កម្មករឥណ្ឌា ៤០នាក់បន្តនៅជាប់ខ្លួនក្នុងផ្លូវក្រោមដីបាក់ ធ្វើឲ្យសាច់ញាតិខកចិត្ត
ឥណ្ឌា៖ នៅក្រៅផ្លូវក្រោមដីបាក់ មានកម្មករខឹងសម្បាររាប់សិបនាក់ កាលពីថ្ងៃពុធកន្លងមកនេះ បានអំពាវនាវឲ្យជួយសង្រ្គោះសហការីដែលជាប់ខ្លួនរបស់ពួកគេ ស្របពេលដែលកម្មករធ្វើផ្លូវ ៤០នាក់ បន្តនៅជាប់អស់រយៈពេល ៣ថ្ងៃមកហើយ នៅក្នុងប្រទេសឥណ្ឌា ។
ក្រុមជួយសង្រ្គោះ បានព្យាយាមទៅដល់ក្រុមកម្មករ ហើយសង្ឃឹមថា ក្នុងពេលដ៏ខ្លីខាងមុខនេះ នឹងទទួលបានជំនួយពីម៉ាស៊ីនខួងធន់ធ្ងន់ ដែលត្រូវបានដឹកតាមអាកាសទៅកាន់កន្លែងកើតហេតុ បើតាមការលើកឡើងពីក្រុមមន្រ្តី ។
ក្រុមកម្មករនៅមានសុវត្ថិភាពទេ ហើយក្រុមជួយសង្រ្គោះ អាចទាក់ទងជាមួយពួកគេបានហើយ ថែមទាំងបញ្ជូនចំណីអាហារ ទឹក និងអុកស៊ីសែនដល់ពួកគេ តាមបំពង់ ចាប់តាំងពីបាក់ផ្លូវក្រោមដីកាលពីព្រឹកថ្ងៃអាទិត្យមកម្ល៉េះ ប៉ុន្តែផ្ទាំងថ្មដ៏ធំ បានរារាំងដល់កិច្ចខិតខំជួយសង្រ្គោះ ក្នុងការជីកផ្លូវចេញសម្រាប់ពួកគេ ។
ម៉ាស៊ីនខួងកម្លាំងខ្លាំង ត្រូវបានដឹកតាមអាកាសចេញពីទីក្រុងញូវដែល្លី ដែលមានចម្ងាយប្រហែល ៤០០គ.ម ទៅតំបន់ភាគខាងត្បូង ដោយសង្ឃឹមថា នឹងអាចខួងកាត់បំណែកថ្មដែលធ្វើឲ្យជាប់កម្មករទាំងនេះ ៕