អ៊ីស្រាអែល កំពុងវាយប្រហារសងសឹក ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាស បានធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងដល់ជាង១.១០០នាក់

អ៊ីស្រាអែល៖  ជាការសងសឹកចំពោះការវាយប្រហារដ៏បង្ហូរឈាមបំផុតមួយ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន អ៊ីស្រាអែលបានវាយលុកតំបន់ហ្គាហ្សារបស់ប៉ាឡេស្ទីន ដោយបានសម្លាប់មនុស្សរាប់រយនាក់ ខណៈក្រុមអ៊ីស្លាមហាម៉ាសបានសម្លាប់ជនជាតិអ៊ីស្រាអែល ៧០០នាក់ និងចាប់ជម្រិតរាប់សិបនាក់ទៀត។

កាលពីថ្ងៃសៅរ៍គឺជាការលុកលុយដ៏សាហាវបំផុត របស់ក្រុមសកម្មយុទ្ធជនហាម៉ាស ទូទាំងទីក្រុងរបស់អ៊ីស្រាអែល ចាប់តាំងពីការវាយប្រហាររបស់អេហ្ស៊ីប និងស៊ីរីនៅក្នុងសង្គ្រាមចំទិវាដ៏ពិសិដ្ឋ យ៉ុម គីពួរ (Yom Kippur) កាលពី៥០ ឆ្នាំមុន ហើយបានគំរាមដុតបញ្ឆេះការផ្ទុះឡើងមួយទៀតនៅក្នុងជម្លោះមិនចេះចប់។

តាមសន្យារបស់លោកនាយករដ្ឋមន្ត្រី បេន ចាមីន ណេតានយ៉ាហ៊ូ (Benjamin Netanyahu) ចំពោះការសងសឹកដ៏ខ្លាំងក្លា ជាការឆ្លើយតប ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យបានវាយប្រហារលើប្លុកលំនៅដ្ឋាន ផ្លូវក្រោមដី វិហារអ៊ីស្លាម និងផ្ទះរបស់មន្ត្រីក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ដោយបានសម្លាប់មនុស្សជាង ៤០០នាក់ រួមទាំងកុមារ ២០នាក់ ។

លោកយ៉ាវ ហ្គាឡាន(Yoav Gallant) រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល នៅទីក្រុង អូហ្វាគីម( Ofakim) ដែលបានរងរបួស និងត្រូវចាប់ជាចំណាប់ខ្មាំង បាននិយាយថា តំបន់ហ្គាហ្សា នឹងត្រូវ សងយ៉ាងធ្ងន់ធ្ងរនូវអ្វីដែលខ្លួនបានធ្វើ ដែលនឹងផ្លាស់ប្តូរការពិតជាច្រើនជំនាន់ ។

លើសពីការរារាំងតំបន់ហ្គាហ្សា កងកម្លាំងអ៊ីស្រាអែល និងកងជីវពល ហេស្បូឡា (Hezbollah) គាំទ្រដោយប្រទេសលីបង់របស់អ៊ីរ៉ង់ បានបាញ់តបតដោយកាំភ្លើងធំ និងគ្រាប់រ៉ូកែត ខណៈដែលនៅក្នុងប្រទេសអេហ្ស៊ីប អ្នកទេសចរជនជាតិអ៊ីស្រាអែលពីរនាក់ត្រូវបានបាញ់សម្លាប់ រួមជាមួយនឹងមគ្គុទ្ទេសក៍ម្នាក់៕