រុស្ស៊ី៖ វាយដណ្តើមគ្រប់គ្រង តំបន់ជ្រាយក្រុងបាក់មូតពីអ៊ុយក្រែន។

រុស្ស៊ី ៖ រូបភាពវីដេអូនៃសកម្មភាពប្រយុទ្ធគ្នា អមជាមួយនឹងក្រសួងការពារជាតិរុស្ស៊ី នៅលើទីសមរភូមិរបស់ទាហានរុស្ស៊ី បានអះអាងកាលពីថ្ងៃពុធម្សិលមិញនេះថា កងកម្លាំងរបស់ខ្លួនបានវាយដណ្តើមកាន់កាប់ទាំងស្រុងនូវទីប្រជុំជនមួយកន្លែងស្ថិតនៅជ្រាយក្រុងបាក់មូត ក្នុងតំបន់ដុននេត ភាគខាងកើតប្រទេសអ៊ុយក្រែន ក្រោយពីបានប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនថ្ងៃ។ ទីប្រជុំជន Khromove មានទីតាំងស្ថិតនៅភាគខាងលិចទីក្រុងបាក់មូត និងជាអតីតទីក្រុងបន្ទាយដ៏រឹងមាំមួយរបស់អ៊ុយក្រែន តែពេលនេះត្រូវរុស្ស៊ីវាយដណ្តើមយកកាលពីខែឧសភា ហើយទីប្រជុំជនមួយនេះដែរ ក៏ធ្លាប់មានពលរដ្ឋរស់នៅសរុបប្រមាណជាង ១០០០នាក់ បើតាមប្រភពដដែលបានបន្តឱ្យដឹងទៀត ។ ទោះជាយ៉ាងណា ការអះអាងរបស់រុស្ស៊ីនៅពេលនេះ នៅមិនទាន់មានប្រតិកម្មតបណាមួយពីភាគីអ៊ុយក្រែននៅឡើយទេ ខណៈទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ក៏នៅមិនទាន់អាចធើ្វការផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់ទៅលើរូបភាពវីដេអូខាងលើនេះនៅឡើយដែរ៕ ប្រភព៖ Reuters Connect

ប្រមុខដឹកនាំអ៊ីស្រាអែល ចូលរួមពិធីសម្ភោធសហគមន៍ថ្មី នៅក្បែរតំបន់ហ្គាហ្សា របស់ពលរដ្ឋអ៊ីស្រាអែល។

អ៊ីស្រាអែល៖ លោក ប៊េនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នៅថ្ងៃពុធនេះ បានចូលរួមនៅក្នុងពិធីបង្កើតសហគមន៍រស់នៅថ្មីមួយ របស់ពលរដ្ឋអ៊ីស្រាអែល ដោយនឹងត្រូវសាងសង់ឡើងនៅក្បែរតំបន់ហ្គាហ្សា និងដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធ មន្រ្តីប្រធានក្រុមប្រឹក្សាថ្នាក់មូលដ្ឋានមួយរូប ដែលត្រូវក្រុមហាម៉ាសសម្លាប់ នៅក្នុងការវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី ៧ ខែតុលា។ លោក ណេតាន់យ៉ាហ៊ូ ថ្លែងក្នុងពិធីជួបជុំខាងលើនេះ បានបញ្ជាឱ្យដាក់ឈ្មោះសហគមន៍រស់នៅថ្មី របស់ពលរដ្ឋអ៊ីស្រាអែលមួយនេះថា អូហ្វៀ ដោយយកលំនាំតាមឈ្មោះរបស់លោក អូហ្វៀ លីបស្តែន (Ofir Libstein) ត្រូវជាប្រធានក្រុមប្រឹក្សាមូលដ្ឋានប្រចាំតំបន់ ហាណេហ្គេវ (HaNegev) ដែលបានស្លាប់នៅក្នុងប្រតិបត្តិការ … Read More

យន្តហោះយោធា រុស្ស៊ីនឹងបញ្ជូន ទៅអ៊ីរ៉ង់។

អ៊ីរ៉ង់៖  លោក Mehdi Farahi  អនុរដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ បានឲ្យដឹងថា ការរៀបចំត្រូវបានបញ្ចប់ សម្រាប់ការបញ្ជូនយន្តហោះយោធារុស្ស៊ីមួយចំនួន ទៅកាន់ប្រទេសអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ទីភ្នាក់ងារ សារព័ត៌មាន Tasnim  ជាមួយបទសម្ភាសន៍ ពាក់កណ្តាលផ្លូវការ លោក Farahi បានបញ្ជាក់ពីការបញ្ជូនយន្តហោះចម្បាំង Sukhoi Su-35 របស់រុស្ស៊ី នាពេលខាងមុខ ឧទ្ធម្ភាគចក្រវាយប្រហារ Mil Mi-28 និងយន្តហោះចម្បាំង Yak-130 ទៅកាន់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេស … Read More

ជាឧបករណ៍ នៃការប្រឈមមុខដាក់គ្នា ទើប ណាតូ បង្កើតឡើងដំបូង​.

រុស្សី៖ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានឲ្យដឹងថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ត្រូវបានបង្កើតឡើងដំបូងជា “ឧបករណ៍ នៃការប្រឈមមុខគ្នា” ហើយប្លុកនេះកំពុងស្វែងរកយ៉ាងសកម្ម ក្នុងការទប់ស្កាត់ប្រទេសរុស្ស៊ី ។ យោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ លោក Peskov បានលើកឡើងថា “ណាតូ ចាត់ទុករុស្ស៊ីជាសត្រូវ ។ ណាតូ គឺជាសម្ព័ន្ធមិត្ត ដែលត្រូវបានបង្កើតឡើងជាឧបករណ៍នៃការប្រឈមមុខគ្នា” ។ សេចក្តីថ្លែងការណ៍ មានការកត់សម្គាល់ថាបានធ្វើឡើងបន្ទាប់ពី ការលើកឡើងដោយអគ្គលេខាធិការ … Read More

សហរដ្ឋអាមេរិក រងការព្រមានពី រុស្ស៊ី ទល់នឹងការដើរចូលលើការរត់ប្រណាំងសព្វាវុធថ្មី។

រុស្ស៊ី ៖  នៅក្នុងសុន្ទរកថារបស់អ្នកការទូតជាន់ខ្ពស់រុស្ស៊ីបានថ្លែង ដោយចេញផ្សាយនៅថ្ងៃពុធ ទី២៩ ខែវិច្ឆិកានេះថា បើសិនសហរដ្ឋអាមេរិក រំពឹងថានឹងឈ្នះការរត់ប្រណាំងសព្វាវុធលើកក្រោយ នោះទីក្រុងវ៉ាស៊ីនតោន យល់ខុសហើយ ដោយបន្ថែមថាជម្លោះយោធារវាងទីក្រុងម៉ូស្គូ និងអង្គការណាតូ មិនអាចបដិសេធចោលបាននោះទេ ។ លោកអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ទទួលបន្ទុកទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក សឺជី យ៉ាបកូវ (Sergei Ryabkov) ការមិនរីកសាយភាយ និងការគ្រប់គ្រងអាវុធ បានប្រាប់សារព័ត៌មាន អ៊ីសវេសទៀ (Izvestia) ថា កាលៈទេសៈបច្ចុប្បន្ន មិនអំណោយផលដល់កិច្ចចរចាអាវុធជាមួយ ទីក្រុងវ៉ាស៊ីនតោននោះទេ ។ … Read More

ប្រមុខដឹកនាំរុស្សីថា ភាពរឹងម៉ាំរបស់រុស្សី គឺជាសារៈសំខាន់បំផុតសម្រាប់ សណ្តាប់ធ្នាប់ពិភពលោក។

រុស្សី៖ ប្រធានាធិបតី Vladimir Putin បាននិយាយកាលពីថ្ងៃអង្គារ ទៅកាន់ក្រុមប្រឹក្សា ប្រជាជនរុស្ស៊ី-អន្តរជាតិថា មិនអាចមានស្ថិរភាព ពិភពលោកបានទេ បើគ្មានប្រទេសរុស្ស៊ី ដែលមានអំណាច និងអធិបតេយ្យភាពទេនោះ  បើយោងតាមការចេញផ្សាយរបស់ RT ។ លោក Putin បានថ្លែង ទៅកាន់អង្គការ តាមរយៈតំណភ្ជាប់វីដេអូ ចេញពីវិមានក្រឹមឡាំង ដោយរំឭកអ្នកចូលរួមថា រុស្ស៊ី គឺជាប្រទេសមួយ និងអរិយធម៌ ហើយបានបង្កភាពច្របូកច្របល់ម្តង ហើយម្តងទៀត ប្រឆាំងនឹងអ្នកដែលស្វែងរកឳកាស ក្នុងការគ្រប់គ្រងលើភពផែនដី។ លោកPutinបានបន្តថា … Read More

ប្រមុខដឹកនាំរុស្សី នឹងមិនបង្កើតសន្តិភាពនៅអ៊ុយក្រែន មុនការបោះឆ្នោតអាមេរិក ឆ្នាំ២០២៤ នោះទេ។

រុស្ស៊ី ៖  លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី នឹងមិនបង្កើតសន្តិភាពនៅអ៊ុយក្រែនទេ មុនពេលលោកដឹងលទ្ធផលនៃការបោះឆ្នោតសហរដ្ឋអាមេរិក នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នាពេលខាងមុខ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ម្នាក់បាននិយាយកាលពីថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ស្របពេលមានការព្រួយបារម្ភថា លទ្ធភាពនៃជ័យជម្នះក្នុងការបោះឆ្នោតអាមេរិក សម្រាប់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ អាចប៉ះពាល់ដល់ការគាំទ្ររបស់លោកខាងលិច ដល់ទីក្រុងគីវ ។ ក្នុងការបោះឆ្នោតនៅឆ្នាំ២០២៤ លោក ត្រាំ ដែលកំពុងស្វះស្វែងរកជ័យជម្នះម្ដងទៀត និងជាបេក្ខជននាំមុខគេសម្រាប់ការតែងតាំងជាបេក្ខេជនប្រធានាធិបតី ពីគណបក្សសាធារណរដ្ឋ … Read More

ជាប់ក្នុងផ្លូវក្រោមដីរយៈពេល១៧ថ្ងៃ កម្មករឥណ្ឌាទាំង ៤១នាក់ ត្រូវបានជួយសង្គ្រោះជោគជ័យហើយ

ឥណ្ឌា ៖ ក្រុមអ្នកជួយសង្គ្រោះបាននាំមនុស្សទាំង ៤១ នាក់ចេញដោយសុវត្ថិភាព ពីផ្លវក្រោមដីតំបន់ភ្នំហិម៉ាល័យ ខណៈក្រុមកម្មករឥណ្ឌាទាំងនោះ ត្រូវបានស្វាគមន៍ដោយការអបអរសាទរ និងកម្រងផ្កាកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ដែលបណ្តាលពីការបាក់រលំ ជាទីពួកគេជាប់ខ្លួន បន្ទាប់ពីប្រតិបត្តិការវិស្វកម្មរយៈពេល ១៧ ថ្ងៃកន្លងមក ។ ក្រោមស្នាមញញឹមដ៏រីករាយបំផុត ក្រុមបុរសដែលត្រូវបានជួយសង្គ្រោះត្រូវបានស្វាគមន៍ជាវីរៈបុរស បន្ទាប់ពីត្រូវបានលូនចេញតាមបំពង់ដែកប្រវែង ៥៧ ម៉ែត្រ លើហ្វ្រង់ការដែលបំពាក់ដោយកង់ជាពិសេស ជាទីដែលពួកគេត្រូវបានស្វាគមន៍ដោយក្រុមមន្ត្រីរដ្ឋ មុនពេលឱបក្រុមគ្រួសាររបស់ពួកគេ ។ ហ្វូងមនុស្សនៅខាងក្រៅផ្លូវក្រោមដីបានត្រេកអរយ៉ាងខ្លាំង ខណៈព័ត៌មានជាច្រើនបានផ្សព្វផ្សាយថា ពួកគេទាំងអស់បានចេញមកក្រៅដោយសុវត្ថិភាពពីផ្លូវក្រោមដី ដែលកំពុងសាងសង់ក្នុងតំបន់ភ្នំហិម៉ាល័យ នៃរដ្ឋ អ៊ុតរៈខណ្ឌ … Read More

បច្ចុប្បន្នភាពសង្គ្រាមរវាងអ៊ីស្រាអ៊ែល-ហាម៉ាស់ប៉ាឡេស្ទីន ជាដំណឹងសង្ខេប គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នំា២០២៣

-នៅព្រឹកព្រលឹមថ្ងៃពុធនេះ ប្រទេសអ៊ីស្រាអ៊ែលបាននិយាយថា មានចំណាប់ខ្មំាងប្រមាណជា ១២នាក់ផ្សេងទៀត ត្រូវក្រុមហាម៉ាស់ធ្វើការដោះលែងចេញពីតំបន់ហ្គាហ្សា ក្នុងចំណោមនោះមានជនជាតិថៃពីរនាក់ផងដែរ បានវិលត្រឡប់ចូលមកដល់ទឹកដីអ៊ីស្រាអ៊ែលវិញហើយ ។ -ចំនែកមន្រ្តីពន្ធនាគារ នៅក្នុងប្រទេសអ៊ីស្រាអ៊ែលវិញ បាននិយាយថា ពួកគេបានដោះលែងអ្នកទោសជាតិប៉ាឡេស្ទីនបន្ថែមទៀតចំនួន៣០នាក់នៅថ្ងៃនេះ នៅក្នុងចំណោមទំាង១៥០នាក់ ភាគច្រើនជាស្រ្តី និងក្មេងប្រុសវ័យជំទង់ ។ -ជាថ្ងៃទី៥ហើយ កាលពីថ្ងៃអង្គារនៃកិច្ចព្រមព្រៀង ផ្អាកវាយប្រហារគ្នារវាងភាគីទំាងពីរ បន្ទាប់ពីបានឯកភាពពន្យាពេលបន្ថែម៤៨ម៉ោងបន្តទៀតនោះរួចមក ។ -កូនប្រុសម្នាក់ដែលឳពុករបស់គេជាប់ជាចំណាប់ថ្នូរ នៅក្នុងដែនដីហ្គាហ្សាមានអាយុ៧៥ឆ្នំាទៅហើយនោះ បានបង្ហាញអារម្មណ៍រំភើបរីករាយក្រៃលែង ដែលបានឃើញមុខលោកឳពុកបានត្រឡប់មកវិញដោយសុវត្ថិភាព។ -ក្រុមអ្នកទោសជាតិប៉ាឡេស្ទីន បានចោទប្រកាន់មន្រ្តីពន្ធនាគារនៅក្នុងប្រទេសអ៊ីស្រាអ៊ែលថា បានធ្វើទុក្ខបុកម្នេញបែបអមនុស្សធម៌នៅក្នុងពន្ធនាគារដ្ឋាន ខណៈដែលក្មេងប្រុសមានអាយុ១៤ឆ្នំាម្នាក់ បានឃើញហេតុការជាក់ស្តែងនៃការធ្វើទារុណកម្មមនុស្ស … Read More