បាតុភូទ សូរ្យគ្រាស និងចន្ទគ្រាស អាចនឹងកើតឡើងក្នុងខែតុលានេះ
ក្នុងថ្ងៃទី14 ខែតុលា ខាងមុខ មានសូរ្យគ្រាសរាងចិញ្ចៀន និងមានចន្ទគ្រាសមួយផ្នែកក្នុងថ្ងៃទី29 ខែតុលា គឺជាព្រឹត្តិការណ៍តារាសាស្ត្រគួរឱ្យចាប់អារម្មណ៍ ដែលកើតឡើងក្នុងខែតុលា 2023។
នៅភាគនិរតី របស់សហរដ្ឋអាមេរិក សូរ្យគ្រាសរាងចិញ្ចៀនលើកនេះអាចមើលឃើញក្នុង 8 រដ្ឋ ។ សូរ្យគ្រាសប្រភេទនេះកើតឡើងនៅពេលព្រះចន្ទ ព្រះអាទិត្យ និងផែនដីស្ថិតនៅត្រង់ជួរនឹងគ្នាប៉ុន្តែដោយសារព្រះចន្ទស្ថិតនៅត្រង់ចំណុចឆ្ងាយពីផែនដីបំផុតលើគន្លងរាងពងក្រពើរបស់វា ទើបមិនអាចបិទបាំងព្រះអាទិត្យបានទាំងស្រុង ហើយក៏បន្សល់រង្វង់មូលភ្លើងដូចចិញ្ចៀន។
អ្នកដែលស្ថិតនៅក្រៅតំបន់អាចមើលឃើញបាតុភូតសូរ្យគ្រាសរាងចិញ្ចៀនលើកនេះ នៅតែអាចគយគន់សូរ្យគ្រាសមួយផ្នែក ក្នុងនោះរួមមាន ទឹកដីអាមេរិកទាំងមូល តំបន់ខ្លះរបស់ប្រទេសម៉ិកស៊ិក តំបន់អាមេរិកកណ្ដាល ប្រទេសកូឡុំប៊ី និងប្រេស៊ីល។
ចំណែកចន្ទគ្រាសមួយផ្នែកដែលកើតឡើងនៅចុងខែតុលានេះ និងបង្ហាញខ្លួននៅតំបន់អឌ្ឍគោលខាងកើតរបស់ផែនដី រួមមាន ទ្វីបអឺរ៉ុប អាហ្វ្រិក អាស៊ី អង់តាក់ទិក និងអូសេអានី។ ក្នុងបាតុភូតនេះ ព្រះចន្ទនឹងគោចរឆ្លងកាត់ស្រមោលផែនដី ធ្វើឱ្យវាងងឹតជាងធម្មតា។ ចន្ទគ្រាសមួយផ្នែកនឹងកើតឡើងពីម៉ោង 02:36 ថ្ងៃទី29 ខែតុលា និងបញ្ចប់នៅវេលាម៉ោង 03:53។
នេះគឺជាចន្ទគ្រាសទីពីរក្នុងឆ្នាំ 2023 ក្រោយពីចន្ទគ្រាសពាក់កណ្ដាលដែលបានកើតឡើងកាលពីខែឧសភា៕