ជាឧបករណ៍ នៃការប្រឈមមុខដាក់គ្នា ទើប ណាតូ បង្កើតឡើងដំបូង.
រុស្សី៖ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានឲ្យដឹងថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ត្រូវបានបង្កើតឡើងដំបូងជា “ឧបករណ៍ នៃការប្រឈមមុខគ្នា” ហើយប្លុកនេះកំពុងស្វែងរកយ៉ាងសកម្ម ក្នុងការទប់ស្កាត់ប្រទេសរុស្ស៊ី ។
យោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ លោក Peskov បានលើកឡើងថា “ណាតូ ចាត់ទុករុស្ស៊ីជាសត្រូវ ។ ណាតូ គឺជាសម្ព័ន្ធមិត្ត ដែលត្រូវបានបង្កើតឡើងជាឧបករណ៍នៃការប្រឈមមុខគ្នា” ។
សេចក្តីថ្លែងការណ៍ មានការកត់សម្គាល់ថាបានធ្វើឡើងបន្ទាប់ពី ការលើកឡើងដោយអគ្គលេខាធិការ អង្គការណាតូលោក Jens Stoltenberg កាលពីថ្ងៃច័ន្ទ ដែលក្នុងនោះលោក បានកត់សម្គាល់ថា ភារកិច្ចចម្បងពីររបស់សម្ព័ន្ធគឺ “គាំទ្រអ៊ុយក្រែន” និងដើម្បីការពារជម្លោះអ៊ុយក្រែន ពីការប្រែក្លាយទៅជា “សង្រ្គាមពេញលេញរវាងរុស្ស៊ី និងណាតូ” ។
លោក Peskov បានកត់សម្គាល់ថា អង្គការណាតូត្រូវបានបង្កើតឡើងដំបូង ដើម្បីទប់ទល់នឹងប្រទេសរុស្ស៊ី បើទោះបីជាមានសេចក្តីថ្លែងការណ៍ណាមួយ ដែលព្យាយាមបង្ហាញ ភាពផ្ទុយគ្នាក៏ដោយ។
លោកបានបន្ដថា ប្លុកយោធាមិនបានបោះបង់ចោល ផែនការរបស់ខ្លួន រហូតមកដល់សព្វថ្ងៃនេះ ហើយកំពុងពលីកម្មប្រជាជនអ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី ដោយបន្ថែមថា ទីក្រុងម៉ូស្គូយល់ច្បាស់ អំពីស្ថានភាពបច្ចុប្បន្ន ហើយកំពុងរៀបចំផែនការសកម្មភាពបន្ថែមទៀតស្របតាម ៕