លោកបណ្ឌិត ទូច វណ្ណៈ ប្រគេនបច្ច័យ និងទេយ្យទានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងពិធីបុណ្យកាន់បិណ្ឌ៩ នៅវត្តព្រៃជ្រាំង៕

ព្រៃវែង៖ នៅព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣​ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកស្រី ហោ វណ្ណី ព្រមទាំងក្រុមការងារបានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌ៩ នៅវត្តព្រៃជ្រាំង ស្ថិតក្នុងភូមិព្រែកជ្រាំង ឃុំពាងរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

លោកបណ្ឌិត ទូច វណ្ណៈ និងលោកស្រី ក៍បាននាំយកនៅបច្ច័យ និងទេយ្យទានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកេតិ្តយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ(IPA) និងលោកជំទាវ កែ សួនសុភី រួមមានបច័្ចយកសាងវត្តចំនួន១.៥លានរៀល ស្លាដកចំនួន១០ប្រអប់ ទឹកបរិសុទ្ធចំនួន៥០យួរ ទឹកផ្លែឈើរចំនួន៥កេះ មីចំនួន៥កេះ ត្រីខរកំប៉ុង៥យួរ នំធុងចំនួន៥ធុង ទឹកត្រីចំនួន៥យួរ ទឹកស៊ីអ៊ីវចំនួន៥យួរ និងប្រេងឆាចំនួន២ដបធំ ប្រគេនដល់ព្រះសង្ឃគង់នៅវត្តផងដែរ។