ចិន បង្ហាញវីដេអូ ជាលើកដំបូងពីការបាញ់ គ្រាប់មីស៊ីលពិត ចេញពីយន្តហោះចម្បាំង J-20
ចិន៖ ជាលើកដំបូងប្រទេសចិន បានបង្ហាញ ការបាញ់មីស៊ីលគ្រាប់ ពិតចេញពីយន្តហោះ ចម្បាំងបំបាំងកាយ J-20 នៅក្នុងវីដេអូអបអរសាទរ ដែលបានចេញផ្សាយ កាលពីថ្ងៃសុក្រ មួយថ្ងៃមុនថ្ងៃខួបលើកទី ៧៤ នៃការបង្កើតកងទ័ពអាកាស របស់កងទ័ពរំដោះប្រជាជនចិន (PLA) ។
អ្នកវិភាគបាននិយាយថា វីដេអូនេះក៏បានបង្ហាញ ពីនីតិវិធីពីរបៀប ដែលកងទ័ពអាកាស PLA ស្ទាក់ចាប់ និងបណ្តេញយន្តហោះយោធា បរទេស ដែលបង្ហាញពីទំនុកចិត្ត និងជំនាញរបស់កងទ័ពអាកាស របស់កងទ័ពរំដោះប្រជាជនចិន នេះយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹង។
ក្រសួងការពារជាតិ របស់ប្រទេសចិន បានចេញផ្សាយដោយវីដេអូនេះ ថតបានក្នុងអំឡុង ពេលហ្វឹកហាត់របស់កងទ័ពអាកាស របស់កងទ័ពរំដោះប្រជាជនចិន ដែលឆ្លុះបញ្ចាំងពីសមិទ្ធិផលរបស់ខ្លួនក្នុងការអភិវឌ្ឍន៍ និងការពង្រឹងសមត្ថភាព ។
នៅក្នុងរឿងមួយទាក់ទងនឹង ការប្រយុទ្ធគ្នាដោយកងទ័ពអាកាសនៃបញ្ជាការ Southern Theater របស់ PLA យន្តហោះយោធាបរទេស បានព្យាយាមចូលទៅជិត តំបន់សមយុទ្ធ PLA មុនពេលយន្តហោះចម្បាំង J-16 ពីរគ្រឿងបានទទួលបញ្ជាឱ្យចុះចតភ្លាមៗ និងដោះស្រាយស្ថានការណ៍ ៕