ប្រមុខដឹកនាំរុស្សីថា ភាពរឹងម៉ាំរបស់រុស្សី គឺជាសារៈសំខាន់បំផុតសម្រាប់ សណ្តាប់ធ្នាប់ពិភពលោក។

រុស្សីប្រធានាធិបតី Vladimir Putin បាននិយាយកាលពីថ្ងៃអង្គារ ទៅកាន់ក្រុមប្រឹក្សា ប្រជាជនរុស្ស៊ី-អន្តរជាតិថា មិនអាចមានស្ថិរភាព ពិភពលោកបានទេ បើគ្មានប្រទេសរុស្ស៊ី ដែលមានអំណាច និងអធិបតេយ្យភាពទេនោះ  បើយោងតាមការចេញផ្សាយរបស់ RT ។

លោក Putin បានថ្លែង ទៅកាន់អង្គការ តាមរយៈតំណភ្ជាប់វីដេអូ ចេញពីវិមានក្រឹមឡាំង ដោយរំឭកអ្នកចូលរួមថា រុស្ស៊ី គឺជាប្រទេសមួយ និងអរិយធម៌ ហើយបានបង្កភាពច្របូកច្របល់ម្តង ហើយម្តងទៀត ប្រឆាំងនឹងអ្នកដែលស្វែងរកឳកាស ក្នុងការគ្រប់គ្រងលើភពផែនដី។

លោកPutinបានបន្តថា ៖ យើងកំពុងប្រយុទ្ធនៅថ្ងៃនេះ មិនត្រឹមតែដើម្បីសេរីភាពរបស់រុស្ស៊ី ប៉ុណ្ណោះទេថែមទាំងសម្រាប់សេរីភាព នៃពិភពលោកទាំង មូលផងដែរ។

លោកបន្ថែមថា៖ ប្រទេស របស់យើងឥឡូវនេះ កំពុងឈានមុខគេក្នុងការបង្កើត សណ្តាប់ធ្នាប់ពិភពលោក ប្រកបដោយសមធម៌ជាងមុន។ ហើយ​ខ្ញុំ​ចង់​បញ្ជាក់​ថា បើ​គ្មាន​អធិបតេយ្យភាព រុស្ស៊ី​និងភាពរឹងមាំរបស់រុស្សីទេនោះក៏នឹង គ្មាន​សណ្តាប់ធ្នាប់​ពិភពលោក​ ដែល​ស្ថិតស្ថេរ​យូរអង្វែង​ គឺ​អាច​ធ្វើ​ទៅ​បានឡើយ​៕