ដើម្បីគាំទ្រការបង្កើតតំបន់ គ្មានអាវុធនុយក្លេអ៊ែរ នៅមជ្ឈឹមបូព៌ា ចិន ជំរុញឲ្យមាន ការខិតខំប្រឹងប្រែង បន្ថែមទៀត
ប៉េកាំង៖ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ថា បេសកជនចិន បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំង ដើម្បីគាំទ្រដល់ការបង្កើតតំបន់ គ្មានអាវុធនុយក្លេអ៊ែរ នៅមជ្ឈិមបូព៌ា ។
តំណាងអចិន្ត្រៃយ៍រងរបស់ចិន ប្រចាំអង្គការសហប្រជាជាតិ លោក Geng Shuang បានឲ្យដឹងថា ប្រទេសនានានៅមជ្ឈិមបូព៌ា និងការជំរុញដំណើរការសន្តិភាពមជ្ឈឹមបូព៌ាថា “ដោយមើលឃើញពីបរិបទបច្ចុប្បន្ន សហគមន៍អន្តរជាតិ គួរតែខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីគាំទ្រដល់ការបង្កើតតំបន់មជ្ឈិមបូព៌ា ដែលគ្មានអាវុធនុយក្លេអ៊ែរ និងអាវុធប្រល័យលោកផ្សេងទៀត (WMDs) ដែលជារឿងបន្ទាន់ និងភាពពាក់ព័ន្ធក្នុងការសម្របសម្រួលការផ្សះផ្សា និងកិច្ចសហប្រតិបត្តិការក្នុងចំណោមតំបន់ ។
ថ្លែងនៅក្នុងសម័យប្រជុំលើកទី៤ នៃសន្និសីទស្តីពីការបង្កើតតំបន់មជ្ឈិមបូព៌ាគ្មានអាវុធនុយក្លេអ៊ែរ និងអាវុធបំផ្លិចបំផ្លាញដ៏ទៃទៀត លោក Geng បានលើកឡើងថា អាវុធនុយក្លេអ៊ែរ និង WMDs ផ្សេងទៀតគឺជា “កត្តាចម្បង ដែលបណ្តាលឱ្យមានឱនភាព ការជឿទុកចិត្ត នៅមជ្ឈឹមបូព៌ា បំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់” ។
លោកបន្ដថា “ចិនគាំទ្រការបង្កើត តំបន់មជ្ឈឹមបូព៌ា ដែលគ្មានអាវុធនុយក្លេអ៊ែរ និង WMDs ផ្សេងទៀត ហើយជឿជាក់ថា វិធានការនេះនឹងជួយទប់ស្កាត់ ការរីកសាយភាយនៃ WMDs ការពារសិទ្ធិអំណាច និងប្រសិទ្ធភាព នៃរបបមិនរីកសាយភាយ អន្តរជាតិ និងកាត់បន្ថយហានិភ័យនៃអាវុធ ជាតិសាសន៍ និងជម្លោះ ដោយហេតុនេះផ្តល់នូវយន្តការដ៏សំខាន់មួយ សម្រាប់ការថែរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់រយៈពេលវែង”។
លោក Geng បានគូសបញ្ជាក់ថា ប្រទេសចិន មានការព្រួយបារម្ភ ចំពោះការរំលោភបំពានជាក់ស្តែង នៃបទដ្ឋានជាមូលដ្ឋាន ដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ៕