យន្តហោះយោធា រុស្ស៊ីនឹងបញ្ជូន ទៅអ៊ីរ៉ង់។
អ៊ីរ៉ង់៖ លោក Mehdi Farahi អនុរដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ បានឲ្យដឹងថា ការរៀបចំត្រូវបានបញ្ចប់ សម្រាប់ការបញ្ជូនយន្តហោះយោធារុស្ស៊ីមួយចំនួន ទៅកាន់ប្រទេសអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
ទីភ្នាក់ងារ សារព័ត៌មាន Tasnim ជាមួយបទសម្ភាសន៍ ពាក់កណ្តាលផ្លូវការ លោក Farahi បានបញ្ជាក់ពីការបញ្ជូនយន្តហោះចម្បាំង Sukhoi Su-35 របស់រុស្ស៊ី នាពេលខាងមុខ ឧទ្ធម្ភាគចក្រវាយប្រហារ Mil Mi-28 និងយន្តហោះចម្បាំង Yak-130 ទៅកាន់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេស ។
លោក Farahi បានលើកឡើងថា “ការចូលរបស់យន្តហោះចូលទៅក្នុងប្រទេស បានក្លាយទៅជាជាក់លាក់ ហើយដំណើរការនៃការទទួលពួកគេ កំពុងត្រូវបានឆ្លងកាត់” ។
លោក Shahriar Heidari សមាជិកនៃគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សភាអ៊ីរ៉ង់ បានឲ្យដឹងកាលពីខែមករាថា ប្រទេសនេះនឹងទទួលយកយន្តហោះចម្បាំង Su-35 ពីប្រទេសរុស្ស៊ីក្នុងពេលឆាប់ៗនេះ។
លោក Heidari បានកត់សម្គាល់ថា កន្លងមកអ៊ីរ៉ង់ បានបញ្ជាទិញយន្តហោះចម្បាំង ហើយអាវុធរបស់រុស្ស៊ីផ្សេងទៀត រួមទាំងប្រព័ន្ធការពារ ប្រព័ន្ធមីស៊ីល និងឧទ្ធម្ភាគចក្រនឹងមកដល់ប្រទេស នាពេលខាងមុខនេះ ។ នាពេលថ្មីៗនេះ អ៊ីរ៉ង់ និងរុស្ស៊ី បានពង្រីកទំនាក់ទំនងទ្វេភាគី លើវិស័យផ្សេងៗគ្នា រួមទាំងវិស័យការពារជាតិផងដែរ៕