នាយកសាលា NPIC វ័យណាក៏ដោយ ឱ្យតែចង់មានជំនាញបច្ចេកទេសវិជ្ជាជីវៈ គឺអាចមករៀនបាន។

ភ្នំពេញ៖  នាយកវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា ( NPIC ) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់អ្នកដែលមានអាយុលើសពី៣០ឆ្នាំ តែមិនទាន់មានជំនាញវិជ្ជាជីវៈណាមួយសម្រាប់បំពេញការងារ ឬប្រកបរបរចិញ្ចឹមជីវិត លើកទឹកចិត្តពួកគេកុំទាន់អស់សង្ឃឹម ព្រោះសាលាជំនាញបច្ចេកទេសមិនរើសអាយុសិស្ស ក្នុងការសិក្សានោះទេ ។ នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេស ( NPIC ) នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ លោក ប៊ុន ភារិន មានប្រសាសន៍ថា សាលាបណ្តុះបណ្តាលវិជ្ជាជីវៈមិនប្រកាន់អាយុសិក្សានោះទេ ទោះពួកស្ថិតនៅក្នុងវ័យណាក៏ដោយ សាលានៅតែបើកឱកាសឲ្យអ្នក ដែលមានអាយុច្រើនហើយមិនទាន់មានចំណេះជំនាញវិជ្ជាជីវៈណាមួយ អាចមកសិក្សា … Read More

ដំណឹងពិសេស! ការប្រកាសផ្តល់អាហារូបករណ៍១០០% ទៅកាន់សិស្សទើបបញ្ចប់ថ្នាក់វិទ្យាល័យ និងកំពុងសិក្សាថ្នាក់ទី១២ ពីសាកលវិទ្យាល័យខេមតិច។

ភ្នំពេញ៖ សាកលវិទ្យាល័យខេមតិច បានប្រកាសផ្តល់ជូននូវអាហារូបករណ៍ទេពកោសល្យ​ស្ទែម ថ្នាក់​បរិញ្ញាបត្រ​ជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ដល់សិស្សានុសិស្សទើប​បញ្ចប់ថ្នាក់វិទ្យាល័យ និងកំពុងសិក្សាថ្នាក់ទី១២ ​ដែលអាហារូបករណ៍នេះ នឹងផ្ដល់ជូនរហូតដល់ ១០០% រយៈពេល ៤ឆ្នាំ។ នៅថ្ងៃទី២៩ ខែវិច្ឆិកានេះ សាកលវិទ្យាល័យខេមតិច បានបញ្ជាក់ថា ការប្រឡងចូលសិក្សា និងទទួលអាហារូបករណ៍នេះ នឹងប្រព្រឹត្តនៅថ្ងៃទី១៣ និង១៤ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ។ អាហារូបករណ៍ដែលនឹងត្រូវផ្ដល់ជូននេះ គឺលើជំនាញសិក្សាបច្ចេកវិទ្យា រួមមាន៖ សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណែត(Cyber Security) វិទ្យាសាស្ត្រទិន្នន័យនិងបញ្ញាសប្បនិមិ្មត(Data Science and … Read More

ព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ មនុស្សស្លាប់ ២២នាក់ និងរបួស៦៩នាក់ ជាមួយគ្រោះថ្នាក់ចរាចរណ៍។

ភ្នំពេញ៖ ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក និងបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានបណ្ដាលឲ្យមានមនុសស្លាប់ចំនួន ២២នាក់ និងរបួសធ្ងន់ស្រាលចំនួន ៦៩នាក់ ដែលភាគច្រើនជាអ្នកជិះម៉ូតូ ។ ក្នុងរយៈពេល ៣ថ្ងៃនោះ គឺថ្ងៃ​ទី២៦ មានស្លាប់ ចំនួន៥នាក់ និងរងរបួសសរុបចំនួន ៩នាក់, ថ្ងៃទី២៧ ស្លាប់ចំនួន ៣នាក់ និងរងរបួសសរុប ១៨នាក់ និងនៅថ្ងៃទី២៨ ស្លាប់ចំនួន ១៤នាក់ និងរងរបួសចំនួន ៤២នាក់ … Read More

ការអនុវត្តដីកាតុលាការ សមត្ថកិច្ចចុះ នៅហាងកាហ្វេមួយទាំងយប់នៅតំបន់ផែថ្ម សង្ស័យមានការជួញដូរផ្លូវភេទ

ភ្នំពេញ ៖ សមត្ថកិច្ចមួយក្រុម ដែលមានពាក់ឯកសណ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងអនីតិជន បានចុះធ្វើការឃាត់ខ្លួនមនុស្សក្នុងទីតាំងហាងម៉ាស្សា ដែលជ្រកក្រោមស្លាកយីហោកាហ្វេ១កន្លែង ដែលមានស្លាកយីហោ ជូលីកាហ្វេ កាលពីវេលាម៉ោងជិត១១យប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅក្បែរផ្ទះសំណាក់ផែថ្ម សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ក្នុងករណីនេះ ប្រជាពលរដ្ឋរស់នៅតំបន់ផែថ្ម នាំគ្នាស្រែកតវ៉ា សុំឱ្យនគរបាលប្រឆាំងការជួញដូរមនុស្ស និងអនីតិជន ដោះលែងស្ត្រីម្នាក់ ដោយអះអាងថា សមត្ថកិច្ចបានឃាត់ខ្លួនខុសមនុស្ស រហូតដល់មានជម្លោះទាស់សម្តី ឈានដល់ការប្រើហិង្សាទៅលើស្ត្រីម្នាក់ ខណៈស្ត្រីរូបនោះ បានយកកាហ្វេទៅឱ្យហាងម៉ាស្សាខាងលើនោះ … Read More

ពិធីរម្លឹកគុណគ្រូ ក្រោមប្រធានបទ គ្រូមួយថ្ងៃ គ្រូមួយជីវិត របស់សមាគមអតីតសិស្សវិទ្យាល័យបាត់ដំបង ឆ្នាំសិក្សា ១៩៨៨-១៩៩៣

បាត់ដំបង៖ ប្រធានបទមួយដ៏មានសារៈសំខាន់ ដែលសមាគមអតីតសិស្សវិទ្យាល័យបាត់ដំបង ឆ្នាំសិក្សា១៩៨៨-១៩៩៣ បានរៀបចំប្រារព្ធពិធីរម្លឹកគុណគ្រូ ថា “គ្រូមួយថ្ងៃគ្រូមួយជីវិត” ក្រោមវត្តមានចូលរួមពីលោកគ្រូ អ្នកគ្រូចាស់ៗ កាលពីអតីតកាលធ្លាប់បង្រៀនពីឆ្នាំសិក្សា១៩៨៨-១៩៩៣ នៃវិទ្យាល័យបាត់ដំបង បច្ចុប្បន្នបានប្តូរមកវិទ្យាល័យព្រះមុនីវង្សក្រុងបាត់ដំបង ។ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្រ្តី និងជាអតីតសិស្សវិទ្យាល័យបាត់ដំបង លោកបណ្ឌិត ប៉ៃ  សំបូរ បានបញ្ជាក់ថា ការជួបជុំគ្នារវាងមិត្តរួមសាលាកាលពីអតីតកាល ជាមួយអតីតលោកគ្រូ អ្នកគ្រូ នាពេលនេះ ក្នុងគោលបំណង ដើម្បីរិតចំណងសាមគ្គីភាព មិត្តភាព អតីតសិស្សវិទ្យាល័យបាត់ដំបង ព្រមទាំងដើម្បីរម្លឹកឡើងវិញ នូវគុណបំណាច់របស់លោកគ្រូ អ្នកគ្រូ … Read More

រថយន្តកុងតឺន័រឈប់ ចុះដើរឆ្លងផ្លូវ ចៃដន្យម៉ូតូហ្រ្វាំងមិនទាន់បុកបាក់ជើងស្តាំ

ភ្នំពេញ ៖  ខណៈឈប់ចតរថយន្តកុងតឺន័រភ្លាម បុរសជាអ្នកបើកបររថយន្តម្នាក់ លោតចុះដើរឆ្លងផ្លូវភ្លែត ត្រូវបានម៉ូតូហុងដាឌ្រីមមួយគ្រឿង បើកលឿនជ្រុលបុករងរបួសបាក់ជើងស្តាំ ។ ហេតុការណ៍ខាងលើកើតឡើងកាល ពីវេលាម៉ោង៧និង៣០នាទីព្រឹក នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ជនរងគ្រោះមាន ឈ្មោះ សុខ ឈៀន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ បើកបររថយន្តកុងតឺន័រ មានទីលំនៅភូមិក្របីព្រៃ ឃុំងន ស្រុកសណ្តាន់ … Read More

ម៉ូតូវីវ៉ាបញ្ច្រាសផ្លូវ ជ្រុលទៅបុកម៉ូតូស្កុបពី របួសធ្ងន់ស្រាល៤នាក់

ភ្នំពេញ៖ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូវីវ៉ា ជិះលើផ្លូវបញ្ច្រាស ជ្រុលទៅបុកជាមួយម៉ូតូស្កុបពី បុរសម្នាក់ និងកូនតូចប្រុសស្រី២នាក់រងរបួសធ្ងន់ ចំណែកបុរសម្នាក់ទៀតរងរបួសស្រាល ខណៈជិះលើផ្លូវអថិភាព បណ្តាលឱ្យដួលរណូករណែលពេញផ្លូវ ។ ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង៥និង៣៥នាទីល្ងាច កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៥ ភូមិសំរោង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ករណីខាងលើ បង្កឡើងដោយ ម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1J-8943 ជិះដោយបុរសម្នាក់ លើផ្លូវបញ្ច្រាសទិសដៅចរាចរណ៍ … Read More

តាមបណ្តោយប្រឡាយស្ទឹងអូរជ្រៅ ក្នុងសង្កាត់ជើងឯក បានបាក់ស្រុតផ្ទះប្រជាពលរដ្ឋចំនួន៧ខ្នងផ្ទះ

ភ្នំពេញ៖  ប្រជាពលរដ្ឋ ដែលរស់នៅតាមប្រឡាយស្ទឹងអូជ្រៅ ផ្ទះចំនួន ៧ខ្នងផ្ទះបានបាក់ស្រុតរងការខួចខាត តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះទេ ។ ហេតុការណ៍បាក់ស្រុតផ្ទះប្រជាពលរដ្ឋបានកើតឡើងកាលវេលាម៉ោង ២២នឹង៣០នាទី កាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ករណីបាក់ដីស្រុតផ្ទះប្រជាពលរដ្ឋមានចំនួន ៧ខ្នងផ្ទះស្មើ ៧គ្រួសារ ស្ថិតនៅប្រឡាយស្ទឹងជ្រៅ ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ បើតាមសមត្ថកិច្ចបានឱ្យដឹង។ ក្នុងនោះផ្ទះទី១-មានម្ចាស់ឈ្មោះ បាន សៀក មនុស្ស ១១នាក់ ប្រុស០៦នាក់។  ទី២-មានឈ្មោះ ឯម ស៊ីថុល … Read More

អគ្គិភ័យឆាបឆេះខាងក្នុងផ្ទះយ៉ាងសន្ធោសន្ធៅ ដោយម្ចាស់ចាក់សោទ្វារផ្ទះចេញទៅក្រៅ

ភ្នំពេញ៖  ផ្ទះលក់ធុងហ្គាស អគ្គិភ័យបានឆាបឆេះ ខណៈម្ចាស់ចាក់សោរទ្វាចេញទៅក្រៅ យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លំាងដល់អ្នកជិតខាង សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញជួយអន្តរាគមន៍ កាលវេលាម៉ោង១១:៤០នាទីព្រឹក កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្ទះល្វែងលេខ១៨ ផ្លូវលំ ក្រុមទី២១ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ជា ប៉ូឡាយ ភេទប្រុស ប្រពន្ធឈ្មោះ អ៉ឹម សុខណា មុខរបរលក់ហ្គាស និងបញ្ចូលហ្គាស ហើយមុនពេលកើតហេតុគេបានឮសំលេងផ្ទុះចេញពីក្នុងផ្ទះលក់ធុងហ្គាស់ … Read More