ហាញវីដេអូ ជាលើកដំបូងពីការបាញ់ គ្រាប់មីស៊ីលពិត ចេញពីយន្តហោះចម្បាំង J-20

ចិន៖ ជាលើកដំបូងប្រទេសចិន បានបង្ហាញ ការបាញ់មីស៊ីលគ្រាប់ ពិតចេញពីយន្តហោះ ចម្បាំងបំបាំងកាយ J-20 នៅក្នុងវីដេអូអបអរសាទរ ដែលបានចេញផ្សាយ កាលពីថ្ងៃសុក្រ មួយថ្ងៃមុនថ្ងៃខួបលើកទី ៧៤ នៃការបង្កើតកងទ័ពអាកាស របស់កងទ័ពរំដោះប្រជាជនចិន (PLA) ។ អ្នកវិភាគបាននិយាយថា វីដេអូនេះក៏បានបង្ហាញ ពីនីតិវិធីពីរបៀប ដែលកងទ័ពអាកាស PLA ស្ទាក់ចាប់ និងបណ្តេញយន្តហោះយោធា បរទេស ដែលបង្ហាញពីទំនុកចិត្ត និងជំនាញរបស់កងទ័ពអាកាស របស់កងទ័ពរំដោះប្រជាជនចិន នេះយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ … Read More

ហ្វាំងឡង់ គម្រាមបិទព្រំដែនជាមួយ រុស្សី ទាំងស្រុង

ហ្វាំងឡង់ ៖ ប្រទេសហ្វាំងឡង់អាច នឹងបិទច្រកព្រំដែនជាមួយរុស្ស៊ី ក្នុងពេលឆាប់ៗនេះ ដើម្បីការពារសន្តិសុខ នេះយោងតាមការចេញផ្សាយរបស់ RT ។ លោកស្រី Mari Rantanen  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានធ្វើឡើងនូវសេចក្តីថ្លែងការណ៍ កាលពីថ្ងៃអង្គារបានឲ្យដឹងដោយលើកឡើង ពីការព្រួយបារម្ភអំពីជនអន្តោប្រវេសន៍ខុសច្បាប់ មកពីប្រទេសទីបី ។ រដ្ឋាភិបាលទីក្រុង Helsinki គួរឲ្យដឹងដែរថាថ្មីៗនេះ បានរឹតបន្តឹងវិធានការព្រំដែន ដោយហាមប្រជាជនឆ្លងកាត់ដោយមធ្យោបាយធ្វើដំណើរមួយចំនួនដូចជាកង់ពីប្រទេសរុស្ស៊ី។ លោកស្រី Rantanen ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ បានលើកឡើងថា ក្រសួងមហាផ្ទៃនឹងរៀបចំសំណើសម្រាប់រដ្ឋាភិបាល ដោយកត់សម្គាល់ថាការរឹតបន្តឹង អាចចូលជាធរមាន … Read More

អាមេរិក និងអង់គ្លេស ព្រួតដៃគ្នាដាក់ទណ្ឌកម្មថ្មី លើក្រុមហាម៉ាស ដោយកំណត់គោលដៅ ផ្ទេរប្រាក់ពីអ៊ីរ៉ង់ទៅកាន់តំបន់ហ្កាហ្សា

បរទេស៖ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើក្រុមមន្ត្រីហាម៉ាស និងសមាជិកនៃក្រុមជីហាដឥស្លាមប៉ាឡេស្ទីន (PIJ) ដែលធ្វើការផ្ទេរប្រាក់ពីអ៊ីរ៉ង់ទៅកាន់តំបន់ហ្កាហ្សា កាលពីថ្ងៃអង្គារ ។ សេវាប្តូរប្រាក់លីបង់ដែលជួយសម្រួលដល់ការផ្ទេរប្រាក់ ក៏ត្រូវបានដាក់ទណ្ឌកម្មផងដែរ។ ក្រសួងរតនាគារ បានប្រកាសកាលពីថ្ងៃអង្គារថា ទណ្ឌកម្មកំពុងត្រូវបានសម្របសម្រួលជាមួយ ចក្រភពអង់គ្លេស ហើយមានគោលបំណងការពារប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ពីការរំលោភបំពាន ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស និងអ្នកផ្តល់ជំនួយរបស់ពួកគេ ។ ទណ្ឌកម្ម រារាំងអង្គភាពគោលដៅមិនឲ្យចូលប្រើប្រាស់ទ្រព្យសម្បត្តិ និងគណនីធនាគាររបស់សហរដ្ឋអាមេរិក ខណៈពេលដែលរារាំងពួកគេពីការរកស៊ីជាមួយជនជាតិអាមេរិកផងដែរ ។ ទណ្ឌកម្មនេះ ជាការដាក់ទណ្ឌកម្មលើកទីបី គិតចាប់តាំងពីការវាយប្រហារដ៏ឃោរឃៅ របស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ទៅលើអ៊ីស្រាអែល … Read More

សម្រាប់កិច្ចប្រជុំកំពូល លោក ស៊ី កំពុងស្ថិតនៅសហរដ្ឋអាមេរិក ជាមួយលោក បៃដិន និង កិច្ចប្រជុំ APEC

អាមេរិក៖ លោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិន បានចាប់ផ្តើមដំណើរទស្សនកិច្ចលើកដំបូង ទៅកាន់សហរដ្ឋអាមេរិក ក្នុងរយៈពេលប្រាំមួយឆ្នាំរបស់ខ្លួន កាលពីថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា បន្ទាប់ពីលោក ប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) បាននិយាយថា លោកមានគោលបំណងស្តារទំនាក់ទំនងធម្មតា ជាមួយទីក្រុងប៉េកាំង ហើយប្រមុខការទូតរបស់លោកបានសង្កត់ធ្ងន់ លើតម្រូវការសម្រាប់សេរីភាព ដែលក្រុងវ៉ាស៊ីនតោន និយាយថា ទីក្រុងប៉េកាំង កំពុងធ្វើឱ្យខូចទ្រង់ទ្រាយនៃសិទ្ធសេរីភាពនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។ លោក … Read More

អាមេរិក ជាមួយប្រទេសចិន នឹងត្រឡប់ទៅរកទំនាក់ទំនងធម្មតាវិញ និងបន្តទំនាក់ទំនងយោធា

អាមេរិក៖ លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីអាមេរិក បាននិយាយកាលពីថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ថា គោលដៅរបស់លោក ក្នុងអំឡុងកិច្ចពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ក្នុងសប្តាហ៍នេះ គឺដើម្បីបន្តទំនាក់ទំនងធម្មតា រវាងមហាអំណាចទាំងពីរ រួមទាំងទំនាក់ទំនងរវាងយោធា និងយោធា ។ មុនពេលចាកចេញទៅកាន់ទីក្រុង សាន់ហ្រ្វាន់ស៊ីស្កូ លោក បៃដិន បានថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅសេតវិមានថា … Read More

​ដើម្បី​គាំទ្រ​ការបង្កើត​តំបន់ ​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ នៅ​មជ្ឈឹមបូព៌ា ចិន ​ជំរុញឲ្យ​មាន ការ​ខិតខំ​ប្រឹងប្រែង ​បន្ថែមទៀត

ប៉េកាំង៖  យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ថា បេសកជនចិន ​បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំង ដើម្បីគាំទ្រដល់ការបង្កើតតំបន់ គ្មានអាវុធនុយក្លេអ៊ែរ នៅមជ្ឈិមបូព៌ា  ។  តំណាងអចិន្ត្រៃយ៍រងរបស់ចិន ប្រចាំអង្គការសហប្រជាជាតិ លោក Geng Shuang បានឲ្យដឹងថា ប្រទេសនានានៅមជ្ឈិមបូព៌ា និងការជំរុញដំណើរការសន្តិភាពមជ្ឈឹមបូព៌ាថា “ដោយមើលឃើញពីបរិបទបច្ចុប្បន្ន សហគមន៍អន្តរជាតិ គួរតែខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីគាំទ្រដល់ការបង្កើតតំបន់មជ្ឈិមបូព៌ា ដែលគ្មានអាវុធនុយក្លេអ៊ែរ និងអាវុធប្រល័យលោកផ្សេងទៀត (WMDs) ដែលជារឿងបន្ទាន់ និងភាពពាក់ព័ន្ធក្នុងការសម្របសម្រួលការផ្សះផ្សា និងកិច្ចសហប្រតិបត្តិការក្នុងចំណោមតំបន់ ។ … Read More

ការដោះលែង ចំណាប់ខ្មាំង៥០នាក់ ក្រុមហាម៉ាស ត្រៀមខ្លួនរួចជាស្រេច នៅក្នុងតំបន់ហ្គាហ្សា សម្រាប់បទឈប់បាញ់ រយៈពេល ៥ថ្ងៃ​

ហ្គាហ្សា៖ ជាស្លាបយោធានៃក្រុមហាម៉ាស កងពលតូច Al-Qassam បានឲ្យដឹងថា ខ្លួនបានជូនដំណឹងដល់អ្នកសម្រុះសម្រួលអំពីការត្រៀមខ្លួនរបស់ខ្លួន ក្នុងការដោះលែងចំណាប់ថ្នូរស្ត្រី និងកុមារចំនួន ៥០ នាក់ ដែលត្រូវបានឃុំខ្លួននៅហ្គាហ្សា ជាថ្នូរនឹងបទឈប់បាញ់រយៈពេល ៥ថ្ងៃ ។ លោក Abu Ubaida អ្នកនាំពាក្យរបស់ Al-Qassam Brigades បានឲ្យដឹង នៅក្នុងសារមួយនៅលើបណ្តាញ Telegram របស់ខ្លួនថា “អ្នកសម្រុះសម្រួលកាតាបានខិតខំប្រឹងប្រែង ដើម្បីដោះលែងអ្នកជាប់ឃុំអ៊ីស្រាអែល ជាថ្នូរនឹងការដោះលែងកុមារប៉ាឡេស្ទីន ២០០នាក់ និងស្ត្រី ៧៥ … Read More