GDI Hotline Case ករណីជនជាតិចិនបាត់លិខិតឆ្លងដែន និងមានជំងឺជាទំងន់កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី។
#GDI Hotline Case ករណីជនជាតិចិនបាត់លិខិតឆ្លងដែន និងមានជំងឺជាទំងន់កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី។ គ្រួសាររបស់អ្នកជំងឺបានខលចូលមកប្រព័ន្ធ Hotline របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ស្នើសុំការណែនាំ និងកិច្ចអន្តរាគមន៍អោយអ្នកជំងឺបានត្រលប់ទៅព្យាបាលជំងឺនៅប្រទេសចិនវិញឆាប់ៗ។ ជាបឋមក្រុមការងារបានណែនាំអោយពួកគាត់ប្រញ៉ាប់ដាក់ពាក្យបណ្តឹងបាត់លិខិតឆ្លងដែន និងទៅស្ថានទូតចិនដើម្បីស្នើសុំធ្វើលិខិតឆ្លងដែនថ្មី។
អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ ឧត្តមសេនីយ៍ឯក ណុប នរិន្ទ អគ្គនាយករងអន្តោប្រវេសន៍ និងជាប្រធានក្រុមការងារ Hotline បានធ្វើការសម្របសម្រួលជាមួយនាយកដ្ឋានពាក់ព័ន្ធ និងបានធ្វើទិដ្ឋាការចាកចេញអោយអ្នកជំងឺជនជាតិចិនខាងលើភ្លាមៗ ក្រោយគាត់ទទួលបានលិខិតធ្វើដំណើរថ្មីចេញដោយស្ថានទូតចិនរួចមក។

