ក្រសួងសុខាភិបាល៖ បុរស ៥០ឆ្នាំម្នាក់ បានស្លាប់ដោយសារ​ជំងឺផ្ដាសាយបក្សី​រស់នៅ ស្រុករមាសហែក

ស្វាយរៀង ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣នេះ បាន ប្រកាស​រកឃើញ​ករណីស្លាប់ដោយសារជំងឺ​ផ្តាសាយបក្សី​ចំនួន ០១ករណី ប្រភេទហាស់៥ អ៊ុន១ (H5N1) លើ​បុរសអាយុ ៥០ឆ្នាំ ក្នុងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលមានទីលំនៅក្នុងភូមិ ម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។