បាតុភូទ សូរ្យគ្រាស និងចន្ទគ្រាស អាចនឹងកើតឡើងក្នុងខែតុលានេះ
ក្នុងថ្ងៃទី14 ខែតុលា ខាងមុខ មានសូរ្យគ្រាសរាងចិញ្ចៀន និងមានចន្ទគ្រាសមួយផ្នែកក្នុងថ្ងៃទី29 ខែតុលា គឺជាព្រឹត្តិការណ៍តារាសាស្ត្រគួរឱ្យចាប់អារម្មណ៍ ដែលកើតឡើងក្នុងខែតុលា 2023។ នៅភាគនិរតី របស់សហរដ្ឋអាមេរិក សូរ្យគ្រាសរាងចិញ្ចៀនលើកនេះអាចមើលឃើញក្នុង 8 រដ្ឋ ។ សូរ្យគ្រាសប្រភេទនេះកើតឡើងនៅពេលព្រះចន្ទ ព្រះអាទិត្យ និងផែនដីស្ថិតនៅត្រង់ជួរនឹងគ្នាប៉ុន្តែដោយសារព្រះចន្ទស្ថិតនៅត្រង់ចំណុចឆ្ងាយពីផែនដីបំផុតលើគន្លងរាងពងក្រពើរបស់វា ទើបមិនអាចបិទបាំងព្រះអាទិត្យបានទាំងស្រុង ហើយក៏បន្សល់រង្វង់មូលភ្លើងដូចចិញ្ចៀន។ អ្នកដែលស្ថិតនៅក្រៅតំបន់អាចមើលឃើញបាតុភូតសូរ្យគ្រាសរាងចិញ្ចៀនលើកនេះ នៅតែអាចគយគន់សូរ្យគ្រាសមួយផ្នែក ក្នុងនោះរួមមាន ទឹកដីអាមេរិកទាំងមូល តំបន់ខ្លះរបស់ប្រទេសម៉ិកស៊ិក តំបន់អាមេរិកកណ្ដាល ប្រទេសកូឡុំប៊ី និងប្រេស៊ីល។ ចំណែកចន្ទគ្រាសមួយផ្នែកដែលកើតឡើងនៅចុងខែតុលានេះ និងបង្ហាញខ្លួននៅតំបន់អឌ្ឍគោលខាងកើតរបស់ផែនដី … Read More