ព្រះរាជក្រឹត្យ ៖ គោរមងារឧកញ៉ា

📢ព្រះរាជក្រឹត្យ របស់ ព្រះកុរណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី លេខ៖ នស/រកត/១០១២៣/២២៥០ ស្តីពី គោរមងារឧកញ៉ា ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។
ព្រះរាជក្រឹត្យនេះកំណត់អំពីគោលការណ៍ លក្ខខណ្ឌ បែបបទ និងនីតិវិធីក្នុងការផ្តល់គោរមងារឧកញ៉ា ជាការលើកទឹកចិត្តដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលមានគុណបំណាច់ក្នុងការចូលរួមអភិវឌ្ឍន៍ និង កសាងជាតិ ព្រមទាំងការគ្រប់គ្រងនិងការបញ្ចប់គោរមងារឧកញ៉ា ដើម្បីធានាបាននូវសេចក្តីថ្លៃថ្នូរ ទំនៀមទម្លាប់ ប្រពៃណីល្អ សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
គោរមងារឧកញ៉ា (មាន ៣ថ្នាក់ ឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា)។
សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖