ការអនុវត្តដីកាតុលាការ សមត្ថកិច្ចចុះ នៅហាងកាហ្វេមួយទាំងយប់នៅតំបន់ផែថ្ម សង្ស័យមានការជួញដូរផ្លូវភេទ
ភ្នំពេញ ៖ សមត្ថកិច្ចមួយក្រុម ដែលមានពាក់ឯកសណ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងអនីតិជន បានចុះធ្វើការឃាត់ខ្លួនមនុស្សក្នុងទីតាំងហាងម៉ាស្សា ដែលជ្រកក្រោមស្លាកយីហោកាហ្វេ១កន្លែង ដែលមានស្លាកយីហោ ជូលីកាហ្វេ កាលពីវេលាម៉ោងជិត១១យប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅក្បែរផ្ទះសំណាក់ផែថ្ម សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ក្នុងករណីនេះ ប្រជាពលរដ្ឋរស់នៅតំបន់ផែថ្ម នាំគ្នាស្រែកតវ៉ា សុំឱ្យនគរបាលប្រឆាំងការជួញដូរមនុស្ស និងអនីតិជន ដោះលែងស្ត្រីម្នាក់ ដោយអះអាងថា សមត្ថកិច្ចបានឃាត់ខ្លួនខុសមនុស្ស រហូតដល់មានជម្លោះទាស់សម្តី ឈានដល់ការប្រើហិង្សាទៅលើស្ត្រីម្នាក់ ខណៈស្ត្រីរូបនោះ បានយកកាហ្វេទៅឱ្យហាងម៉ាស្សាខាងលើនោះ … Read More