អគ្គិភ័យឆាបឆេះខាងក្នុងផ្ទះយ៉ាងសន្ធោសន្ធៅ ដោយម្ចាស់ចាក់សោទ្វារផ្ទះចេញទៅក្រៅ

ភ្នំពេញ៖  ផ្ទះលក់ធុងហ្គាស អគ្គិភ័យបានឆាបឆេះ ខណៈម្ចាស់ចាក់សោរទ្វាចេញទៅក្រៅ យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លំាងដល់អ្នកជិតខាង សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញជួយអន្តរាគមន៍ កាលវេលាម៉ោង១១:៤០នាទីព្រឹក កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្ទះល្វែងលេខ១៨ ផ្លូវលំ ក្រុមទី២១ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ជា ប៉ូឡាយ ភេទប្រុស ប្រពន្ធឈ្មោះ អ៉ឹម សុខណា មុខរបរលក់ហ្គាស និងបញ្ចូលហ្គាស ហើយមុនពេលកើតហេតុគេបានឮសំលេងផ្ទុះចេញពីក្នុងផ្ទះលក់ធុងហ្គាស់ … Read More

ចាប់ខ្លួនជនសង្ស័យ២នាក់ ករណីកាច់សោរកម៉ូតូ ដោយសមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាល

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ ២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ករណីកាច់សោរកម៉ូតូ ។ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២០ និង០០នាទី ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីលួចមានស្ថានទម្ងន់ទោសដោយសារការកាប់គាស់ទម្លុះទម្លាយ (នាំគ្នាយកដែកសំប៉ែតចុងស្រួចរាងអក្សរតេ (ឧបករណ៍សំរាប់កាច់សោរកម៉ូតូ) ធ្វើសកម្មភាពកាច់បំបែកសោកម៉ូតូ លួចយកម៉ូតូចំនួន ០២ គ្រឿង ម៉ាកហុងដាប៊ីត ពណ៌ ស សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ១JI-៨៨៩៣ … Read More

GDI Hotline Case ករណីជនជាតិចិនបាត់លិខិតឆ្លងដែន និងមានជំងឺជាទំងន់កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី។

#GDI Hotline Case ករណីជនជាតិចិនបាត់លិខិតឆ្លងដែន និងមានជំងឺជាទំងន់កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី។ គ្រួសាររបស់អ្នកជំងឺបានខលចូលមកប្រព័ន្ធ Hotline របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ស្នើសុំការណែនាំ និងកិច្ចអន្តរាគមន៍អោយអ្នកជំងឺបានត្រលប់ទៅព្យាបាលជំងឺនៅប្រទេសចិនវិញឆាប់ៗ។ ជាបឋមក្រុមការងារបានណែនាំអោយពួកគាត់ប្រញ៉ាប់ដាក់ពាក្យបណ្តឹងបាត់លិខិតឆ្លងដែន និងទៅស្ថានទូតចិនដើម្បីស្នើសុំធ្វើលិខិតឆ្លងដែនថ្មី។ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ ឧត្តមសេនីយ៍ឯក ណុប នរិន្ទ អគ្គនាយករងអន្តោប្រវេសន៍ និងជាប្រធានក្រុមការងារ Hotline បានធ្វើការសម្របសម្រួលជាមួយនាយកដ្ឋានពាក់ព័ន្ធ និងបានធ្វើទិដ្ឋាការចាកចេញអោយអ្នកជំងឺជនជាតិចិនខាងលើភ្លាមៗ ក្រោយគាត់ទទួលបានលិខិតធ្វើដំណើរថ្មីចេញដោយស្ថានទូតចិនរួចមក។ បងប្អូនមានបញ្ហាពាក់ព័ន្ធការងារអន្តោប្រវេសន៍ ស្វាគមន៍ខលមកប្រព័ន្ធ Hotlineរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍គ្រប់ពេលវេលា 24ម៉ោង។

ភ្នំពេញ៖ ករណីលួចដោយហិង្សាមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) មួយកើតឡើង នៅចំណុចផ្លូវព្រះនរោត្តម  មុខអង្គភាពប្រឆាំងអំពើពុករលួយ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីវេលាម៉ោងប្រមាណ ម៉ោង ០០:៣០នាទី  រំលងអាធ្រាតឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា  ឆ្នាំ២០២៣ ។ ហេតុការណ៍នោះកើតឡើង ខណៈជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវ ស្រាប់តែត្រូវជនសង្ស័យជិះមកសកម្មភាព ឆក់យកទូរស័ព្ទដៃមួយគ្រឿង តែដោយសារកម្លាំងមូលដ្ឋានអាវុធហត្ថ ខណ្ឌដូនពេញ កំពុងល្បាតក្បែរនោះដែរក៏ប្រដេញរហូតឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ចាន់ សុវណ្ណ ភេទ ប្រុស  អាយុ២៧ឆ្នាំភ្លាមៗតែម្តង ។ ជនសង្ស័យសារភាពឲ្យដឹងថា ខ្លួនគេពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះពិតប្រាកដមែន … Read More

ម៉ាស៊ីនទំនើបថ្មីចុងក្រោយសម្រាប់បូមភ្នែកឡើងបាយ ពេទ្យភ្នែកគៀនឃ្លាំងបំពាក់ ប្រសិទ្ធិភាពឆាប់រហ័ស និងគ្មានការឈឺចាប់

ភ្នំពេញ ៖  ការបំពាក់ម៉ាស៊ីនកុំព្យទ័រ ថ្មីទំនើបចុងក្រោយ សម្រាប់បូមភ្នែកឡើងបាយបានយ៉ាងឆាប់រហ័ស និងគ្មានការឈឺចាប់ នៅពេទ្យភ្នែកគៀនឃ្លាំង ឬមន្ទីរពេទ្យកម្ពុជា ខណៈពេទ្យមួយនេះធ្វើការពិនិត្យ និងបកភ្នែកបាយជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ និងព្យាបាលជារៀងរាល់ថ្ងៃផងដែរ ។ វេជ្ជបណ្ឌិតឯកទេសជាន់ខ្ពស់ និងប្រធានពេទ្យភ្នែកកម្ពុជា ចក្ខុបណ្ឌិត ប៉ាង សាម៉ន បានថ្លែងឲ្យដឹងថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ពេទ្យភ្នែកគៀនឃ្លាំង បាននាំមកឧបករណ៍កុំព្យូទ័រថ្មី ដែលជាផលិតផលរបស់ជប៉ុនចុង ក្រោយ ហើយឧបករណ៍ដ៏ទំនើបមួយនេះ អាចបូមភ្នែកបាយ ឬព្យាបាលភ្នែកបាយដោយមិនចាំបាច់វះកាត់ឬដេរនោះទេ ពោលគឺប្រើប្រាប់តាមបច្ចេកវិទ្យាកុំព្យូទ័រសុទ្ធសាធតែម្តង ។ … Read More

គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្តីសម្រេចចុងក្រោយបញ្ចប់មុខតំណែងគណៈសង្ឃវត្តពោធិ៍លង្ការ និងបិទវត្តមួយរយៈ

ខេត្តសៀមរាប ៖ ប្រការ១ ត្រូវបានបញ្ចប់មុខតំណែងគណៈសង្ឃវត្តពោធិលង្កា (ពោធិ៍លើ) សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដូចខាងក្រោម៖ ១. បញ្ចប់មុខតំណែង ភិក្ខុ កែវ ខូយ ពីចៅអធិការ ២. បញ្ចប់មុខតំណែង ភិក្ខុ ពេជ្រ ដេវីឌ ពីគ្រូសូធ្យស្ដាំ ៣. បញ្ចប់មុខតំណែង ភិក្ខុ ស៊ីញ ស៊ឺន ពីគ្រូសូធ្យឆ្វេង ៤. បញ្ចប់មុខតំណែង ភិក្ខុ … Read More

បញ្ជីឈ្មោះអ្នកឧកញ៉ា & ឧកញ៉ា

ផ្លូវការ! បុគ្គលទាំងឡាយណាដែលតាំងខ្លួនជាអ្នកឧកញ៉ា ឧកញ៉ា ក្រៅពីបញ្ជីឈ្មោះនេះ គឺកំពុងប្រើប្រាស់គោរមងារក្លែងក្លាយហើយ ចាំមើលថានៅហ៊ានប្រើងារ ឧកញ៉ា copy ទៀតអត់?

ទីតាំង ៤ ជ្រកក្រោមស្លាកម៉ាស្សាកោសជប់ បានបង្ក្រាបករណីសញ្ចារកម្ម ឃើញមាននារីរងគ្រោះ១៤នាក់ និងបុរសរងគ្រោះម្នាក់

ភ្នំពេញ៖ ហាងម៉ាស្សាកោសជប់ យ៉ាងហោចណាស់ចំនួន៤ទីតាំង ស្ថិតក្នុងភូមិសាស្រ្តតែមួយគឺភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងសម្របសម្រួលពីព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ចុះបង្ក្រាបករណីលួចលាក់ប្រព្រឹត្តិអំពើសញ្ចារកម្ម ជ្រកក្រោមស្លាកហាងម៉ាស្សាកោសជប់ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសប៊ុករបស់ស្នងការនគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០២៣នេះ ។ ប្រតិបត្តិការចុះបង្រ្កាបនេះ សមត្ថកិច្ចចម្រុះឆែកឆេររកឃើញជនរងគ្រោះសរុប១៥នាក់ ក្នុងនោះមាននារី១៤នាក់ និងបុរសម្នាក់ផងដែរ ។ ចំណែកជនសង្ស័យវិញឃាត់ខ្លួនបានចំនួន៣នាក់ភេទស្រី ។ បច្ចុប្បន្ន ជនរងគ្រោះ និងជនសង្ស័យ រួមទាំងវត្ថុតាងទាំងអស់ ត្រូវប្រគល់ឲ្យនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីចាត់ការបន្ត។ … Read More

ថ្នាំញៀនជាង១០០គីឡូក្រាម សមត្ថកិច្ចបង្ក្រាបឧក្រិដ្ឋជន ជនជាតិថៃ-ឡាវសរុប ៣នាក់ ជួញដូរគ្រឿងញៀន

ភ្នំពេញ៖ ជនជាតិថៃ-ឡាវសរុបចំនួន ៣នាក់ ត្រូវបានកម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយរឹបអូសថ្នាំញៀនជាង១០០គីឡូក្រាម ។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៤៖៣០នាទី ដោយកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន (ក៧) (ក៤) និង (ក១) សហការជាមួយកម្លាំងស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានឆ្មក់បង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែន នៅចំណុចក្នុងផ្ទះលេខ ៣០៤ ផ្លូវលំស្ថិតនៅភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ជនសង្ស័យទាំង៣នាក់រួមមាន៖ ១-ឈ្មោះ … Read More