មន្ទីរប៉ង់តាហ្គោន៖ សន្យាសាងសង់ មូលដ្ឋានទ័ពអាកាសផ្ទាល់ខ្លួន ដល់អ៊ុយក្រែន

សហរដ្ឋអាមេរិក៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បាននិយាយថា សហរដ្ឋអាមេរិកនឹងដឹកនាំសម្ព័ន្ធមិត្ត ដែលពោរពេញទៅដោយសមត្ថភាព ក្នុងការបង្កើតកងកម្លាំងទ័ពអាកាសរបស់អ៊ុយក្រែន រួមទាំងការបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែននៅលើយន្តហោះចម្បាំង F-16ផង នេះបើយោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលម្ងៃ ។ នៅទីក្រុង Brussels ប្រទេសបែលហ្ស៊ិក លោក Austin បានប្រាប់អ្នកយកព័ត៌មាន ថា៖ខ្ញុំមានមោទនភាពក្នុងការប្រកាសថាសហរដ្ឋអាមេរិកនឹងឈានជើងម្តងទៀត ដើម្បីជួយដឹកនាំសម្ព័ន្ធនៃបណ្តាប្រទេស ដែលធ្វើការជាមួយអ៊ុយក្រែនក្នុងការអភិវឌ្ឍកងកម្លាំងអាកាសរបស់ខ្លួន ។ លោកបានបន្ថែមថា សហរដ្ឋអាមេរិកនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអ៊ុយក្រែន និងដៃគូផ្សេងទៀត ដោយផ្តោតលើការអភិវឌ្ឍសមត្ថភាពយន្តហោះចម្បាំង F-16 របស់អ៊ុយក្រែន។ … Read More

ព្រះរាជក្រឹត្យ ៖ គោរមងារឧកញ៉ា

📢ព្រះរាជក្រឹត្យ របស់ ព្រះកុរណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី លេខ៖ នស/រកត/១០១២៣/២២៥០ ស្តីពី គោរមងារឧកញ៉ា ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។ ព្រះរាជក្រឹត្យនេះកំណត់អំពីគោលការណ៍ លក្ខខណ្ឌ បែបបទ និងនីតិវិធីក្នុងការផ្តល់គោរមងារឧកញ៉ា ជាការលើកទឹកចិត្តដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលមានគុណបំណាច់ក្នុងការចូលរួមអភិវឌ្ឍន៍ និង កសាងជាតិ ព្រមទាំងការគ្រប់គ្រងនិងការបញ្ចប់គោរមងារឧកញ៉ា ដើម្បីធានាបាននូវសេចក្តីថ្លៃថ្នូរ ទំនៀមទម្លាប់ ប្រពៃណីល្អ សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ គោរមងារឧកញ៉ា (មាន ៣ថ្នាក់ … Read More

នគរបាលប្រុសថៃនឹងអនុញ្ញាតឱ្យ ទុកសក់បានប្រវែង៥សង់ទីម៉ែត្រ

ថៃ៖ លោកឧត្តមសេនីយ៍ Torsak Sukvimol អគ្គស្នងការនគរបាលជាតិ បានពិនិត្យឡើងវិញនូវទប្បញ្ញត្តិរបស់នគរបាល ដើម្បីអនុញ្ញាតឱ្យមន្ត្រីជាបុរស អាចទុកសក់បានប្រវែង ៥សង់ទីម៉ែត្រ។ បើតាមប្រភពពីប៉ូលីស លេខកូដអនុវត្តឯកសណ្ឋានឆ្នាំ ២០២៣ បានលុបចោលបទប្បញ្ញត្តិទាក់ទងនឹងឯកសណ្ឋានប៉ូលីសដែលបានកំណត់ក្នុងឆ្នាំ ២០១៨ នេះបើយោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹង ។ ក្នុងន័យនេះ មន្ត្រីប៉ូលីសប្រុសត្រូវបានអនុញ្ញាតឱ្យបណ្តុះសក់មិនលើសពី ៥ សង់ទីម៉ែត្រ ខណៈដែលផ្នែកទាំងសងខាង និងផ្នែកខាងក្រោយក្បាលគួរតែតិចជាង ១ សង់ទីម៉ែត្រ។ … Read More

ប៉ាឡេស្ទីន ទទួលបានការគាំទ្រ ឥតងាករេពី អារ៉ាប៊ីសាអូឌីត

បរទេស៖ ប្រទេសអារ៉ាប៊ីសាអូឌីត បានបញ្ជាក់អំពីជំហបន្តគាំទ្រ សិទ្ធិស្របច្បាប់ របស់ប៉ាឡេស្ទីន នៅចំពោះមុខជម្លោះ ដោយយោធាជាមួយនឹង ប្រទេសអ៊ីស្រាអែល នេះយោងតាមការចេញផ្សាយ របស់ RT បានឲ្យដឹង ។ នៅក្នុងអំឡុងពេលការហៅទូរស័ព្ទមួយ កាលពីថ្ងៃចន្ទ ដើមសប្តាហ៍កន្លងមក មានបញ្ជាក់ដូចខាងឡើង កាលដែលព្រះអង្គម្ចាស់ Mohammed bin Salman បានប្រាប់ ប្រធានាធិបតី ប៉ាឡេស្ទីន Mahmoud Abbas នេះបើប្រភពដដែល បានសរសេរទៀត ។ រាជទាយាទអង្គនេះ … Read More

កំពុងផ្ទុះការគាំទ្រលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន សម្រាប់ប៉ាឡេស្ទីន ហើយស្ដីបន្ទោសលើទីក្រុងវ៉ាស៊ីនតោន

ចិន៖  នៅទីក្រុងក្វាងចូវ ប្រទេសចិន កាលពីល្ងាចថ្ងៃអាទិត្យ ទី៨ ខែតុលា ថ្មីៗនេះ ស្ថានកុងស៊ុលអ៊ីស្រាអែល បានផ្សព្វផ្សាយសារបង្ហោះក្នុងបណ្ដាញសង្គម ទៅកាន់អ្នកតាមដានរបស់ខ្លួន ចំនួន ២៦៤.០០០នាក់ ដោយពណ៌នាអំពីរបាយការណ៍របស់ស្ត្រីជនជាតិចិន-អ៊ីស្រាអែលម្នាក់ ដែលត្រូវបានក្រុមហាម៉ាស ចាប់ខ្លួន។ សម្រាប់ការឆ្លើយតប លើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន កំពុងផ្ទុះឡើងជាមួយនឹងការគាំទ្រដល់ប៉ាឡេស្ទីន ហើយបានទម្លាក់កំហុស ទៅលើទីក្រុងវ៉ាស៊ីនតោន ចំពោះការគាំទ្ររដ្ឋជ្វីហ្វ អ៊ីស្រាអែល ដែលបាននឹងកំពុងបង្កការខូចខាតដែលមិនអាចស្រោចស្រង់វិញបាន ចំពោះតំបន់ហ្គាហ្សា។ មតិយោបល់បានបញ្ចេញមិនសមរម្យ រាប់រយសារពីអ្នកប្រើប្រាស់ បានបង្ហោះពីក្រោមសាររបស់ស្ថានកុងស៊ុលអ៊ីស្រាអែល ហើយអ្នកបញ្ចេញមតិយោបល់ខ្លះ បានប្រៀបធៀបអ៊ីស្រាអែល ទៅនឹងប្រទេសជប៉ុន … Read More

ឱ្យពេលត្រឹម២៤ម៉ោងដល់ម្ចាស់ក្រុមហ៊ុន មេតា របស់សហភាពអឺរ៉ុប ដើម្បីឆ្លើយតបនឹងកង្វល់ព័ត៌មានមិនពិតរបស់អ៊ីស្រាអែល

បរទេស៖ មហាសេដ្ឋីនាយកប្រតិបត្តិរបស់បណ្ដាញសង្គម X  លោក Elon Musk ដោយកាលពីមុនត្រូវគេស្គាល់ថាឈ្មោះ Twitter បន្ទាប់ពីបានទទួលលិខិតព្រមានក្នុងសប្តាហ៍នេះ ពីលោក Thierry Breton ដែលជាស្នងការនិយតកម្ម របស់សហភាពអឺរ៉ុបមក លោក Breton បានបង្ហោះសារការឆ្លើយតបមួយទៀត ដែលលោកបានផ្ញើទៅកាន់នាយកប្រតិបត្តិក្រុមហ៊ុន មេតា គឺលោក Mark Zuckerberg នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលាកន្លងមកនេះ ដោយផ្តល់ឱ្យស្ថាបនិកបណ្ដាញសង្គមហ្វ៊េសប៊ុក រូបនេះ នូវរយៈពេល២៤ម៉ោង ដើម្បីឆ្លើយតប។ សារនោះបានទទួលស្គាល់តំបន់នានា … Read More

ច្បាប់សង្គ្រាម៖ លោក បៃដិន ជំរុញឲ្យអ៊ីស្រាអែលអនុវត្តតាម

បរទេស៖ ប្រធានាធិបតីអាមេរិក លោកចូ បៃដិន បានជំរុញឱ្យ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃពុធ ទី១១ ខែតុលា ឱ្យអនុវត្តតាមច្បាប់នៃសង្គ្រាម បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ បានប្តេជ្ញាថា នឹងកម្ទេចក្រុមហាម៉ាស បន្ទាប់ពីការវាយប្រហារដ៏ឃោរឃៅរបស់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន មួយនេះទៅលើអ៊ីស្រាអែល។ ប្រធានាធិបតីអាមេរិក វ័យ៨០ឆ្នាំ ដែលបានបញ្ជូននាវាផ្ទុកយន្តហោះអាមេរិក ទៅកាន់តំបន់សង្រ្គាម ក្នុងការបង្ហាញការគាំទ្រដល់អ៊ីស្រាអែលរូបនេះ ក៏បានព្រមានអ៊ីរ៉ង់ដែលគាំទ្រក្រុមហាម៉ាសឱ្យ «ប្រុងប្រយ័ត្នខ្លួន» ផងដែរ ។ លោក បៃដិន បានថ្លែងប្រាប់ … Read More

អ្នកគាំទ្រអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅតែបន្តការតវ៉ាទូទាំងពិភពលោក ស្របពេលជម្លោះកាន់តែតានតឹង

បរទេស៖ កាលពីថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ ប្រជាជនរាប់រយនាក់ក្នុងប្រទេសជាច្រើន បន្តប្រមូលផ្តុំគ្នាក្នុងការតវ៉ា ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេ សម្រាប់ភាគីទាំងសងខាង ខណៈជម្លោះកាន់តែតានតឹង បន្ទាប់ពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស ទៅលើអ៊ីស្រាអែល បានធ្វើឱ្យមនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ កាលពីថ្ងៃសៅរ៍ ទី៧ ខែតុលាកន្លងមកនេះ ដែលជំរុញឱ្យអ៊ីស្រាអែលសងសឹកជាមួយនឹងការវាយប្រហារតាមអាកាសដោយឥតឈប់ឈរទៅលើតំបន់ ហ្គាហ្សា។ ការប្រមូលផ្តុំគ្នាតវ៉ា និងស្រែកពាក្យស្លោកដូចជា «ដោះលែងប៉ាឡេស្ទីន» អំឡុងពេលបាតុកម្ម ដោយក្រុមបាតុកររាប់រយនាក់នៅអាហ្រ្វិកខាងត្បូង អូទ្រីស ជប៉ុន កាណាដា អេស្បាញ និងប្រទេសជាច្រើនទៀត ។ … Read More

ឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៥ថ្ងៃ រថយន្តក្រុងចំនួន៤៥៥គ្រឿង ចាប់ផ្តើមដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ

ភ្នំពេញ៖ រថយន្តចំនួន ៤៥៥គ្រឿង សាលារាជធានីភ្នំពេញ បានរៀបចំ សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃរយៈពេល៥ថ្ងៃ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ដើម្បីសម្រួលដល់ការចំណាយជូនកម្មករ-និយោជិត និងប្រជាពលរដ្ឋ ក្នុងឱកាសធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ចាប់ពីថ្ងៃទី១២ ដល់១៦ ខែតុលា ឆ្នាំ២០២៣។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យ និងជូនដំណើរប្រជាពលរដ្ឋតាមរយៈរថយន្តក្រុងដើម្បីទៅកាន់ស្រុកកំណើតដើម្បីចូលរួមក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនៅចំនុចសួនច្បាឫស្សីកែវ ដែលមានប្រជាពលរដ្ឋជាច្រើនកំពុងត្រៀមខ្លួនក្នុងការឡើងជិះរថយន្តក្រុង បានគួរបញ្ជាក់ថា ក្នុងចំណោមរថយន្តក្រុងទាំង៤៥៥គ្រឿង ក្នុងនោះសេវាដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ … Read More