មេដឹកនាំអ៊ីរ៉ង់ មកបំពេញទស្សនកិច្ចដ៏កម្រ ក្នុងកិច្ចប្រជុំកំពូលដែលរៀបចំដោយអារ៉ាប៊ីសអ៊ូឌីត ថ្កោលទោសអ៊ីស្រាអែល

បរទេស៖ ក្នុង​កិច្ចប្រជុំកំពូលមួយ ក្នុងទីក្រុងរីយ៉ាដ ជាទីដែលប្រធានាធិបតីអ៊ីរ៉ង់ អ៊ីប្រាហ៊ី រ៉េស៊ី (Ebrahim Raisi) បានជួបជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអ៊ូឌីត ម៉ូហាម៉េដ ប៊ីន សាលម៉ាន (Mohammed bin Salman) ក្នុងកិច្ចប្រជុំជាសាធារណៈលើកដំបូង មេដឹកនាំអារ៉ាប់ និងឥស្លីម បានរិះគន់ «ឧក្រិដ្ឋកម្មសង្រ្គាម»របស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ។ ការប្រមូលផ្តុំបានមេដឹកនាំចំនួន ៥៧រូប ក្នុងកិច្ចប្រជុំកំពូលវិសាមញ្ញ បាន​ទាមទារ​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិទទួលយក «ការសម្រេចចិត្តដ៏ម៉ឺងម៉ាត់ និងជាប់កាតព្វកិច្ច» ដើម្បី​បញ្ឈប់​ការ​ឈ្លានពានជាមួយនឹងការប្រយុទ្ធយ៉ាងជ្រៅ នៅក្នុងតំបន់ហ្កាហ្សា ដែលកំពុង​ដំណើរ​ការ​រវាង​អ៊ីស្រាអែល និងក្រុមហាម៉ាស … Read More

អ្នកទោស ដែលហែកគុករត់គេចខ្លួន ប៉ូលីសថៃ ស្នើឱ្យប្រជាជន មួយភូមិចាកចេញពីផ្ទះ ដើម្បីតាមចាប់វិញ

ថៃ៖ ប៉ូលីសអាចតាមប្រមាញ់អ្នកទោស ដែលរត់គេចខ្លួននោះឈ្មោះ Chaowalit Thongduang ដែលបានរត់គេចខ្លួនបន្ទាប់ពីការបាញ់ប្រហារជាមួយប៉ូលីស កាលពីថ្ងៃពុធនៅក្នុងស្រុក Palian ខេត្ត Trang ប្រទេសថៃ ខណៈអ្នកស្រុក នៅក្នុងភូមិតំបន់ភ្នំមួយត្រូវបានស្នើសុំឱ្យចាកចេញជាបណ្ដោះអាសន្នសិន ។ ការតាមប្រមាញ់ចាប់អ្នកទោសឈ្មោះ Chaowalit ហៅ Sia Pang Nanod នៅជួរភ្នំ Banthad កាន់តែមានសន្ទុះខ្លាំងឡើង ដោយមានអាជ្ញាធរនៅក្នុងស្រុកចំនួនពីរគឺ Manang និង Thungwa ទាំងក្នុងខេត្ត Satun ដែលនៅជិតខាងបង្កើតប៉ុស្តិ៍ត្រួតពិនិត្យដើម្បីត្រួតពិនិត្យប្រជាពលរដ្ឋគ្រប់ទិសទី … Read More

សមុទ្រ មេឌីទែរ៉ាណេ យន្តហោះយោធា អាមេរិក បានធ្លាក់

បរទេស៖ ចំពេលមានសង្គ្រាមអ៊ីស្រាអែល នៅតំបន់ហ្គាហ្សា បញ្ជាការដ្ឋាន នៅអឺរ៉ុបរបស់សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃសៅរ៍ថា យន្តហោះយោធាអាមេរិក ដែលមិនបានបញ្ជាក់ច្បាស់លាស់មួយ បានធ្លាក់នៅភាគខាងកើត មេឌីទែរ៉ាណេ ។ នាពេលថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោន បានដាក់ពង្រាយ ក្រុមនាវាផ្ទុកយន្តហោះចំនួនពីរ ទៅកាន់តំបន់ជាវិធានការ ទប់ស្កាត់ ការរីករាលដាល។ បញ្ជាការ EUCOM បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍ខ្លីមួយថា យន្តហោះនេះកំពុងធ្វើការហោះហើរហ្វឹកហាត់ កាលពីល្ងាចថ្ងៃសុក្រ នៅពេលដែលវា “ជួបឧប្បត្តិហេតុមួយ ហើយបានធ្លាក់ចុះ” ។ មន្ទីរបញ្ចកោណមិន បានផ្តល់ព័ត៌មានបន្ថែមអំពីប្រភេទយន្តហោះ … Read More

ផ្តាំទៅប្រធានាធិបតី អ៊ុយក្រែន ពីមហាសេដ្ឋី Elon Musk ថា ឈប់បញ្ជូនយុវជន ឱ្យបន្តស្លាប់នៅសមរភូមិ

បរទេស៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានថ្លែងទៅកាន់ លោក Vladimir Zelensky ប្រធានាធិបតីអ៊ុយក្រែន ត្រូវតែជៀសវាងការបញ្ជូនជនជាតិអ៊ុយក្រែន វ័យក្មេងដោយមិនចាំបាច់ ឱ្យទៅស្លាប់នៅសមរភូមិ ជាមួយប្រទេសរុស្ស៊ី ។  ការអត្ថាធិប្បាយរបស់លោក Elon Musk បានកើតឡើងចំពេល ដែលការវាយលុក ដ៏រអាក់រអួល របស់ទីក្រុងគៀវ ដែលទីក្រុងមូស្គូអះអាងថា បានធ្វើឱ្យទាហានអ៊ុយក្រែន រាប់ម៉ឺននាក់បានស្លាប់រួចទៅហើយ ។ ថ្លែងនៅក្នុងបទសម្ភាសន៍បែប podcaster អាមេរិក … Read More

លោក Xi Jinping រដូវរងាខិតមកដល់ បានអញ្ជើញចុះត្រួតពិនិត្យ ការងារនៅតំបន់ជនបទ ដែលធ្លាប់រងគ្រោះទឹកជំនន់ ដើម្បីធានាឱ្យមហាជន អាចឆ្លងរដូវរងាមានភាពកក់ក្តៅ

ចិន៖ ក្នុងខែវិច្ឆិកា តំបន់ភាគខាងជើងប្រទេសចិន បានចូលដល់រដូវរងា  ហើយកាលពីថ្ងៃទី១០ ខែវិច្ឆិកាកន្លងទៅនេះ លោក Xi Jinping ប្រធានរដ្ឋចិន បានចុះទៅតំបន់ជនបទ នៃក្រុងប៉េកាំងនិងខេត្ត Hebei ដែលធ្លាប់រងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ កាលពីបីខែមុន ដើម្បីត្រួតពិនិត្យការងារស្ដារកសាងឡើងវិញ បន្ទាប់ពីគ្រោះទឹកជំនន់ និងធានាឱ្យបាននូវក្រុមគ្រួសារនីមួយៗ អាចឆ្លងរដូវរងាដោយមានភាពកក់ក្តៅ ។  ការធ្វើស្រែចម្ការ ជាការងារសំខាន់ នៃការស្ដារកសាងឡើងវិញ បន្ទាប់ពីគ្រោះទឹកជំនន់  លោក Xi Jinping បានចុះទៅស្រែចម្ការ ដើម្បីពិនិត្យផ្ទាល់ នូវស្ថានភាព … Read More

ច្បាប់លើកលែងទោសតំបន់កាតាឡាន់ នៅទីក្រុងម៉ាឌ្រីដ របស់អេស្ប៉ាញ ការប៉ះទង្គិចគ្នាបានកើតឡើង

បរទេស៖  នៅខាងក្រៅទីស្នាក់ការគណបក្សសង្គមនិយម ក្រុមអ្នកតវ៉ាបានប៉ះទង្គិចជាមួយនគរបាល ក្នុងទីក្រុងម៉ាឌ្រីដ របស់ប្រទេសអេស្ប៉ាញ រយៈពេលបីយប់ជាប់ៗគ្នាកាលពីថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា កន្លងមកនេះ ។ នគរបាលកុបកម្មបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីគ្រប់គ្រងហ្វូងមនុស្សដែលកំពុងតវ៉ា  ខណៈក្រុមបាតុករបានគប់ដុំថ្ម កាំជ្រួច និងវត្ថុផ្សេងៗ បន្ទាប់ពីនាយករដ្ឋមន្ត្រីស្តីទីសង្គមនិយមអេស្ប៉ាញ លោក ប៉េដ្រូ សានឆេស (Pedro Sánchez) ទទួលបានការគាំទ្រដើម្បីបន្តតំណែងនៅអាណត្តិថ្មី ។ ការគាំទ្ររបស់គណបក្សជាតិ បាសកេ (PNV) និងសម្ព័ន្ធប្រជុំកោះកាណារី រួមជាមួយនឹងគណបក្សផ្ដាច់ខ្លួនកាតាឡាន់ ហ៊ុនស៎ (Junts) … Read More

ការបន្តសម្រុកចូលព្រំដែនអាមេរិកជាច្រើន នៃជនអន្តោប្រវេសន៍ម៉ិកស៊ិក ខណៈកំពុងស្នើសុំសិទ្ធជ្រកកោន

បរទេស៖ ការបន្តឆ្លងចូលសហរដ្ឋអាមេរិក ពីប្រទេសម៉ិកស៊ិក នៃជនអន្តោប្រវេសន៍ជាច្រើន កាលពីថ្ងៃសៅរ៍ ទី១១ វិច្ឆិកា តាមរយៈច្រកបើកចំហនៃជញ្ជាំងព្រំដែនក្នុងតំបន់ Jacumba រដ្ឋកាលីហ្វ័រនីញ៉ា ។ អស់រយៈពេលជាច្រើនខែមកហើយ ជំរំបណ្តោះអាសន្នមួយបានមើលឃើញជនអន្តោប្រវេសន៍ជាច្រើន ឆ្លងកាត់នៅវាលខ្សាច់ភាគខាងកើតទីក្រុង San Diego ជាទី ដែលពួកគេរង់ចាំដំណើរការអនុញ្ញាត លើសិទ្ធជ្រកកោនដោយក្រុមមន្ត្រីល្បាតព្រំដែន ។ ដោយមានចំនួនដ៏ច្រើនលើសលប់នៃអ្នកស្វែងរកសិទ្ធិជ្រកកោន មកពីជុំវិញពិភពលោក ក្រុមមន្ត្រីព្រំដែនសហរដ្ឋអាមេរិក បានបើកទ្វារច្រកព្រំដែនឲ្យជនអន្តោប្រវេសន៍រាប់ពាន់នាក់ ដើរតាមដងផ្លូវក្នុងទីក្រុង San Diego នៅខែតុលា រួមទាំងមនុស្សប្រហែល ១.៤០០នាក់ … Read More

តួលេខអ្នកស្លាប់ពីការវាយប្រហារថ្ងៃទី៧ តុលា អ៊ីស្រាអែល កែប្រែ ពីចំនួន១.៤០០នាក់ មកនៅត្រឹម១.២០០នាក់

កាលពីថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា អ៊ីស្រាអែលបាននិយាយថា ខ្លួនបានកែប្រែចំនួនអ្នកស្លាប់នៃការវាយប្រហាររបស់ពួកសម្មប្រយុទ្ធនៃក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា លើសហគមន៍អ៊ីស្រាអែល និងមូលដ្ឋានយោធានៅភាគខាងត្បូងអ៊ីស្រាអែល ដោយធ្លាក់ចុះពីចំនួនប្រហែល ១.៤០០នាក់ ទៅត្រឹមតែ ១.២០០នាក់ប៉ុណ្ណោះ។ លោក លីអរ ហៃអាត (Lior Haiat) អ្នកនាំពាក្យក្រសួងការបរទេសអ៊ីស្រាអែល បានផ្តល់តួលេខដែលបានកែប្រែនេះ ខណៈអ៊ីស្រាអែល បន្តការខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះទាំងអស់ រយៈពេលប្រាំសប្តាហ៍បន្ទាប់ពីការវាយប្រហារដ៏ឃោរឃៅនោះបានកើតឡើង ។ លោក Haiat មិនបានផ្តល់ព័ត៌មានលម្អិត អំពីហេតុផលសម្រាប់តួលេខ ដែលបានកែប្រែនោះទេ … Read More

នៅជុំវិញពិភពលោក ក្រុមបាតុកររាប់ម៉ឺននាក់ ប្រមូលផ្តុំគ្នាតវ៉ាគាំទ្រប៉ាឡេស្ទីន

បរទេស៖  នៅជុំវិញពិភពលោក ក្រុមបាតុកររាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នាក្នុងការគាំទ្រ និងសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ដោយថ្កោលទោសតួលេខស្លាប់ដ៏ខ្ពស់របស់ ជនស៊ីវិលក្នុងការវាយប្រហាររបស់អ៊ីស្រាអែល និងអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ។ ទីក្រុងធំៗជាច្រើន រួមមាន ទីក្រុង ញ៉ូវ យ៉ក ទីក្រុងឡុងដ៍្រ ប៉ារីស បាកដាដ ការ៉ាជី ប៊ែរឡាំង និងអេឌីនបឺក បានមើលឃើញការហែក្បួនតវ៉ាដ៏ធំកាលពីថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ។ ការអំពាវនាវឱ្យមានបទឈប់បាញ់ ដើម្បីការពារជនស៊ីវិលនៅតំបន់ហ្កាហ្សា បានរីកធំឡើងក្នុងរយៈពេលជាងមួយខែនៃក្នុងសង្រ្គាម ដែលបានផ្ទុះឡើងនៅពេលដែលក្រុមប៉ាឡេស្ទីនក្រុមហាម៉ាស បានវាយប្រហារភាគខាងត្បូងអ៊ីស្រាអែល … Read More