ព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ មនុស្សស្លាប់ ២២នាក់ និងរបួស៦៩នាក់ ជាមួយគ្រោះថ្នាក់ចរាចរណ៍។
ភ្នំពេញ៖ ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក និងបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានបណ្ដាលឲ្យមានមនុសស្លាប់ចំនួន ២២នាក់ និងរបួសធ្ងន់ស្រាលចំនួន ៦៩នាក់ ដែលភាគច្រើនជាអ្នកជិះម៉ូតូ ។
ក្នុងរយៈពេល ៣ថ្ងៃនោះ គឺថ្ងៃទី២៦ មានស្លាប់ ចំនួន៥នាក់ និងរងរបួសសរុបចំនួន ៩នាក់, ថ្ងៃទី២៧ ស្លាប់ចំនួន ៣នាក់ និងរងរបួសសរុប ១៨នាក់ និងនៅថ្ងៃទី២៨ ស្លាប់ចំនួន ១៤នាក់ និងរងរបួសចំនួន ៤២នាក់ នេះយោងតាមរបាយកាណ៍របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹង ។
ប្រភពបានបន្តថា មូលហេតុបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយសារបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្តាំ បត់គ្រោះថ្នាក់ ប្រជែងគ្រោះថ្នាក់ កត្តាយានយន្ត និងបើកបរក្នុងស្ថានភាពស្រវឹង ៕