កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌនៃគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល ជាមួយតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ បានធ្វើពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ (Framework Agreement) នៃគម្រោង «ព្រែកជីកហ្វូណនតេជោ»  ដោយកម្មវិធីនេះបានធ្វើឡើង ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ជាមួយនឹងការចុះហត្ថលេខានេះ ភាគីកម្ពុជាបានអនុញ្ញាតឱ្យក្រុមហ៊ុន CRBC អាចសិក្សាលម្អិតលើគ្រប់ទិដ្ឋភាពទាំងអស់ពាក់ព័ន្ធនឹងគម្រោងនេះ ក្នុងរយៈពេល៨ខែ ហើយការចុះហត្ថលេខានៅថ្ងៃនេះ ជាការបោះជំហានទៅរកភាពជោគជ័យមួយកម្រិតទៀត លើគម្រោងដឹកជញ្ជូនតាមផ្លូវទឹកដ៏ធំនៅ និងជាលើកដំបូងបំផុតកម្ពុជា … Read More

សម្តេចធិបតី៖ ការអភិវឌ្ឍប្រព័ន្ធផ្លូវដែកកម្ពុជា ដើម្បីឲ្យមានសមត្ថភាពគ្រប់ដណ្តប់ទូទាំងប្រទេស

ភ្នំពេញ៖ សម្តេចធិបតី នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឲ្យ លោក វ៉ាង ជៀនភីង (Wang Jianping) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Railway Construction Corporation (CRCC) ជំនាញខាងសាងសង់ផ្លូវនៅលើទឹករដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ បានសង្កត់ធ្ងន់លើទិសដៅ នៃការអភិវឌ្ឍប្រព័ន្ធផ្លូវដែកកម្ពុជា ដើម្បីឲ្យមានសមត្ថភាពគ្រប់ដណ្តប់ទូទាំងប្រទេស។  ចំណែកលោក វ៉ាង ជៀនភីង បានលើកឡើងអំពីការវិវឌ្ឍរីកចម្រើនរបស់ក្រុមហ៊ុននៅកម្ពុជា ដោយគិតមកដល់ពេលបច្ចុប្បន្ននេះ … Read More

លោក បៃដិន៖ ការធ្វើអាណានិគមកិច្ចរបស់អ៊ីស្រាអ៊ែល លើតំបន់ហ្គាហ្សា “ជាកំហុសដ៏ធំ”

អាមេរិក៖ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងនៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ខណៈដែលកងទ័ពអ៊ីស្រាអ៊ែល បានរៀបចំសម្រាប់ការឈ្លានពានទឹកដី ហើយរាល់សកម្មភាពរបស់អ៊ីស្រាអ៊ែល ដើម្បីកាន់កាប់តំបន់ហ្គាហ្សាស្ទ្រីបម្តងទៀត នឹងក្លាយជា “កំហុសដ៏ធំមួយ”  ហើយអ៊ីស្រាអ៊ែល ធ្វើនេះជាការសងសឹក ចំពោះការវាយប្រហារដោយក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ដោយបានប្រកាសសង្រ្គាមមកលើក្រុមសកម្មប្រយុទ្ធ ដោយចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែកឥតឈប់ឈរ និងព្រមានប្រជាជនជាង១លាននាក់នៅភាគខាងជើងហ្គាហ្សា ឱ្យផ្លាស់ទីទៅភាគខាងត្បូងមុនពេលប្រតិបត្តិការកើតឡើង បើតាមប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ។ នៅក្នុងកម្មវិធីព័ត៌មាន CBS 60 … Read More

មេដឹកនាំ អ៊ីស្រាអែល ព្រមានថា សង្គ្រាមនឹងអូសបន្លាយរយៈពេលវែង

បរទេស៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី អ៊ីស្រាអែល បានប្រកាសកាលពីថ្ងៃចន្ទ ម្សិលមិញនៅក្នុងអំឡុងសុន្ទរកថាមួយ នៅឯការបើកសម័យប្រជុំរដូវរងានៃសភាជាតិថា អ៊ីស្រាអែលបានត្រៀមកងទ័ពរួចជាស្រេចដើម្បីធ្វើសង្គ្រាមរយៈពេលវែង រហូតដល់ទទួលជ័យជំនះលើសត្រូវទាំងឡាយ ។ លោក Netanyahu បាននិយាយទៀតថា អ៊ីស្រាអែលឥឡូវនេះកំពុងប្រយុទ្ធដើម្បីសន្តិភាពរបស់ខ្លួន ហើយបានបង្ហាញពីទំនុកចិត្តថា ប្រទេសរបស់លោកនឹងឈ្នះជាយថាហេតុលើក្រុមហាម៉ាស់ ដែលជាក្រុមតស៊ូប៉ាឡេស្ទីន ដែលបានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើល លើទឹកដីអ៊ីស្រាអែលនៅជិតតំបន់ហ្គាហ្សាកាលពីសប្តាហ៍មុន គឺបានបាត់បង់ជីវិតនិងរបួសរាប់រយនាក់មកហើយ នេះយោងតាមការចេញផ្សាយរបស់ RT ។ មេដឹកនាំអ៊ីស្រាអែលរូបនេះ បានបន្តទៀតថា៖ នេះគឺជាពេលវេលានៃការតស៊ូយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងអ្នក ដែលព្យាយាមបំផ្លាញពួកយើង។ គោលដៅរបស់យើងគឺជ័យជំនះ … Read More

កម្ពុជា-ចិន៖ ចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការផ្លូវរថភ្លើង និងកិច្ចព្រមព្រៀងជាច្រើនទៀត

ភ្នំពេញ÷ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងដំណើរអញ្ជើញបំពេញបេសកកម្ម នៅសាធារណរដ្ឋប្រជាមានិតចិន នាពេលនេះ កម្ពុជា-ចិន នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានចុះ អនុស្សរណៈ និងកិច្ចព្រមព្រៀងជាមួយគ្នាលើឯកសារសំខាន់ៗ ចំនួន ៨។ ឯកសារសំខាន់ៗ ដែលភាគីទាំងពីរបានចុះហត្ថលេខានៅថ្ងៃនេះរួមមាន៖ ១.អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការរួមគ្នាជំរុញគម្រោងគន្លឹះវង់ទី៣ សម្រាប់កិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និងការវិនិយោគកម្ពុជា-ចិន។ ២.អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតយន្តការការងារសម្រាប់ការអនុវត្តគម្រោងផែនការកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាកសាងខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ និងផ្លូវសូត្រសមុទ្រសតវ ត្សរ៍ទី២១។ ៣.អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគលើការអភិវឌ្ឍបៃតង និងកាបូនទាប។ … Read More

អ៊ីរ៉ង់៖ ត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើសកម្មភាពប្រឆាំងអ៊ីស្រាអែល

អ៊ីរ៉ង់៖  ប្រទេសអ៊ីរ៉ង់ បានព្រមានពីសកម្មភាពត្រៀមខ្លួនជាស្រេចប្រឆាំងអ៊ីស្រាអែល កាលពីថ្ងៃចន្ទ ស្របពេលប្រទេសអ៊ីស្រាអែល ត្រៀមការវាយលុកតាមដីគោកទៅលើតំបន់ហ្គាហ្សា ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ ។ ទីក្រុងតេអេរ៉ង់ ក៏ព្រមានម្តងហើយ ម្តងទៀតថា ការវាយលុកតាមដីគោកនៅតំបន់ហ្គាហ្សា ដែលត្រូវបានរារាំងរយៈពេលយូរ នឹងត្រូវបំពេញដោយការឆ្លើយតបពីសមរភូមិផ្សេងទៀត ដែលកំពុងជំរុញឲ្យមានការព្រួយបារម្ភ ពីជម្លោះកាន់តែរីកធំ ដែលអាចទាញឲ្យធ្លាក់ចូលជម្លោះក្នុងប្រទេសផ្សេងទៀត។ លោក Hossein Amir-Abdollahian  រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បាននិយាយនៅក្នុងការផ្សាយផ្ទាល់តាមទូរទស្សន៍រដ្ឋ ខណៈលោកនិយាយ ដោយយោងទៅរកជំនួបរបស់លោកជាមួយមេដឹកនាំក្រុម Hezbollah លោក Hassan Nasrallah ថាលទ្ធភាពនៃការត្រៀមខ្លួនជាស្រេចដើម្បីធ្វើសកម្មភាព ដោយសម្ព័ន្ធមិត្តប្រឆាំង ត្រូវបានគេរំពឹងថា … Read More

ព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារ ៖ ព្រះមុនីកោសល បណ្ឌិត យ៉ន សេងយៀត ជា សម្តេចព្រះមហាអរិយវង្ស

📢ព្រះរាជក្រឹត្យ របស់ ព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារ នស/រកត ០៩២៣/២២០២  ស្តីពី ព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត ជា សម្តេចព្រះមហាអរិយវង្ស គណៈមហានិកាយនៃព្រះរាជាណាកម្ពុជា ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖    

លោក ត្រាំ៖ សន្យាបណ្តេញជនអន្តោប្រវេសន៍ ណាគាំទ្រក្រុមហាម៉ាស និងហាមប្រាមពលរដ្ឋមូស្លីមពីសហរដ្ឋអាមេរិក

អាមេរិក៖ កាលពីថ្ងៃចន្ទ ទី១៦ ខែតុលា លោក ដូណាល់ ត្រាំ បានសន្យាថា ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីម្តងទៀត លោកនឹងរារាំងជនអន្តោប្រវេសន៍ដែលគាំទ្រក្រុមហាម៉ាស មិនឱ្យចូលសហរដ្ឋអាមេរិក និងបញ្ជូនក្រុមមន្ត្រី ទៅក្នុងបាតុកម្មគាំទ្រក្រុមហាម៉ាស ដើម្បីចាប់ខ្លួនបាតុករ និងនិរទេសជនអន្តោប្រវេសន៍ណា ដែលគាំទ្រក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនជាសាធារណៈ ។ លោក ត្រាំ នៅលើយុទ្ធនាការសំចតមួយក្នុងរដ្ឋ Iowa បានឆ្លើយតបទៅនឹងអំពើដ៏ឃោរឃៅរបស់ក្រុមហាម៉ាស ដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលយ៉ាងហោចណាស់ ១.៣០០នាក់ និងបានបង្កឱ្យមានសង្រ្គាម ដែលក្រុមមន្ត្រីសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២.៨០០នាក់ នៅក្នុងតំបន់ហ្គាហ្សា។ ប្រសិនបើ … Read More

ទីន ប្រាប់លោក យ៉ាហ៊ូ៖ រុស្ស៊ីត្រៀមខ្លួនជាស្រេច ក្នុងការរួមចំណែក ក្នុងការបញ្ឈប់ជម្លោះ

រុស្ស៊ី​៖  លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានសន្ទនា តាម​ទូរស័ព្ទ​ជា​លើកដំ​បូង​ ជាមួយ​ លោកបេនចាមីន ណេតានីយ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋ​មន្ត្រី​អ៊ីស្រាអែល ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​នៃការវាយប្រហាររបស់ក្រុមហាម៉ាសមកលើអ៊ីស្រាអែល ហើយបានប្រកាសថា «មិន​មាន​ការ​កើន​ឡើងកម្តៅបន្ថែមទៀត» រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស នឹងត្រូវ​បាន​អនុញ្ញាតឲ្យកើតឡើងនោះទេ។ លោកពូទីន បានប្រកាស​ពី​ជំហាន​របស់​រុស្ស៊ី​ ​«ក្នុង​ការសម្រួល​ដល់​ការ​ធ្វើឲ្យ​ស្ថាន​ការណ៍​មាន​ប្រក្រតី​ភាព​ឡើងវិញ និងទប់ស្កាត់ការកើនឡើងកម្តៅបន្ថែមទៀត រវាងអ៊ីស្រាអែល និង​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស»។ លោកពូទីន បានជូន​ដំណឹង​ដល់​លោក​ណេតានីយ៉ាហ៊ូអំពីជំហានដែលរុស្ស៊ីកំពុងអនុវត្ត ដើម្បីជួយ​ធ្វើ​ឲ្យ​ស្ថាន​ការណ៍​មាន​ភាព​ប្រក្រតី​ឡើង​វិញ ទប់ស្កាត់ការកើនឡើងនៃអំពើហិង្សា និងទប់ស្កាត់មហន្តរាយមនុស្សធម៌ … Read More