រុស្ស៊ី៖ វាយដណ្តើមគ្រប់គ្រង តំបន់ជ្រាយក្រុងបាក់មូតពីអ៊ុយក្រែន។
រុស្ស៊ី ៖ រូបភាពវីដេអូនៃសកម្មភាពប្រយុទ្ធគ្នា អមជាមួយនឹងក្រសួងការពារជាតិរុស្ស៊ី នៅលើទីសមរភូមិរបស់ទាហានរុស្ស៊ី បានអះអាងកាលពីថ្ងៃពុធម្សិលមិញនេះថា កងកម្លាំងរបស់ខ្លួនបានវាយដណ្តើមកាន់កាប់ទាំងស្រុងនូវទីប្រជុំជនមួយកន្លែងស្ថិតនៅជ្រាយក្រុងបាក់មូត ក្នុងតំបន់ដុននេត ភាគខាងកើតប្រទេសអ៊ុយក្រែន ក្រោយពីបានប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនថ្ងៃ។
ទីប្រជុំជន Khromove មានទីតាំងស្ថិតនៅភាគខាងលិចទីក្រុងបាក់មូត និងជាអតីតទីក្រុងបន្ទាយដ៏រឹងមាំមួយរបស់អ៊ុយក្រែន តែពេលនេះត្រូវរុស្ស៊ីវាយដណ្តើមយកកាលពីខែឧសភា ហើយទីប្រជុំជនមួយនេះដែរ ក៏ធ្លាប់មានពលរដ្ឋរស់នៅសរុបប្រមាណជាង ១០០០នាក់ បើតាមប្រភពដដែលបានបន្តឱ្យដឹងទៀត ។
ទោះជាយ៉ាងណា ការអះអាងរបស់រុស្ស៊ីនៅពេលនេះ នៅមិនទាន់មានប្រតិកម្មតបណាមួយពីភាគីអ៊ុយក្រែននៅឡើយទេ ខណៈទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ក៏នៅមិនទាន់អាចធើ្វការផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់ទៅលើរូបភាពវីដេអូខាងលើនេះនៅឡើយដែរ៕ ប្រភព៖ Reuters Connect